នៅភោជនីយដ្ឋាន

  

អ្នកបម្រើ     សូមអញ្ជើញអង្គុយនៅតុលេខ៥។


ភ្ញៀវ           អរគុណ!


អ្នកបម្រើ     លោកចង់ពិសារអីដែរ?


ភ្ញៀវ           ខ្ញុំសុំមើលមីនុយបានទេ?


អ្នកបម្រើ     ចាស! នេះមីនុយ។


ភ្ញៀវ           ខ្ញុំចង់បានគុយទាវភ្នំពេញ តែមិនបាច់ដាក់ថ្លើមទេ។


អ្នកបម្រើ     ចង់បានចានធំ ឬចានតូច?


ភ្ញៀវ           ចានមួយណាក៏បាន។


អ្នកបម្រើ     ចង់បានគុយទាវគោក ឬទឹក?


ភ្ញៀវ           យកទឹកធម្មតា។


អ្នកបម្រើ     ចង់ពិសារកាហ្វេទេ?


ភ្ញៀវ           ខ្ញុំសុំតែក្ដៅមួយប៉ាន់មក។


អ្នកបម្រើ     ចាស! ចាំបន្ដិចណា។


ភ្ញៀវ           ហើយសុំយកចាខ្វៃមកផង។


អ្នកបម្រើ     ចាស!


ភ្ញៀវ           អរគុណច្រើន។


អ្នកបម្រើ     មានចង់បានអ្វីទៀតទេ?


ភ្ញៀវ           ប៉ណ្ណឹងសិនចុះ។ អរគុណ!





No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...