ការទិញទំនិញ

 

បុស្បា         មីង ចេកនេះលក់ម៉េចដែរ?


អ្នកលក់      ចាសក្មួយ មួយស្និតថ្លៃ២០០០រៀល។


បុស្បា         ខ្ញុំយកមួយស្និតមីង។


អ្នកលក់      ក្មួយមិនចង់បានផ្លែឈើផ្សេងទៀតទេ? មីងមានល្ហុង

 

                ក្រូច ម្នាស់ ទៀបបារាំង ប៉ោម ល្មុត ជម្ពូ។ល។


បុស្បា         ច្រកមៀន១គីឡូ និងទទឹម១គីឡូផងណាមីង។


អ្នកលក់      ក្មួយយកមង្ឃុត១គីឡូទៀតទៅ ទើបតែមកដល់ថ្មីៗ។


បុស្បា         ខ្ញុំមានមង្ឃុតនៅផ្ទះហើយមីង។


អ្នកលក់      ហើយចុះសាវម៉ាវ ក្មួយចង់បានខ្លះទេ?


បុស្បា         អត់ចង់បានទេ តែមីងរើសទឹកដោះគោអោយខ្ញុំ៥ផ្លែមក។


អ្នកលក់      ចាំមីងខ្ទប់អោយល្អអោយក្មួយ។


បុស្បា         ទាំងអស់ថ្លៃប៉ុន្មានមីង?


អ្នកលក់      ទាំងអស់៤០០០០រៀលក្មួយ។


បុស្បា         នេះលុយមីង មិនបាច់អាប់ទេ។


អ្នកលក់      អរគុណហើយក្មួយ។



No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...