ការជួបគ្នាដោយចៃដន្យ

 

បុស្បា         អេ តារាទៅណាហ្នឹង?


តារា           អូ បុស្បាទេអី ខ្ញុំទៅផ្សារ។ ចុះឯងទៅណាដែរ?


បុស្បា         ខ្ញុំទៅផ្សាដែរតើ។


តារា           បុស្បាទៅណាផ្សារណាដែរ?


បុស្បា         ខ្ញុំទៅផ្សារថ្មី ទៅទិញម្ហូប។


តារា           ខ្ញុំទៅផ្សារថ្មីដែរ តែខ្ញុំទៅទិញខោអាវ។


បុស្បា         អីចឹង តោះយើងទៅជាមួយគ្នា។


តារា           ឮថានៅផ្សារថ្មីហ្នឹង មានលក់សម្លៀកបំពាក់ធូរថ្លៃ។ 

               

                 តើឯងដឹងទេ?

                 
បុស្បា         មីងរបស់ខ្ញុំលក់ខោអាវនៅផ្សារថ្មីដែរ តារាអាចទៅសួរនាំ

                

                 គាត់បាន។


តារា           សព្វថ្ងៃបុស្បាធ្វើការនៅឯណាដែរ?


បុស្បា         សព្វថ្ងៃខ្ញុំមិនទាន់មានការងារធ្វើទេ ព្រោះចង់រៀនបន្ត។

                

                 ចុះឯងវិញ?

                 

តារា           ខ្ញុំទើបតែសម្ភាសន៍ជាប់នៅក្រុមហ៊ុនលក់ឡានតូយូតា។


                 នៅដើមខែក្រោយខ្ញុំនឹងចូលទៅធ្វើការហើយ។


បុស្បា         ចូលរួមត្រេកអរផង ដែលតារាបានការងារល្អធ្វើ។


តារា           បាទ អរគុណ! យើងមកដល់ផ្សារហើយ។


បុស្បា         អីចឹង ចាំថ្ងៃក្រោយជួបគ្នា។



No comments:

Post a Comment

Consonant and sub-consonant ក្ង

រៀនអាន Pronunciation skill ក្ង (ក ជើង ង)   ក្ងា            ក្ងិ             ក្ងី             ក្ងឹ               ក្ងឺ ក្ងុ             ក្ងូ ...