នៅបណ្ណាល័យ

 

បណ្ណារក្ស    សួស្ដីប្អូន!


តារា           បាទជម្រាបសួរបង។


បណ្ណារក្ស    ប្អូនត្រូវការរកសៀវភៅអីដែរ?


តារា           បងមានសៀវភៅប្រវត្តិសាស្រ្តខ្មែរទេ?


បណ្ណារក្ស    ប្អូនអាចប្រាប់ចំណងជើងសៀវភៅ


                 ឬឈ្មោះអ្នកនិពន្ធបានអត់?


តារា           បាទ ចំណងជើងសៀវភៅគឺ បាត់ដំបងសម័យ


                 លោកម្ចាស់។ តែខ្ញុំមិនចាំឈ្មោះអ្នកនិពន្ធទេ។


បណ្ណារក្ស    អូ សៀវភៅហ្នឹង អ្នកនិពន្ធឈ្មោះ តូច ឈួង


                 ចាំបងរកអោយ។


តារា           អរគុណហើយបង។


បណ្ណារក្ស    អូ សៀវភៅបាត់ដំបងសម័យលោកម្ចាស់ មានគេខ្ចីហើយ


                 ទាល់តែពីរថ្ងៃទៀតទើបគេយកមកវិញ។


                 ប្អូនអាចរង់ចាំបានទេ?


តារា           បាទ បានបង។


បណ្ណារក្ស    អីចឹង ទុកឈ្មោះ និងលេខទូរស័ព្ទមក 

                

                ចាំបងហៅមកយក។


តារា           បាទ នេះជាឈ្មោះ និងលេខទូរស័ព្ទរបស់ខ្ញុំ។


                 បង ចុះសៀវភៅដំណើរឆ្ពោះទៅទិសខាងលិច


                 មានគេខ្ចីហើយនៅ? បើនៅ ខ្ញុំខ្ចីសៀវភៅហ្នឹងអានសិន។


បណ្ណារក្ស    សៀវភៅហ្នឹងដូចជាមាន។ អូ នេះ បងរកឃើញហើយ។


តារា           ចឹងខ្ញុំសុំខ្ចីអានសិន។ អរគុណបង។

No comments:

Post a Comment

Consonant and sub-consonant ក្ង

រៀនអាន Pronunciation skill ក្ង (ក ជើង ង)   ក្ងា            ក្ងិ             ក្ងី             ក្ងឹ               ក្ងឺ ក្ងុ             ក្ងូ ...