នៅមន្ទីរពេទ្យ


អ្នកជម្ងឺ       ជម្រាបសួរលោកគ្រូពេទ្យ


វេជ្ជបណ្ឌិត  បាទជម្រាបសួរ។ ប្អូនឈ្មោះអីដែរ។


អ្នកជម្ងឺ       បាទ ខ្ញុំឈ្មោះតារា។


វេជ្ជបណ្ឌិត  ប្អូនកើតអីបានមកពេទ្យ?


អ្នកជម្ងឺ       បាទ ខ្ញុំចុកពោះលោកគ្រូ។


វេជ្ជបណ្ឌិត  ប្អូនឈឺពោះយូរនៅ?


អ្នកជម្ងឺ       ឈឺតាំងពីយប់មិញមកម្ល៉េះលោកគ្រូ។


វេជ្ជបណ្ឌិត  ប្អូនញ៉ាំចំណីអីខុសទេដឹង។


អ្នកជម្ងឺ       ខ្ញុំញ៉ាំបាយតាមធម្មតាទេលោកគ្រូ។


វេជ្ជបណ្ឌិត  អោយខ្ញុំស្ទាបពោះបន្ដិច។ ឈឺទេ?


អ្នកជម្ងឺ       បាទឈឺណាស់លោកគ្រូ។


វេជ្ជបណ្ឌិត  ប្អូនហើមពោះហើយ នេះមកពីញ៉ាំចំណីខុស។


                មានរាគទេ?


អ្នកជម្ងឺ       បាទមាន។


វេជ្ជបណ្ឌិត  រាគញឹកដែរអត់?


អ្នកជម្ងឺ       ពីយប់មិញញឹក តែឡូវស្បើយបន្ដិចហើយ។


វេជ្ជបណ្ឌិត  ប្អូនត្រូវញ៉ាំទឹកអោយបានច្រើន ហើយប្អូនត្រូវប្រើថ្នាំ


                 យ៉ាងតិចក៏បីថ្ងៃដែរ មួយថ្ងៃលេបបីដង ម្ដងលេប

                

                មួយគ្រាប់បានហើយ។


អ្នកជម្ងឺ       បាទ អរគុណហើយលោកគ្រូ។   


វេជ្ជបណ្ឌិត  តែបើបីថ្ងៃនៅមិនទាន់ស្រួល ឆាប់មកជួបពេទ្យវិញ។


                 ប្អូនសំណួរអីសួរខ្ញុំទេ?


អ្នកជម្ងឺ     មិនមានទេលោកគ្រូ ខ្ញុំជម្រាបលាសិនហើយ។





No comments:

Post a Comment

Consonant and sub-consonant ក្ង

រៀនអាន Pronunciation skill ក្ង (ក ជើង ង)   ក្ងា           ក្ងិ             ក្ងី             ក្ងឹ               ក្ងឺ ក្ងុ            ក្ងូ   ...