ទៅមើលភាពយន្ដ

 

តារា         អើពួកម៉ាក គ្នាដូចជាអផ្សុកដល់ហើយថ្ងៃនេះ។


               តោះទៅមើលកុន។


ភីរម្យ        ឯងចង់ទៅមើលកុននៅឯណា?


តារា         ទៅមើលនៅអ៊ីអនម៉លទៅ ព្រោះទីនោះមានមនុស្សច្រើន


               អ៊ូអរសប្បាយ។


ភីរម្យ        តែគ្នាគិតថា បើទៅដល់អ៊ីអនម៉លហើយ


               ទៅរកអីញ៉ាំល្អជាង។


តារា         ចាំមើលកុនចប់ ចាំទៅរកអីញ៉ាំល្អជាង


               ព្រោះគ្នាចង់មើលរឿងទេពហត្ថាដល់ហើយ។


ភីរម្យ        រឿងទេពហត្ថា! គ្នាមិនដែលឮគេនិយាយពីរឿងនេះសោះ។


តារា         រឿងហ្នឹងទើបតែចេញប៉ុន្មានថ្ងៃនេះទេ។


ភីរម្យ        អីចឹង ធ្វើតាមឯងគិតចុះ។


តារា         តោះយើងទៅចឹង។




No comments:

Post a Comment

Consonant and sub-consonant ស្រ

Consonant and sub-consonant ស្រ ( ស ជើង រ) ស្រា         ស្រិ           ស្រី           ស្រឹ           ស្រឺ ស្រុ           ស្រូ           ស្រួ...