ទៅលេងសមុត្រ


បុស្បា       តារាចូលចិត្តទីនេះទេ?

តារា        បាទខ្ញុំចូលចិត្តមាត់សមុត្រណាស់ ព្រោះបានស្រូប

               យកខ្យល់បរិសុទ្ធ។ បុស្បាឧស្សាហ៍មកលេងទេ?

បុស្បា      ខ្ញុំមិនសូវបានមកលេងទេ ដោយសាររវល់នឹងការងារពេក

               តែតែងតែមកលេងនៅថ្ងៃបុណ្យសិទ្ធិនារីរាល់ឆ្នាំ។

តារា        បុស្បាដែលបានឆ្លងទៅកម្សាន្តនៅកោះទេ?

បុស្បា      ខ្ញុំមិនដែលបានទៅលេងទេ ព្រោះមិនដែលមាន

               អ្នកណែនាំអោយទៅលេងកោះសោះ។

តារា        ខ្ញុំធ្លាប់ទៅលេង កាលពីឆ្នាំមុន ខ្ញុំចូលចិត្តទីនោះដែរ

               តែត្រូវចំណាយច្រើនបន្ដិច។

បុស្បា      អីចឹងចាំសន្សំលុយបានសិន ចាំទៅលេងម្ដង។ តារាចង់

               ញ៉ាំអីដែ មានមឹកអាំង យីហ៊ឺ ឬយើងចាំទៅញ៉ាំនៅក្នុង

               ភោជនីយដ្ឋានវិញ។

តារា        ខ្ញុំចង់ភ្លក្សមឹកអាំងទីនេះសិន ចាំយប់យើងទៅញ៉ាំ

              ស៊ុបទៀត។

បុស្បា      អីចឹងក៏បាន ខ្ញុំហៅមឹក១០ចង្កាក់សិន។

តារា        អរគុណ។

បុស្បា      រសជាតិម៉េចដែរមឹកអាំងហ្នឹង?

តារា        ឆ្ងាញ់ណាស់ ខានញ៉ាំយូរហើយ។

បុស្បា      តារាចង់ញ៉ាំទឹកដូង ឬទឹកអ្វី?

តារា        មិនអីទេ ចាំខ្ញុំហៅទឹកដូងខ្លួនឯងណា៎។   

បុស្បា      តាមចិត្ត។ តែហៅទឹកសុទ្ធអោយខ្ញុំផង។

តារា        បាទ ចាំខ្ញុំហៅអោយ។ បុស្បាប្រយ័ត្នផង ក្រែងខ្សាច់

               ចូលភ្នែក។

បុស្បា      ចាស អរគុណ។

តារា        បុស្បាមិនមុជទឹកសមុត្រទេអី?

បុស្បា      ចាំអោយត្រជាក់បន្ដិចសិន ខ្ញុំមិនទាន់មុជឥឡូវទេ។

តារា        ត្រូវហើយ ឥឡូវថ្ងៃក្ដៅណាស់។ បុស្បាមានថ្នាំ

               លាបការពារកំដៅថ្ងៃទេ?

បុស្បា      ចាស ខ្ញុំមាន តារាត្រូវការទេ?

តារា        អោយខ្ញុំសុំបន្ដិចមក។ អរគុណ។

បុស្បា       តារាជួយបង្ខិតឆ័ត្របន្តិចមក កុំអោយពន្លឺថ្ងៃជះចំពេក។

តារា         បាទ ចាំខ្ញុំធ្វើ។

បុស្បា       មានអ្នកមកលេងច្រើនណាស់ថ្ងៃនេះ។

តារា         ព្រោះជាថ្ងៃសម្រាកពីការងារ ទើបមានអ្នកមកលេងច្រើន។

បុស្បា       តារាមើលរលកសមុត្រមានធំមានតូច ស្អាតណាស់។

តារា         បុស្បាឃើញកូនទូករបស់អ្នកនេសាទទេ?

បុស្បា       ចាសឃើញ លិចងើបៗ កោតតែគេហ៊ានបើកទូក

               នៅសមុត្រ។

តារា         ល្ងាចបន្ដិចអ្នកនេសាទនឹងយកបង្កង ត្រី ក្ដាម មឹក

               ស្រស់ៗមកលក់នៅផែមិនខាន។

បុស្បា       ខ្ញុំចង់ទៅមើល។

តារា         ចាំខ្ញុំនាំទៅ។




No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...