នៅព្រលានយន្តហោះ


តារា         សួស្ដីបុស្បា!

បុស្បា       ចាសសួស្ដី ជួបគ្នាទៀតហើយ។ តារាចេញទៅ

               ប្រទេសណាដែរ?

តារា         បាទ ខ្ញុំទៅប្រទេសជប៉ុន។ ចុះបុស្បាវិញទៅណាដែរ?

បុស្បា       ខ្ញុំទៅស៊ុយអែត។

តារា         ទៅរៀនមែនទេ?

បុស្បា       អត់ទេ។ ខ្ញុំទៅចូលរួមសិក្ខាសាលាទេតើ។

តារា         ទៅប៉ុន្មាននាក់ដែរ?

បុស្បា       ទៅតែម្នាក់ឯងហ្នឹងណា។ ចុះតារាទៅដើរលេងមែន?

តារា         ខ្ញុំទៅរៀន តែរយៈពេលខ្លីដែរទេ។ ទៅអឺរ៉ុប

               ពិបាកធ្វើវីសារទេ?

បុស្បា       ពិបាកដែរ ព្រោះត្រូវបំពេញក្រដាសស្នាមច្រើន។

តារា         ឯខ្ញុំមិនសូវពិបាកទេ។ ខ្ញុំឮគេថាសុំទៅអឺរ៉ុប ស្ថានទូត

               ទាមទារឯកសារច្រើន ដូចទៅអាមេរិកដែរ។

បុស្បា       តាមខ្ញុំដឹង ការសុំទិដ្ឋាការទៅអាមេរិកពិបាកជាងទៅ

               ប្រទេសផ្សេងៗទៀត។

តារា         មែនហើយ។ កាលម៉ាក់សុំទៅអាមេរិក គាត់រអ៊ូមិនឈប់។

បុស្បា       តារាឯងចូលថ្លឹងឥវ៉ាន់ហើយនៅ?

តារា         នៅទេ ប្រហែលកន្លះម៉ោងទៀតមើលទៅ។

បុស្បា       ខ្ញុំទើបតែថ្លឹងឥវ៉ាន់រួចមុននេះបន្តិចហ្នឹង។

តារា         ចឹងជិតដល់ពេលចូលទៅក្នុងបន្ទប់រង់ចាំហើយ។

បុស្បា       គេអោយចូលហើយ តែខ្ញុំចង់រកអីញ៉ាំនៅខាងក្រៅសិន។

តារា         ចង់ញ៉ាំអីដែរ ខ្ញុំកំដរក៏បាន។

បុស្បា       មិនអីទេ ប្រយ័ត្នហួសម៉ោងថ្លឹងអីវ៉ាន់។

តារា         តែខ្ញុំគិតថាមិនអីទេ គ្រាន់តែជូនបុស្បាទៅរកអីញ៉ាំនោះ។

បុស្បា       នៅខាងក្រៅមានលក់ភីហ្សា តែបើឆ្លងផ្លូវមាន

               ហាងលក់បាយ  លក់គុយទាវ។  

តារា         បុស្បាចង់ញ៉ាំអីដែរ?

បុស្បា       ខ្ញុំចង់ញ៉ាំបាយ ចុះតារាវិញ?

តារា         ខ្ញុំអីក៏បាន។

បុស្បា       អីចឹងតោះយើងឆ្លងផ្លូវទៅរកអីញ៉ាំ។

តារា         និយាយអីចឹង ពលណាបុស្បាត្រលប់មកវិញ។

បុស្បា       ខ្ញុំទៅតែបីសប្ដាហ៍ទេ។ ចុះតារាវិញអង្កាលមកវិញដែរ?

តារា         ខ្ញុំទៅបីខែ បន្ទាប់ពីចប់វគ្គហ្នឹង បើខ្ញុំចង់រៀនបន្ត

               គេអោយបន្តបានរហូតដល់មួយឆ្នាំ។

បុស្បា       តារាចង់បន្ដទេ?

តារា         ខ្ញុំមិនមានមានគម្រោងបន្តទេ ព្រោះបើម៉ាក់មក

               លេងស្រុកខ្មែរ ខ្ញុំត្រូវមកទទួលគាត់។

បុស្បា       អ្នកមីងមានគម្រោងមកអង្កាលដែរ?

តារា         ម៉ាក់រង់ចាំសំបុត្រស្នាមរបស់គាត់ធ្លាក់មកសិន។

បុស្បា       តារា ខ្ញុំសុំប្ដូរមិនទៅញ៉ាំបាយវិញបានទេ?

តារា         បានតើ តែប្រយ័ត្នឃ្លានណា។

បុស្បា       យើងអាចទិញភីហ្សាញ៉ាំក៏បាន។

តារា         ខ្ញុំអីក៏បាន។

បុស្បា       ព្រោះខ្ញុំមិនចង់អោយតារាឯងមានការខកខានទេ។

តារា         តោះប្រញាប់ទៅយើង។




No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...