សួនច្បារមាត់ទន្លេ


តារា        នៅមាត់ទន្លេល្ងាចនេះមនុស្សអ៊ូអរណាស់

               អាកាសធាតុល្អ ខ្យល់បក់ត្រជាក់ល្មម។

               តោះបុស្បារកកន្លែងអង្គុយ។

បុស្បា      តារាចង់អង្គុយនៅឯណា?

តារា        កន្លែងណាក៏បាន។

បុស្បា      ចង់អង្គុយលើកន្ទេល ឬរកតុកៅអី?

តារា        រកតុកៅអីអង្គុយទៅចឹង។

បុស្បា      នោះ នៅកន្លែងលក់ទឹកអំពៅ នៅសល់កៅអីបីបួនដែរ។

តារា        តោះយើង ទៅញ៉ាំទឹកអំពៅ។

អ្នកលក់    ក្មួយមក ញ៉ាំទឹកអំពៅសិន។

បុស្បា      ចាសមីង ដាក់អោយខ្ញុំម្នាក់មួយកែវមក។

អ្នកលក់    ក្មួយចង់បានកែវធំ ឬតូច?

តារា        ដាក់អាធំអោយខ្ញុំមក ហើយដាក់ទឹកកកផងមីង។

បុស្បា      ខ្ញុំកែវតូចបានហើយមីង។

អ្នកលក់    ក្មួយយកទឹកកកទេ?

បុស្បា      ចាស ដាក់បន្តិចបានហើយ។

អ្នកលក់    នេះទឹកអំពៅក្មួយ។ ក្មួយចង់ញ៉ាំពងទាកូនទេ។

តារា        ដាក់អោយខ្ញុំពីរបីគ្រាប់មកមីង។

បុស្បា      តែខ្ញុំចង់បាននំកញ្ឆាយវិញ។

អ្នកលក់    ក្មួយយកនំប៉ុន្មានដុំដែរ?

បុស្បា      ចាស តែពីរបានហើយមីង។

អ្នកលក់    ចាំបន្តិចសិនណា មីងចៀនអោយក្រៀមបន្ដិចសិន។

បុស្បា      មិនអីទេ តាមសម្រួលណាមីង។

តារា        ពងទាកូន មីងមានអាកូនធំជាងហ្នឹងទេ?

អ្នកលក់    មានក្មួយ    ចាំមីងដាក់អោយ។

បុស្បា      នំកញ្ឆាយនេះឆ្ងាញ់ណាស់ តារាចង់សាកទេ?

តារា        បាទ ចង់សាកដែរ មីងដាក់អោយខ្ញុំពីរដុំផង។

អ្នកលក់    ចាសក្មួយ។

បុស្បា      ខានមកលេងមាត់ទន្លេយូរដែរហើយ

               ឥឡូវស្អាតជាងមុនច្រើន។

តារា        ពេលញ៉ាំហើយ បុស្បាចង់ទៅជិះទូកលេងទេ?

បុស្បា      ទៅក៏ទៅ។ មីងគិតលុយ។

អ្នកលក់    ទាំងអស់៥០០០០រៀលក្មួយ។

តារា        ទុកអោយខ្ញុំជាអ្នកប៉ាវចុះថ្ងៃនេះ។

បុស្បា      អរគុណច្រើនណាស់តារា នាំខ្ញុំដើរលេងហើយ

               ចេញលុយអោយទៀត។

តារា        មិនអីទេ បុស្បាក៏ធ្លាប់ប៉ាវខ្ញុំដែរតើ។

បុស្បា      តោះយើងទៅជិះទូក។

អ្នកលក់    ពេលក្រោយកុំភ្លេចមកកន្លែងមីងទៀតណា។

បុស្បា      ចាស មីង។ ខ្ញុំលាសិនហើយ។

អ្នកលក់    សំណាងល្អណាក្មួយ។




No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...