នៅក្នុងថ្នាក់រៀន

 

លោកគ្រូ    ជម្រាបសួរប្អូនៗ។ សុខសប្បាយទេថ្ងៃនេះ?

សិស្ស        ជម្រាបសួរលោកគ្រូ។ ខ្ញុំសុខសប្បាយជាទេ។

លោកគ្រូ    ប្អូនៗទាំងអស់គ្នាញ៉ាំបាយហើយនៅ?

សិស្ស        ចាស៎ បាទ ខ្ញុំញ៉ាំហើយលោកគ្រូ។

លោកគ្រូ    មើ តារា ម្សិលមិញយើងរៀនអំពីអ្វីដែរ?

តារា          បាទលោកគ្រូ ម្សិលមិញយើងរៀនអំពី

លោកគ្រូ    ម៉េចក៏ឆាប់ភ្លេចម្ល៉េះតារា? តើមានប្អូនណាចាំទេ

                ថាម្សិលមិញយើងរៀនអំពីអ្វីដែរ?

កល្យាណ   ចាស៎លោកគ្រូ ម្សិលមិញយើងរៀនអំពីបឹងទន្លេសាប។

លោកគ្រូ    ល្អណាស់ ម្សិលមិញយើងរៀនអំពីបឹងទន្លេសាប។

                តើនៅជុំវិញបឹងទន្លេសាប មានខេត្តណាខ្លះ?

                ប្អូនណាដឹងលើកដៃ?

តារា          បាទលោកគ្រូ នៅជុំវិញបឹងទន្លេសាប មានខេត្ត

                កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាម

                និងខេត្តកំពង់ធំ។

លោកគ្រូ    អរគុណ ប្អូនឆ្លើយត្រូវហើយ។ តើមាននរណាខ្លះ

                មកពីខេត្តទាំងប្រាំហ្នឹងទេ នៅក្នុងថ្នាក់យើង?

គន្ធា          ចាស៎លោកគ្រូ ខ្ញុំមកពីខេត្តសៀមរាប។

តារា          បាទលោកគ្រូ ខ្ញុំមកពីខេត្តបាត់ដំបង។

សេដា        ចាស៎ ខ្ញុំមកពីខេត្តកំពង់ឆ្នាំង។

វណ្ណា         បាទលោកគ្រូ ឯខ្ញុំវិញមកពីខេត្តកំពង់ធំ។

លោកគ្រូ    ចុះបុស្បាវិញ មកពីខេត្តណាដែរ?

បុស្បា        ចាស៎ លោកគ្រូ ខ្ញុំមកពីខេត្តព្រះវិហារ។

លោកគ្រូ    ប្អូនៗមកពីខេត្តណាក៏ដោយ ត្រូវខិតខំរៀនសូត្រ

                ហើយត្រូវស្គាល់ខេត្ត ឃុំ ភូមិ ស្រុក ផ្សេងទៀតផង

                និងកុំភ្លេចស្រឡាញ់រាប់អានគ្នាអោយដូចជាបងប្អូន

                ណាប្អូនៗ។

សិស្ស        បាទ ចាស៎ លោកគ្រូ។



No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...