ទស្សនាកីឡាបាល់ទាត់


បុស្បា       តារាយើងអង្គុយកន្លែងនេះបានហើយ។


តារា          ខ្ញុំកន្លែងណាក៏បានដែរ។


បុស្បា       នេះទង់ជាតិ កាន់ទៅ ហើយគ្រវីផង

 

               ដើម្បីជួយលើកទឹកចិត្តកីឡាករយើង។


តារា          បា៎ទ ចឹងខ្ញុំគ្រវីទង់ជាតិហើយណា។


បុស្បា       ចាប់ផ្ដើមទៅ ព្រោះកីឡាគេចាប់ផ្ដើមលេង


                ឥឡូវហើយ។ នៅខាងនោះមានអ្នកវាយស្គរ


                លាន់ឮទ្រហឹងអឺងកងតែម្ដងហើយ។ 


តារា          កម្រមានព្រឹត្តិការណ៍បែបនេះនៅប្រទេសយើង

 

               ណាស់។ តាំងពីកើតដល់អាយុប៉ណ្ណឹង ទើបតែ


                មានម្ដងទេ សង្ឃឹមថាកីឡាខ្មែរយើងនឹងទទួលមាន


                មេដៃមាសច្រើន។


បុស្បា       អាប៊ីតផ្លុំកញ្ចែចាប់បើកការប្រកួតហើយ។


តារា          បាល់ទាត់ថ្ងៃនេះល្អមើលណាស់។


បុស្បា       យើងជាខ្មែរតែងតែគាំទ្រខ្មែរដូចគ្នា។


តារា         ក្រុមឥណ្ឌូនេស៊ីជាក្រុមខ្លាំង ស៊ីខ្មែរមួយគ្រាប់


               បាត់ទៅហើយ។


បុស្បា       តែបើការប្រកួតមិនទាន់បញ្ចប់ យើងនៅតែមាន

 

               សង្ឃឹម។


តារា          មើលទៅក្រុមខ្មែរយើងប្រឹងណាស់។


                តែគ្រាប់បាល់មូល មិនអាចកំណត់ជោគវាសនា


                បានតាមចិត្តទេ។


បុស្បា       បាល់លឿនជាងមនុស្ស បើទាត់ខ្លាំងវាទៅលឿន

 

               បើទាត់តិច គេយកបាន។ កីឡាមួយនេះត្រូវការ

 

               ចំណាយពេលហាត់រៀនសម្បើមណាស់។


តារា          មែនហើយ មិនត្រឹមតែមានទេពកោសល្យទេ

 

               ត្រូវហាត់រត់ ហាត់ទាត់បាល់អោយត្រូវតាមលក្ខណៈ

 

               បច្ចេកទេសផងដែរ។


បុស្បា       យប់នេះមានអ្នកមកទស្សនាច្រើនដល់ហើយ។


តារា          បូណាក៏មកដែរ តែមិមនដឹងជាអង្គុយទីណាទេ

 

               ហៅទូរស័ព្ទក៏មិនលើក។


បុស្បា       កីឡាករម្នាក់នោះរត់លឿនដល់ហើយ ហើយពូកែ

 

               បណ្ដើរបាល់ទៀត​។ ម្នាក់ពាក់លេខ៧។


តារា          ខាងឥណ្ឌូនេស៊ី ពាក់អាវពណ៌ក្រហម ឯខ្មែរ

 

               យើងសម្លៀកបំពាក់ពណ៌ខៀវ។ 


                ហ្នឹងក្រុមខ្មែរយើងតើ។


បុស្បា       ខ្មែរយើងទាត់បាល់ជ្រុងចូលមួយគ្រាប់ហើយ


                ខ្ញុំសប្បាយចិត្តណាស់។


តារា          ខ្ញុំក៏សប្បាយចិត្តដែរ ដែលខ្មែរយើងអាចរក


                គ្រាប់បាល់បាន។


បុស្បា       អ្នកចាំទីខាហឥណ្ឌូនេស៊ីពូកែចាប់បាល់


               ណាស់។ ទាត់ប៉េណាល់ទី១១ម៉ែតហើយ 


                នៅចាប់បានទៀត។


តារា          មើលទៅការលេងកាន់តែក្ដៅគគុកហើយ


                កីឡាកររបួសក៏មានច្រើនដែរ។


បុស្បា       លោកអជ្ញាកណ្ដាលរត់តាមកីឡាករវិលក្បុង


                ឯគ្រូបង្វឹកទាំងសង្ខាងក៏ខ្នាញ់នឹងកីឡាករដែរ

 

               ដែលមានឪកាសហើយ តែទាត់បាល់មិនចូល


                ពិសេសលោកហុងដា គ្រូបង្វឹកខាងខ្មែរយើងតែម្ដង។


តារា          កីឡាករខ្សែរប្រយុទ្ធ ខ្សែរបម្រើទាំងឆ្វេងទាំងស្ដាំ

 

               ទាំងខាងយើង និងខាងឥណ្ឌូនេស៊ីប្រឹងស្ទើរតែ

  

              ដាច់ខ្យល់ទៅហើយ។ 


បុស្បា       ខាងឥណ្ឌូនេស៊ីបានពីរគ្រាប់ហើយ។ 


តារា          នៅម៉ោងបន្ថែម ក្រុមទាំងសង្ខាងសម្រុករៀងៗខ្លួន។


បុស្បា       លទ្ធផលចុងក្រោយ គឺខាងឥណ្ឌូនេស៊ីឈ្នះយើង។


តារា          កីឡាគឺអីចឹងហើយ សំខាន់គឺមានការប្រកួត


                ដោយយុត្តិធម៌។


បុស្បា       អាណិតកីឡាករតទាំងសង្ខាង ពួកគេខំណាស់


                ដើម្បីមុខមាត់ប្រទេសជាតិ។


តារា          អ្នកចាំទីឥណ្ឌូនេស៊ីរងរបួស មិនដឹងយ៉ាងម៉េច


                ហើយទេ។


បុស្បា       ខ្ញុំចង់អោយមានការប្រកួតបែបហ្នឹងម្ដងទៀត។


តារា          ខ្ញុំក៏ចង់អោយមានទៀតដែរ។ បើកើតឡើងជាថ្មី


                លើទឹកដីយើងពិតជាប្រសើរណាស់។


បុស្បា       អូ ព្រះ ខាងឥណ្ឌូនេស៊ី ស៊ុតចូលមួយ


                គ្រាប់ទៀតហើយ។


តារា          ធ្វើម៉េចទេ កីឡាករខ្មែរយើងប្រឹងអស់ពីចិត្តហើយ


                តែនៅតែមិនអាចទៅរួច។


បុស្បា       តោះយើង កីឡាចប់ហើយ ទៅផ្ទះវិញ។


តារា         បុស្បាមិនចង់នៅថតរូបជាមួយកីឡាករទេអី?


បុស្បា       តែមិនងាយបានថតរូបជាមួយកីឡាករទេ


                មើលទៅពួកគេមមាញឹកណាស់។


តារា          អីចឹងតោះយើង ទៅផ្ទះ។









No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...