Homework K3

Copy, read, and translate the sentences given below.

១ អាវនេះចង្អៀតពេក ខ្ញុំពាក់មិនត្រូវទេ។

២ បន្ទប់គេងរបស់ណាវីធំទូលាយណាស់។

៣ បូណាទៅធ្វើការជាធម្មតា ទោះបីវាឈឺជើងក៏ដោយ។

៤ តើបងធ្លាប់មើលកុនរឿងសត្វចម្លែកទេ?

៥ នៅប្រទេសកម្ពុជា ស្រីស្លៀកសំពត់។


៦ ឯងជាប្រុស ត្រូវមានសេចក្ដីក្លាហានជាងខ្ញុំ។

៧ បូណាស្គមជាងតារាបន្តិចប៉ុណ្ណោះ។

៨ កាលពីឆ្នាំមុន ណាវីធាត់ដូចជ្រូកអីចឹង។

៩ យប់មិញខ្ញុំដេកលក់ស្រួលណាស់។

១០ ព្រឹកនេះ ខ្ញុំភ្ញាក់ពីដេកយឺតបន្ដិច។


១១ ថ្ងៃនេះអាកាសធាតុល្អណាស់។

១២ ការមិនទទួលខុសត្រូវគឺជាទម្លាប់ដ៏អាក្រក់មួយ។

១៣ ម៉ែក្លាហានណាស់ គាត់ហ៊ានរត់ឆ្លងដែន

ដើម្បីអាចរស់រានមានជីវិត។

១៤ សត្វក្រពើកំសាកខ្លាចសត្វខ្លា។

១៥ ផ្ទះរបស់បូណានៅជិតផ្សារប៉ៃលិន។


១៦ ស្រុកខ្មែរនៅឆ្ងាយពីអាមេរិកណាស់។

១៧ មនុស្សចិត្តអាក្រក់មិនមានញាតិទេ។

១៨ មនុស្សចិត្តល្អសំបូរញាតិច្រើនជាងគេ។

១៩ រដូវត្រជាក់បានមកដល់ហើយ។

២០ រដូវក្ដៅឆ្នាំនេះ ខ្ញុំមិនបានទៅលេងស្រុកខ្មែរទេ។




No comments:

Post a Comment

Homework K1

A. Underline the correct word in each line below. ១.      វិធៀ        វិធិ           វិធា            វិធី              វិធឹ ២.      ឈី  ...