Read and translate the sentences below.
១. ថ្ងៃនេះខ្ញុំមានអារម្មណ៍ក្រៀមក្រំព្រោះតែមិត្តរបស់ខ្ញុំជួបនូវគ្រោះថ្នាក់ចរាចរ។
២. ខ្ញុំមានការឈឺចាប់ណាស់នៅពេលឃើញសង្រ្គាមផ្ទុះឡើងរវាងរុស្សី
និងអ៊ុយក្រែន។
៣. ប្អូនប្រុសខ្ញុំខ្ជិលណាស់
វាក្រោកពីដំណេកនៅម៉ោង៧ព្រឹក ហើយវាទៅសាលារៀនយឺតរាល់ថ្ងៃ។
៤. ពូសៅដូចជាមួរហ្មងក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែប្រពន្ធគាត់ផឹកស្រា
ហើយមិនធ្វើម្ហូបទុកអោយគាត់ញ៉ាំ។
៥. ខ្ញុំឃើញម៉ាក់មានអារម្មណ៍ស្រស់ស្រាយណាស់ នៅពេលដែលគាត់មានឧកាសចេញទៅលំហែនៅមាត់សមុទ្រម្ដងៗ។
៦. តើត្រូវធ្វើបបណាដើម្បីបំបាត់ការអផ្សុក ដែលប្អូនមាន?
៧. ពូសៅឈឺក្បាលរាល់ដង នៅពេលគាត់មើលទូរស័ព្ទយូរពេក។
៨. ខ្ញុំបារម្ភពីម៉ែណាស់ គាត់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
៩. តាខឹងចៅ ដោយសារតែចៅរបស់គាត់លេងហ្គេមច្រើនពេក។
១០. ចិត្តខ្ញុំច្របូកច្របល់នឹងកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់
ដែលត្រូវតែធ្វើអោយហើយមុនថ្ងៃប្រឡងមកដល់។
១១. ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលតម្លៃដីធ្លី ផ្ទះសម្បែង
សព្វថ្ងៃឡើងថ្លៃកប់ពពកដូច្នេះ?
១២. វាសនាពិតជាមានការខ្មាសអៀនមិនខាន នៅពេលដែលត្រូវឡើងច្រៀងនៅថ្ងៃស្អែក។
១៣. ខ្ញុំរីករាយណាស់
ដែលបានមករៀននៅវិទ្យាល័យទីក្រុងឡូវែល។
១៤. ម៉ែថា គាត់ឃ្លានសម្លម្ជូរគ្រឿងសាច់គោ
និងឆាខ្ញីសាច់មាន់។ ខ្ញុំនឹងធ្វើជូនម៉ែពិសារនៅថ្ងៃស្អែក។
១៥. ខ្ញុំស្រេកទឹកណាស់ អោយខ្ញុំសុំទឹកមួយដបបានទេ?
១៦. សូមបើកភ្លើងអោយខ្ញុំបានទេ ព្រោះនៅខាងក្រៅងងឹតគួរអោយខ្លាចណាស់។
១៧. ណាវីស្រលាញ់ឡានថ្មីរបស់នាងណាស់។
១៨. ចនចូលចិត្តញ៉ាំម្ហូបខ្មែរជាងម្ហូបអាមេរិកាំង។
១៩. គ្រូវិទ្យាសាស្ត្ររបស់ខ្ញុំមិនចូលចិត្តសំលេងខ្លាំងៗទេ។
២០. ម៉ាក់ខ្ញុំតែងតែស្អប់នរណាដែលនិយាយកុហកគាត់។
២១. បងស្រីខ្ញុំអន់ចិត្តនឹងប្ដីរបស់គាត់ ដែលមិនសូវមកពិសារបាយផ្ទះ។
២២. កាលពីព្រឹកមិញខ្ញុំបានឃើញមនុស្សឆ្កួតម្នាក់ស្រែកឡូឡានៅតាមផ្លូវ។
២៣. រដ្ឋាភិបាលអាមេរិកពិតជាមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់គេ។
២៤. ពូរបស់ខ្ញុំមានគំនិតទុទិដ្ឋិនិយមចំពោះអ្នកដឹកនាំនៅប្រទេសកម្ពុជា
ដោយសារប្រទេសនេះមិនគោរពសិទ្ធមនុស្ស។
២៥. យាយខ្ញុំកំពុងជួបនឹងទុក្ខព្រួយ សោយសារបាត់ដំណឹងពូរបស់ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែល។
No comments:
Post a Comment