សង្រ្គោះបន្ទាន់ Emergencies

 

Read and translate the sentences below.

១. ម៉ែប្រហែលឈឺខ្លាំងហើយ បានជាពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់

២. ស្នាមរបួសនៅត្រង់ថ្ពាស់ខាងឆ្វេង វាកើតឡើងតាំងពីខ្ញុំអយុ១ឆ្នាំម្ល៉េះ។

៣. សុភាមានជម្ងឺខ្សោយបេះដូង គាត់តែងតែសន្លប់នៅពេលឃើញអ្វីប្លែក។

៤. សង្រ្គាមរវាងប៉ាឡេស្ទឺន និងអ៊ីស្រាអែល មើលទៅគួរអោយស្លុតស្មារតីខ្លាំងណាស់។

៥. ពេលណាខ្ញុំឃើញគេវាយគ្នាម្ដងៗ ខ្ញុំស្ទើរតែគាំងបេះដូង។

៦. កុំអាលមានប្រតិកម្ម សូមស្ដាប់ខ្ញុំអោយចប់សិន។

៧. ម៉ែខ្ញុំហាមប្រាប់ជាញយៗថា កុំលេងភ្លើង ប្រយ័ត្នភ្លើងឆក់

៨. រដូវត្រជាក់ឆ្នាំមុន ខ្ញុំមិនបានលាបឡេ ខ្ញុំត្រូវត្រជាក់រលាកស្បែករហូតត្រូវទៅអោយពេទ្យពិនិត្យ និងព្យាបាល។

៩. កុំលេងភ្លើង ប្រយ័ត្នរលាកណា។

១០. ខ្ញុំត្រូវរៀនហែលទឹក ព្រោះខ្ញុំមិនចង់លង់ទឹក

១១. បុរសម្នាក់ដែលគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់នោះ គាត់លេបថ្នាំពុល

១២. ប្រសិបបើយើងលេបថ្នាំលើស នោះនឹងនាំអោយមានបញ្ហាដល់សុខភាព។

១៣. សូមញ៉ាំតាមសម្រួល ប្រយ័ត្នឈ្លក់

១៤. សុភាធ្លាប់មានជម្ងឺចេញឈាមតាមត្រចុះ គាត់ត្រូវព្យាបាលយូរដែរទម្រាំនឹងជាសះស្បើយ។

១៥. យាយខ្ញុំទៅសម្រាកនៅមន្ទីរពេទ្យពីរថ្ងៃហើយ ព្រោះគាត់ស្ទះដង្ហើម​ ដែលធ្វើអោយគាត់ពិបាកដកដង្ហើម។

១៦. បូណាបាក់ឆ្អឹងដៃខាងឆ្វេង ដោយសារគ្រោះថ្នាក់ចរាចរកាលពីឆ្នាំមុន។



No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...