សម្ភារ:ផ្ទះបាយ Kitchen Utensils

 

Read and translate the sentences below.

១. នៅក្នុងផ្ទះខ្ញុំមានចានបាយប្រាំ ចានសម្លធំៗបី និងចានចង្កឹះបួន។

២. ម៉ែទើបតែទិញឆ្នាំងបាយថ្មីមួយកាលពីម្សិលមិញ។     

៣. ខ្ញុំយកខ្ទះចៀនពងទា ហើយពេលឆាក៏ប្រើខ្ទះដែរ។    

៤. ខ្ញុំឃើញយាយរៀបចង្ហាន់ដាក់ថាសប្រគេនព្រះសង្ឃ។

៥. កន្រ្តងមួយនេះគេប្រើសម្រាប់ស្រុសគុយទាវ។

៦.  នៅផ្ទះបងស្រីខ្ញុំមានត្បាល់ឈើមួយ និងត្បាល់ថ្មមួយ។

៧. អង្រែបុកគ្រឿងនេះចាស់ហើយ ស្អែកម៉ែនឹងទៅទិញអង្រែថ្មីមួយ។

៨. ទូទឹកកកចេញថ្មីធំជាងមុន ស្អាតជាងមុន ហើយស៊ីភ្លើងតិចជាងមុន។

៩. ពេលលាងចានឆ្នាំងហើយ សូមទុកក្នុងរាវចានសិនចុះ។

១០. ខ្ញុំចូលចិត្តប្រើជ្រុញដែលធ្វើពីឈើជាងជ្រុញដែលធ្វើពីផ្លាស្ទិក។

១១. ខ្ញុំឈប់ប្រើកំសៀវនេះហើយ ខ្ញុំប្រើកំសៀវអេឡិកត្រនិកដាំទឹកជំនួសវិញ។     

១២. សម័យនេះ មានមនុស្សតិចណាស់ ដែលនៅប្រើប៉ាន់តែ ដើម្បីឆុងតែ។  

១៣. អោយខ្ញុំសុំចង្កឹះមួយគូបានទេ?

១៤. ប្រដាប់គាស់កំប៉ុងនេះចាស់ហើយ។

១៥. ខ្ញុំទុកក្រដាសជូតដៃនៅលើតុបាយ។

១៦. ចង្ក្រានអាំងសាច់ ខុសពីចង្រ្កានដាំបាយ។

១៧. ខ្ញុំចង់ទិញស្លាបព្រាដែលគេធ្វើពីឫស្សី។

១៨. សូមដាក់សមនៅជិតស្លាបព្រា។

១៩. កុំលេងកាំបិត ប្រយ័ត្នមុតដៃ។

២០. កុំយកកែវជ័រទៅដាក់ទឹកក្ដៅ។

២១. តើកូនពែងតូចៗនេះគេប្រើសម្រាប់ធ្វើអ្វីដែរ?

២២. ដបទឹកត្រី នៅជិតដបទឹកស៊ីអីវ តើឯងឃើញទេ?




No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...