ផ្លែឈើ Fruit


 Read and translate the sentences below.

១. ខ្ញុំនៅចាំបានថា នៅពីមុខផ្ទះរបស់បូណា មានដាំទំពាំងបាយជូរពីរគុម្ព។

២. ខ្ញុំមិនចូលចិត្តទំពាំងបាយជូរក្រៀមនេះទេ ព្រោះវាផ្អែមពេក។

៣. ម៉ែបានទិញម្នាស់ទឹកឃ្មុំពីរពីផ្សារប៉ៃលិន។

៤. យាយរបស់ខ្ញុំចូលចិត្តពិសារចេកណាំវ៉ាជាងចេកលឿង។

៥. បងស្រីខ្ញុំបាននាំខ្ញុំទៅលេងចម្ការប៉ោមនៅរដ្ឋរ៉ូតអាយឡិន។

៦. តុលាមិនដែលបានញ៉ាំផ្លែភិចដូចខ្ញុំដែរ។

៧. ខ្ញុំមិនចូលចិត្តញ៉ាំផ្លែភាទេ កុំទិញអី។

៨. នៅប្រទេសកម្ពុជាមិនមានចម្ការផ្លុមទេ តែមានលក់ផ្លែផ្លុម។

៩. ផ្ទះខ្ញុំនៅស្រុកខ្មែរមានដាំក្រូចថ្លុង ឯផ្ទះនៅអាមេរិកមិនមានដាំក្រូចថ្លុងទេ តែមានដាំដើមក្រូចសើច។

១០. ក្រូចពោធិ៍សាត់ដែលមានរសជាតិឆ្ងាញ់មានដាំនៅខេត្តបាត់ដំបង នៃប្រទេស កម្ពុជា។

១១. ក្រូចឆ្មានេះលក់យ៉ាងម៉េចដែរ?

១២. តើក្រូចឃ្វិចមានដាំនៅប្រទេសណាដែរ?

១៣. ជនជាតិខ្មែរហៅផ្លែអាវូខាដូថាផ្លែប័រ។

១៤. តើនៅទីក្រុងឡូវែលមានចម្ការឈៀរីដែរទេ?

១៥. ពេលបរិភោគផ្លែត្របែក កុំញ៉ាំគ្រាប់របស់វា ព្រោះគ្រាប់វារឹង។

១៦. តើប្អូនចង់ញ៉ាំផ្លែស្ត្រប៊ែរីផ្អែម ឬជូរ?

១៧. តើផ្លែរ៉ាស់ប៊ែរីមានរូបរាងដូចម្ដេចដែរ? 

១៨. ខ្ញុំចូលចិត្តញ៉ាំបុកល្ហុងជាមួយស្លាបមាន់ចៀន ឬជាមួយសាច់គោចង្កាក់។ 

១៩. តើស្វាយខ្ចីនេះលក់មួយផោនថ្លៃប៉ុន្មាន?

២០. ពេលទៅលេងស្រុកខ្មែរ ខ្ញុំបានញ៉ាំដូងខ្ទិះនៅខេត្តបាត់ដំបង។

២១. ម៉ែចិតឪឡឹកទុកអោយខ្ញុំញ៉ាំ គាត់បានទុកនៅក្នុងទូរទឹកកក។

២២. ដំណាប់ល្មើនេះផ្អែមខ្លាំងណាស់។

២៣. តើផ្លែព្រូននាំមកពីប្រទេសណាដែរ?

២៤. ទំពាំងបាយជូរនេះផ្លែធំៗ ហើយទុំល្អណាស់។

២៥. កុំទិញផ្លែឈើណាផ្លែឈើខូច ឬរលួយ   ព្រោះញ៉ាំទៅនាំអោយ ខូចសុខភាព។

២៦. ម៉ែទើបតែទិញម្នាស់មួយពីផ្សារប៉ៃលិន។

២៧. ខ្ញុំបានញ៉ាំខ្នុរទុំកាលខ្ញុំទៅលេងរដ្ឋផ្លរីណាកាលពីឆ្នាំមុន។

២៨. ផ្លែធូរេនមានបន្លាតែរសមានជាតិឆ្ងាញ់ណាស់។

២៩. នៅសប្ដាហ៍ក្រោយ ម៉ែនឹងទិញផ្លែស្រកានាគទៅប្រគេនព្រះសង្ឃ។

៣០. បងស្រីខ្ញុំមិនចេះញ៉ាំដំណាប់ល្វាទេ។

៣១. ផ្លែត្រសក់ក្រអូបនៅអាមេរកគេហៅថាហាន់នីឌូ។

៣២. ផ្លែឃីវីមិនមានលក់ទេនៅខែនេះ។ 

៣៣. ខ្ញុំចូលចិត្តញ៉ាំផ្លែគូលែនស្រស់ ជាងគូលែនកំប៉ុង។

៣៤. ក្រូចចិនមានលក់ច្រើន ហើយធូរថ្លៃ បើយើងទៅទិញនៅឆាយណាថោន។

៣៥. ផ្លែប៉ាស្យុងគេយកមកក្រឡុកយកទឹកញ៉ាំ វាមានរសជាតិជូរ តែឆ្ងាញ់។


No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...