Read and translate the sentences below.
១. ថ្ងៃនេះខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង៦ព្រឹក។
២. តារាក្រោកពីដេកមុនខ្ញុំរាល់ដង។
៣. កាលនៅពីតូចម៉ែតែងតែដេញអោយទៅមុជទឹកសម្អាតខ្លួនរាល់ថ្ងៃ។
៤. ណារីចូលចិត្តស្លៀកពាក់បែបប្រពៃណីខ្មែរ។
៥. ថ្ងៃនេះរវល់ខ្លាំងពេក ខ្ញុំមិនបានញ៉ាំអាហារពេលព្រឹកទេ។
៦. ម៉ែតែងតែរៀបចំបាយទឹកទុកអោយខ្ញុំរហូត។
៧. ពូសៅមិនបានយកកូនទៅសាលារៀនទេថ្ងៃនេះ ព្រោះគាត់រវល់នឹងការងារខ្លាំងពេក។
៨. តារាតែងតែជិះឡានក្រុងទៅសាលារៀនដោយខ្លួនឯង។
៩. ខ្ញុំចង់ទៅធ្វើការងារបន្ថែមនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថែមទៀត។
១០. ម៉ែធ្វើការងារដល់ទៅពីរ ព្រោះនៅក្នុងផ្ទះត្រូវចំណាយលុយកាក់ច្រើន។
១១. ម៉ែចេញពីធ្វើការងារនៅម៉ោង១២យប់។
១២. ម៉ែទៅផ្សារពីរ ឬបីដងក្នុងមួយសប្ដាហ៍។
១៣. ម៉ែតែងតែប្រើអោយខ្ញុំជួយបោសសម្អាតផ្ទះ។
១៤. ពូសៅទៅយកកូនពីសាលាយឺតរហូត ព្រោះគាត់មមាញឹកនឹងការងារពេក។
១៥. បន្ទាប់ពីចេញពីធ្វើការងារ ម៉ែឆ្លៀតធ្វើម្ហូបពេលល្ងាចអោយកូនៗរបស់ម៉ែញ៉ាំមិនដែលខាន។
១៦. យើងមិនដែលញ៉ាំអាហារពេល្ងាចជាមួយគ្នាទេ ព្រោះម្នាក់ៗរវល់រៀងៗខ្លួន។
១៧. ម៉ែមិនដែលបានមើលទូរទស្សន៍ជាមួយយើងទេ
ដោយសារម៉ែរវល់នឹងធ្វើម្ហូបអាហារនៅចង្រ្កានបាយ។
១៨. ខ្ញុំកំពុងធ្វើលំហាត់នៅពេលម៉ែហៅអោយទៅញ៉ាំបាយ។
១៩. ម៉ែធ្វើការងារដោយមិនមានពេលសម្រាកសោះឡើយ។
២០. សព្វថ្ងៃមិនមាននរណាអានកាសែតទេ តែគេចូលចិត្តមើលវីដេអូរជាង។
២១. ខ្ញុំទៅហាត់ប្រាណរាល់ល្ងាចថ្ងៃអង្គារ និងសុក្រ។
២២. លោកគ្រូបានប្រាប់ថា កុំអោយលេងហ្គេម ហើយអោយឆាប់ចូលគេងពីព្រលប់។
No comments:
Post a Comment