សម្ភារ:ផ្ទះបាយ Kitchen Utensils

 

Read and translate the sentences below.

១. ចានបាយមួយនេះផលិតនៅប្រទេសអ៊ីតាលី តែម៉ែយកមកពីប្រទេសបារាំង។

២. ផ្ទះខ្ញុំមានឆ្នាំងបី តែឆ្នាំងសម្លពណ៌ក្រហមនេះទិញថ្លៃជាងគេ។

៣. ខ្ញុំមិនចូលចិត្តប្រើខ្ទះចៀនសាច់ឡើយ ព្រោះវាខ្ទាតខ្លាញ់ចេញក្រៅ។

៤. ទូទឹកកករបស់យាយស្អាតណាស់ វាអាចមើលបើកយូធូបមើលបានទៀតផង។

៥. ចង្កឹះមួយបាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន។

៦. ម៉ែចូលចិត្តដាំបាយនឹងចង្រ្កានភ្លើងជាងចង្ក្រានហ្គាស។

៧. ពេលរៀបចំអាហារស្លាបព្រា និងសមត្រូវដាក់នៅជិតគ្នា។

៨. កាំបិតតូចនេះសម្រាប់ចិតបន្លែឯកាំបិតធំទុកកាប់សាច់។

៩. ផ្ទះយើងអស់ក្រដាសជូតដៃប្រើហើយ ពេលទៅផ្សារកុំភ្លេចទិញមកផង។

១០. ជ្រុញឈើធំ ហើយល្អជាងជ្រុញផ្លាស្ទិក។

១១. ត្បាល់ និងអង្រែថ្មនេះថ្លៃសាមសិបដុល្លារ ឯងចង់ទិញទេ?

១២. ជ្រុញមួយនេះស្ដើង តែមាំណាស់ ប្រើមិនងាយខូចទេ។

១៣. ម៉ែតែងតែប្រាប់អោយជូតសម្អាតចង្រ្កានបន្ទាប់ពីចម្អិនម្ហូបរួច។

១៤. កុំលេងកាំបិត ប្រយ័ត្នមុតដៃ។

១៥. កែវទឹករបស់តាតូចល្មម ស្អាត ហើយថ្លៃជាងកែវទឹករបស់យាយ។

 

No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...