អាកាសធាតុ Weather

 

Read and translate the sentences below.

១. ខ្ញុំចូលចិត្តអាកាសធាតុនៅរដ្ឋម៉ាសាឈូហ្សិត។

២. នៅរដ្ឋម៉ាសាឈូហ្សិតមានសីតុណ្ហភាពត្រជាក់ល្មមនារដូវផ្ការីក។

៣. នៅសហរដ្ឋអាមេរិក តើនៅរដ្ឋណាដែលមានអាកាសធាតុក្ដៅល្មម?

៤. នៅរដ្ឋអាឡាស្កាមានអាកាសធាតុត្រជាក់ខ្លាំងណាស់។

៥. ព្រឹកមិញចុះអ័ព្ទ ម៉ែពិបាកបើកឡានទៅធ្វើការហើយ។

៦. នៅស្រុកខ្មែរជួនមានខ្យល់បក់ខ្លាំង ជួនកាលក្ដៅស្អុះស្អាប់ណាស់។

៧. ពេលសីតុណ្ហភាពចុះក្រោមសូន្យ ដើរត្រូវប្រយ័ត្ន ព្រោះអាចរអិល។

៨. ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាមានផ្សែងច្រើនបក់ចូលទីក្រុង។

៩. កាលពីឆ្នាំមុននៅប្រទេសឥណ្ឌាក្ដៅខ្លាំងពេកនាំអោយមានរលកកំដៅនៅតាមផ្លូវ និងតាមវាលស្រែ។

១០. នៅរដូវរងាព្រិលធ្លាក់ខ្លាំង ជួនកាលបណ្ដាលអោយមានព្យុះព្រិល និងព្យុះទឹកកក។

១១. ខ្ញុំបានឃើញពពកខ្មៅ និងផ្លេកបន្ទោរមុនពេលភ្លៀងកាលពីល្ងាចមិញ។

១២. កាលពីអាទិត្យមុនមានព្យុះភ្លៀងនៅទីក្រុងឡូវែល បណ្ដាលអោយដាច់ចរន្ដអគ្គីសនី តែមិនបណ្ដាលអោយមានទឹកជំនន់ទេ។

១៣. សីតុណ្ហភាពនៅអាមេរិកគេគិតជាហ្វារិនហៃ ឯនៅស្រុកខ្មែរគេគិតជាអង្សារសេ។

១៤. នៅរដ្ឋអាឡាបាម៉ា មានព្យុះធូលីកើតឡើងញឹកញាប់ណាស់។

១៥. កុំដើរលើទឹកកក ព្រោះអាចនាំអោយរអិលបាក់ជើងបាក់ដៃ។



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...