Copy, read, and translate the sentences below.
១. ម៉ែរង់ចាំយន្តហោះអស់រយៈពេលពីរម៉ោង។
២. យន្ដហោះដែលម៉ែជិះបានចាកចេញទៅអស់រយៈពេល៥ម៉ោងហើយ។
៣. នៅពេលទៅដល់ព្រលានយន្ដហោះ ម៉ែថា គាត់ភ្លេចយកទូរស័ព្ទមកជាមួយ។
៤. ម៉ែចាំបានថា គាត់ទុកទូរស័ព្ទនៅលើតុបាយ។
៥. ម៉ែបានទិញអាវរូបអប្សរាដ៏ស្រស់ស្អាតពីប្រទេសកម្ពុជាផ្ញើខ្ញុំ។
៦. ខ្ញុំមិនចូលចិត្តរស់នៅជាមួយភាពគគ្រេច និងក្លិនមិនល្អទេ។
៧. នៅផ្សារប៉ៃលិន មានលក់បន្លែស្រស់ៗច្រើនណាស់។
៨. យើងជាមិត្តនឹងគ្នា មិនគួរណាឯងងចិត្តអាក្រក់ដាក់ខ្ញុំទេ។
៩. ម្សិលមិញខ្ញុំខឹងនឹងបូណា ដែលនិយាយពាក្យមិនល្អដាក់ខ្ញុំ។
១០. យើងត្រូវរក្សាភាពស្ងប់ស្ងាត់ស្ដាប់លោកគ្រូបង្រៀន។
១១. យាយរបស់ខ្ញុំរស់នៅប្រទេសកម្ពុជា
គាត់មិនចង់មករស់នៅប្រទេសអាមេរិកឡើយ។
១២. កាលពីអាទិត្យមុនខ្ញុំទៅមើលកុន នៅក្នុងរឿងនោះមានជនស្រវឹងបើករថយន្តបុកកុមារស្លាប់ ខ្ញុំអាណិតក្មេងនោះណាស់។
១៣. សូមរក្សារបបអាហារ
ព្រោះបើបរិភោគច្រើនពេក នាំអោយធាត់ ខូចសុខភាព។
១៤. ឆ្នាំនេះខ្ញុំឃើញបូណាស្គមជាងឆ្នាំមុន។
១៥. កុំនៅទំនេរមិនធ្វើអ្វីទាំងអស់
ព្រោះវាមិននាំមកនូវការរីកចម្រើនដល់ខ្លួនយើងឡើយ។
១៦. ម៉ែខ្ញុំរវល់ណាស់ បន្ទាប់ពីធ្វើការងារនៅរោងចក្រ គាត់បោសសម្អាតផ្ទះ
មើលថែប្អូនពៅរបស់ខ្ញុំ ទៅផ្សារទិញម្ហូប បោកសម្លៀកបំពាក់ និងធ្វើម្ហូបជាដើម។
១៧. ពេលមានលុយចាយត្រូវចេះសន្សំសំចៃផង។
១៨. បងប្អូនខ្ញុំនៅឯប្រទេសកម្ពុជា
ភាគច្រើនជាកសិករក្រីក្រ។
១៩. ព្រះពុទ្ធជាជនដែលពោរពេញដោយគតិបណ្ឌិត។
២០. បើយើងមិនទៅទទួលយកការអប់រំទេ ពិតណាស់
យើងនឹងទៅជាជនល្ងង់ខ្លៅមិនខាន។
២១. បូណាសន្សំលុយបានចំនួន១០០ដុល្លារហើយ។
២២. សព្វថ្ងៃម៉ែចំណាយលុយកាក់ច្រើនណាស់ក្នុងការចិញ្ចឹមបីបាច់កូនចៅ។
២៣. តារាបានដោះមួកចេញពេលវាដើរចូលទៅក្នុងវត្ត។
២៤. នៅសាលារៀនមានច្រកចេញច្រើនណាស់។
២៥. ការរស់នៅត្រូវមានវិន័យ យើងមិនអាចធ្វើអ្វីស្រេចតែនឹងចិត្តបានឡើយ។
២៦. តើប្អូនដឹងទេរវាងពាក្យថាខុស និងពាក្យត្រូវ?
២៧. សូមកុំបរិភោគសាច់ឆៅ
ព្រោះវានាំអោយខូចសុខភាព។
២៨. ម៉ែចៀនសាច់មាន់ឆ្អិនល្អ ហើយឆ្ងាញ់ទៀតផង។
២៩. ម្សិលមិញកីឡាបាល់ទះរបស់វិទ្យាល័យយើងបានលេងឈ្នះសិស្សមកពីវិទ្យាល័យបុស្តុន។
៣០. កីឡាករមកទីក្រុងនីវយ៉ក
បានលេងចាញ់កីឡាករនៅរដ្ឋម៉ាសាឈូហ្សិត។
៣១. អាវថ្មីមួយនេះម៉ែទិញអោយកាលពីខែមុន។
៣២. ខោនេះចាស់មែនតែខ្ញុំចូលចិត្តស្លៀកជាងខោថ្មី។
៣៣. ខ្ញុំរៀនវេច
និងចងនំអន្សមជាមួយយាយកាលពីរដូវបុណ្យភ្ជុំ។
៣៤. ចំណងនំអន្សមមួយនេះចងពិបាកស្រាយណាស់។
៣៥. ពេលដាច់ភ្លើងក្នុងផ្ទះងងឹតខ្លាំងណាស់។
៣៦. ខ្ញុំចូលចិត្តដើរលេងពេលខែភ្លឺ។
៣៧. កុនរឿងពស់កេងកងនេះចាស់ហើយ
មើលមិនច្បាស់ទេ។
៣៨. លោកគ្រូជាមនុស្សច្បាស់លាស់ក្នុងការបង្រៀនរបស់គាត់។
៣៩. ការដកថយរបស់ទាហាន មិនមែនមានន័យថាគេច្បាំងចាញ់ទេ។
៤០. ទាហានអ៊ីស្រាអែលរុលទៅមុខជានិច្ចក្នុងសមរភូមិនៅកាហ្សា។
៤១. ជនជាតិអាមេរិកាំងភាគច្រើនស្បែកស។
៤២. មានជនជាតិស្បែកខ្មៅច្រើនរស់នៅសហរដ្ឋអាមេរិក។
៤៣. សត្វដំរីធំជាងសត្វស្វា។
៤៤. ឡានតូចមួយនេះមានតម្លៃថ្លៃណាស់។
៤៥. ម៉ែខ្ញុំមានគម្រោងទិញផ្ទះនៅឆ្នាំក្រោយ។
៤៦. នៅទីក្រុងឡូវែលមិនសូវមានផ្ទះលក់ច្រើនទេ។
៤៧. ខ្ញុំចង់ទៅលេងសមុទ្រដើម្បីបំបាត់ការអផ្សុក។
៤៨. ខ្ញុំចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តខ្មែរ ដូច្នេះខ្ញុំត្រូវរកសៀវភៅអានបន្ថែម។
៤៩. សម្លម្ជូរគ្រឿងដែលខ្ញុំស្លមានរសជាតិឆ្ងាញ់គួរសម។
៥០. នំអាកោដែលម៉ែទិញថ្ងៃមុនគ្មានជាតិអីបន្ដិចសោះ។
៥១. នាវាមុជទឹករបស់អាមេរិកវែងជាងនាវាមុជទឹករបស់ចិន។
៥២. អាវដែលបូណាពាក់រាងខ្លីបន្ដិច។
៥៣. ពេលចុះជណ្ដើរសូមប្រយ័ត្ន ព្រោះវាអាចរអិលធ្លាក់។
៥៤. តារបស់ខ្ញុំឡើងដើមត្នោតជារៀងរាល់ថ្ងៃដើម្បីយកទឹកត្នោត។
៥៥. បូណាមានកម្លាំងខ្លាំង ជាងសុខា។
៥៦. ឡានតូចខ្សោយជាងឡានធំ។
៥៧. ពេលចូលដល់ក្នុងថ្នាក់រៀនសូមរក្សាភាពស្ងៀមស្ងាត់។
៥៨. នៅខាងក្រៅសាលារៀនមានសភាពអ៊ូអរណាស់។
៥៩. ពេលបើកឡានកុំប្រើទូរស័ព្ទ។
៦០. សូមបិទទ្វាបិទបង្អូចមុននឹងចេញពីផ្ទះ។
៦១. ចូលឆ្នាំនៅស្រុកខ្មែរមានសភាពក្ដៅខ្លាំងណាស់។
៦២. នៅសហរដ្ឋអាមេរិកអាកាសធាតុចាប់ ត្រជាក់នៅខែកញ្ញា។
៦៣. កុំឈរយូរពេកប្រយ័ត្នស្ពឹកជើង។
៦៤. រូបថតមួយសន្លឹកនេះខ្ញុំអង្គុយនៅមាត់ស្ទឹងឡូវែល។
៦៥. ខ្ញុំស្រឡាញ់ម៉ែរបស់ខ្ញុំជាងអ្វីទាំងអស់។
៦៦. ខ្ញុំស្អប់នរណាដែលកុហកខ្ញុំ។
៦៧. ខ្ញុំឃើញម៉ែញញឹមនៅពេលដែលខ្ញុំជួយកិច្ចការរបស់ម៉ែ។
៦៨. បូណាមុខក្រញូវព្រោះតែវាមិនសប្បាយចិត្តនឹងសុខា។
៦៩. សូមកុំបើកសំឡេងទូរទស្សន៍ឮខ្លាំងពេកបានទេ?
៧០. លោកតាចាស់ណាស់ហើយ
និយាយតិចៗគាត់មិនឮទេ ព្រោះគាត់ថ្លង់។
No comments:
Post a Comment