Homework K3

 Copy, read, and translate the sentences below.

១. នៅប្រទេសអាមេរិកមិនមានខ្ញុំបម្រើ

២. តាសៅជាម្ចាស់ផ្ទះដ៏ធំមួយនេះ។

៣. យើងទាំងអស់គ្នាត្រូវទៅបោះឆ្នោត។

៤. នេះជាផ្ទះគេទេ ឯផ្ទះតាសៅនៅឯណោះ។

៥. កាលពីមុនតាសៅរស់នៅឯប្រទេសកម្ពុជា។

៦. តាសៅបានមករស់នៅអាមេរិកបន្ទាប់ពីសម័យ

ខ្មែរក្រហម។

៧. តោះយើងចាប់ផ្ដើមញ៉ាំទៅ អាហារត្រជាក់អស់ហើយ។

៨. នៅទីបញ្ចប់ បូណាបានត្រលប់មករស់នៅទីក្រុង

ឡូវែលវិញ។

៩. បូណាបានបញ្ចប់ការសិក្សាដោយជោគជ័យ

១០. នៅក្នុងគ្រួសាររបស់បូណាមិនមាននរណាម្នាក់

បរាជ័យក្នុងការសិក្សាឡើយ។

១១. កញ្ចក់ឡានតាសៅស្រអាប់មើលផ្លូវសឹងមិនឃើញ។

១២. សាច់ឈាមរបស់បូណាភ្លឺថ្លាស្រស់ល្អ។

១៣. ទុកអោយផ្ការីកទៅតាមធម្មជាតិរបស់វា។

១៤. នៅផ្ទះបូណាមានតាំងផ្កាសិប្បនិម្មិតច្រើនណាស់។

១៥. សិស្សានុសិស្សនៅក្លឹបខ្មែរសាមគ្គីគ្នាល្អណាស់។

១៦. ជនជាតិដ៏ទៃតែងមានបំណងបំបែកបំបាក់ខ្មែរ

យើងរហូតមក។

១៧. វាជាការពិតដែលថា នៅវិទ្យាល័យក្រុងឡូវែលមាន

បង្រៀនភាសាខ្មែរ។

១៨. ណាវីមិនដែលនិយាយកុហកម្ដងណាឡើយ។ 

១៩. ណាវីជាមិត្តរបស់បូណាតាំងពី១០ឆ្នាំមុនម្ល៉េះ។

២០. បូណាមិនមានសត្រូវនឹងនរណាឡើយ។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...