ពាក្យ មាន មិនមាន មិនទាន់មាន និងគ្មាន

 

👉សូមមើលឧទាហរណ៍នៃការប្រើប្រាស់ពាក្យ មាន មិនមាន 

មិនទាន់មាន និងគ្មាន ដូចខាងក្រោម៖


. ខ្ញុំមានលុយ១០០ដុល្លារ។


. មីងរបស់ខ្ញុំមានឡានម៉ាកតូយ៉ូតា។


. ឪពុកខ្ញុំមានផ្ទះនៅទីក្រុងឡូវែល។


. បងស្រីខ្ញុំមិនមានលិខិតឆ្លងដែនទេ។


. ពូសៅមិនមានកូនចៅទេ សព្វថ្ងៃគាត់រស់នៅតែម្នាក់ឯង។


. ប្អូនប្រុសខ្ញុំមិនមានសម្លៀកបំពាក់កីឡាទេ។


. លោកគ្រូមិនមានទូរស័ព្ទប្រើទេ។


. មនុស្សជាច្រើនមិនទាន់មានទីលំនៅស្នាក់នៅច្បាស់លាស់។


. តារបស់ខ្ញុំមិនទាន់មានសញ្ជាតិអាមេរិកាំងទេ។


១០. ខ្ញុំមិនទាន់មានបណ្ណបើកបររថយន្តទេ។


១១. ខ្ញុំគ្មានលុយចាយទេថ្ងៃនេះ កុំមកខ្ចីលុយខ្ញុំអី។


១២. ពូសៅ និងមីងសំ គ្មានកូនសូម្បីម្នាក់។


១៣. ខ្ញុំរៀនភាសាខ្មែរយូរដែរហើយ តែគ្មានចេះអីទេ។


១៤. គ្មានអ្វីសំខាន់ជាងមានសុខភាពល្អឡើយ។


១៥. ខ្ញុំខំតែពឹងពាក់គាត់ តែគ្មានបានការអីសោះ។



No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...