1. Read the sentences below then translate.
2. Translate all red words into English.
3. Create a new sentence using the red words.
១. សៀវភៅនេះជារបស់ខ្ញុំ។
២. យើងរៀនភាសាខ្មែររាល់ថ្ងៃ។
៣. កុំទៅតាមពួកគេអី។
៤. ឡាននេះជារបស់អ្នកណា?
៥. ខ្ញុំមានលុយគ្រប់ចំនួន។
៦. មានសិស្សជាច្រើនចង់រៀនភាសាខ្មែ
៧. ពេលខ្លះ
ខ្ញុំនឹកម៉ែរបស់ខ្ញុំណាស់។
៨. ម៉ែធ្វើការច្រើន
តែទទួលបានប្រាក់ខែតិច។
៩. ផ្ទះរបស់បូណាធំជាងផ្ទះរបស់ខ្ញុំ
១០. តុបាយនៅផ្ទះខ្ញុំវែងជាងតុបាយនៅ
១១. បន្ទប់រៀនយើងធំទូលាយ។
១២. បូណាចូលចិត្តអានសៀវភៅក្រាស់ៗ។
១៣. កំព្យូទ័រចេញថ្មីមិនធ្ងន់ដូចកំ
១៤. ទូរស័ព្ទរបស់ណាវីតូចមែនតែស្អាត។
១៥. ឡានរបស់បូណាតូចចង្អៀតមែនទែន។
១៦. ទូរស័ព្ទនេះរាងស្ដើងស្អាតណាស់។
១៧. ស្រ្តីជាមាតានៃពិភពលោក។
១៨. បូណាមានប្អូនប្រុសតែម្នាក់ប៉ុណ្ណោះ។
១៩. តាសៅមានកូនបីនាក់។
២០. ប្រពន្ធរបស់តាសៅគឺយាយសុខ។
២១. តាសៅជាប្ដីរបស់យាយសុខ។
២២. យាយសុខមិនមែនជាម៉ែរបស់បូណាទេ។
២៣. តាសៅមិនមែនជាឪពុករបស់បូណាទេ។
២៤. តាសៅចិញ្ជឹមសត្វទន្សាយ។
២៥. បូណាចូលចិត្តស្ទូចត្រី។
២៦. សត្វសេកជាបក្សីមួយប្រភេទដែលអា
២៧. បូណាមានឆ្កែពីរក្បាល។
២៨. ខ្ញុំបានឃើញពស់នៅក្រោយផ្ទះបូណា។
២៩. ដង្កូវខ្លះបានក្លាយទៅជាមេអំបៅ។
៣០. នៅក្រោយផ្ទះបូណាមានដើមឈើធំៗ។
៣១. ខ្ញុំមិនចូលចិត្តទៅលេងក្នុងព្រៃ
៣២. តាសៅវាយសេះនឹងរំពាត់។
៣៣. នៅផ្សារប៉ៃលិនមានលក់ផ្លែឈើច្រើ
៣៤. មាន់នេះជាពូជមាន់ជល់ពីប្រទេសកម្
៣៥. បូណាទិញស្លឹកម្កាក់យកទៅស្លម្ជូ
៣៦. ដើមឈើខ្លះមានឬសចាក់ជ្រៅទៅក្នុ
៣៧. បូណណាយកសំបកចេក
សំបកពងមាន់ដាក់ក្នុងធុងសម្រាម។
៣៨. ផ្កាម្លិះសាយក្លិនក្រអូប។
៣៩. ផ្ទះបូណាមិនមានដាំស្មៅទេ។
៤០. ជាងកំពុងតខ្សែរភ្លើង។
៤១. តើប្អូនមានស្គាល់ជនជាតិឥណ្ឌាស្បែ
៤២. សាច់ជ្រូក
សាច់គោឡើងថ្លៃជាងមុន។
៤៣. បបរឈាមជ្រូកមានរសជាតិឆ្ងាញ់។
៤៤. ម៉ែបានស្ងោរស៊ុបឆ្អឹងគោ។
៤៥ កុំញ៉ាំខ្លាញ់ច្រើន។
៤៦. បូណាចូលចិត្តញ៉ាំពងទាកូន។
៤៧. គេយកស្នែងគោមកធ្វើជាដងវែនតា។
៤៨. ម៉ែខ្ញុំស្ងោស៊ុបកន្ទុយគោ។
៤៩. ឆ្កែរបស់ណាវីមានរោមវែងស្អាត។
៥០. បូណាកាត់សក់រៀងរាល់ខែ។
៥១. ថ្ងៃនេះម៉ែស្ងោរជ្រក់ក្បាលត្រី។
៥២. បូណាទើបតែឃើញផ្សិតត្រចៀកកណ្ដុរ។
៥៣. តាសៅទៅពិនិត្យភ្នែកកាលពីព្រឹកមិ
៥៤. បូណាឈាមច្រមុះកាលពីអាទិត្យមុន។
៥៥. មានឥវ៉ាន់នៅមាត់ទ្វារ។
៥៦. វីណាបានណាត់ជួបពេទ្យធ្មេញហើយ។
៥៧. បូណាខាំអណ្ដាតខ្លួនឯង។
៥៨. ក្រចកដៃរបស់ណាវីវែងជាងក្រចកដៃ
៥៩. សត្វគោមានជើងបួន។
៦០. តាសៅឈឺជង្គង់។
៦១. ម្រាមដៃណាវីតូចជាងម្រាមដៃរបស់តារា។
៦២. ដៃរបស់បូណាមានសាច់ដុំធំៗ។
៦៣. ម្សិលមិញម៉ែធ្វើពោះគោទឹកប្រហុកញ៉ាំ។
៦៤. បូណាផ្លុំប៉េងប៉ោង។
៦៥. ពេទ្យអោយតាសៅដកដង្ហើមវែងៗ។
៦៦. យាយសុខសើចឮជាងគេ។
៦៧. បូណាឃើញណាវីនៅផ្សារប៉ៃលិន។
៦៨. យើងបានឮបូណាច្រៀងកាលពីយប់មិញ។
៦៩. បូណាក៏ចេះនិយាយភាសាជប៉ុនដែរ។
៧០. ខ្ញុំបានគិតរួចហើយ
ថាខ្ញុំនិងចូលរៀនមហាវិទ្យាល័យ។
៧១. ផ្កាកុលាបសាយក្លិនក្រអូបឈ្ងុយឈ្ងប់។
៧២. បូណាចូលដេកនៅម៉ោង៩យប់។
៧៣. មានជនជាតិខ្មែរជាច្រើនរស់នៅទីក្រុងឡូវែល។
៧៤. បងរបស់តាសៅបានស្លាប់ជាយូរមកហើយ។
៧៥. ថ្ងៃស្អែកបូណាមានគម្រោងទៅបាញ់
៧៦. ខ្ញុំទើបតែមកពីកាត់សក់។
៧៧. តារាទើបតែមកពីព្រលានយន្ដហោះ។
៧៨. បូណាទៅចាក់សាំងឡាន។
៧៩. តាសៅកេះដំបៅជើងរស់គាត់។
៨០. តាសៅជីកដីដាំដើមប៉ោម។
៨១. បូណារៀនហែលទឹក។
៨២. កុកហើរលើមេឃ។
៨៣. បូណាដើរលេងនៅមាត់សមុទ្រ។
៨៤. តាសៅអង្គុយចាំយាយសុខ។
៨៥. យាយសុខឈរនៅមាត់ទ្វារ។
៨៦. បូណាដួលលើទឹកកក។
៨៧. ណាវីទទួលសំបុត្រពីសាលាក្រុង។
៨៨. បូណាចងរឹតឧសទុកដុត។
៨៩. យាយសុខកក់សក់។
៩០. បូណាយកសម្រាមទៅបោះចោល។
៩១. ណាវីកំពុងរាប់លុយក្នុងបន្ទប់។
៩២. តាសៅកំពុងចៀនសាច់គោ។
៩៣. បូណាឈប់លេងហ្គេមហើយ។
៩៤. តាសៅឃើញត្រីអណ្ដែតលើទឹក។
៩៥. ទឹកហូរពីលើចុះក្រោម។
៩៦. ក្បាលពោះតាសៅប៉ោងធំជាងមុន។
៩៧. ព្រះអាទិត្យរះពីទិសខាងកើត។
៩៨. ខែនេះខ្ញុំបានឃើញខែរះ។
៩៩. យើងអាចមើលឃើញផ្កាយនាពេលយប់។
១០០. ទឹកសមុទ្រមានរសជាតិប្រៃ។
Continue to the next page.
No comments:
Post a Comment