រៀនអាន ពាក្យ និងឃ្លាងាយៗចំនួន១០១
១. យាយចេះធ្វើណែមឆៅ។
២. សាច់ដុំរបស់តាណែនល្អណាស់។
៣. បូណាបានណាត់ជួបតារានៅយប់នេះ។
៤. យើងជួបគ្នានៅកន្លែងណាដែរ?
៥. ខ្ញុំចូលចិត្តញ៉ាំចេកណាំវ៉ា។
៦. ខ្នុរណាំងមានសាច់រឹងជាងខ្នុរបាយស្រា។
៧. លោកគ្រូបានណែនាំឲ្យខ្ញុំខំរៀន។
៨. នំនេះផ្អែមណាស់។
៩. តាសៅចេះលេងហ្គីតា។
១០. ខ្ញុំរៀនបើកឡាននៅខែតុលា?
ពាក្យ៖ ណែម ណែន ណាំវ៉ា ណែនាំ ណាំង ណាស់ ណាត់ ណា តា
តុលា
១១. ណាវីគឺជាតួឯកក្នុងរឿងនេះ។
១២. បូណាមិនចូលចិត្តផឹកតែទេ។
១៣. ខ្ញុំត្រូវការទិញតែមមួយដុំ។
១៤.
បូណាមិនបានតបសាររបស់ខ្ញុំទេ។
១៥.
សូមអានតាមខ្ញុំ។
១៦. តើពេលណាយើងចូលរៀន?
១៧. ខ្ញុំត្រូវការទិញតុមួយ។
១៨. បូណាឃើញតោនៅសួនសត្វ។
១៩. បូណាទើបតែទិញឡានតូចជិះ។
២០. ផ្ទះតាសៅមានសត្វតុកកែ។
ពាក្យ៖ តួឯក តែ តែម តប តាម តុ តើ តោ តូច តុកកែ
២១. យើងត្រូវបង់ពន្ធចូលថវិកាជាតិ។
២២.
ម៉ែដាក់បង្អែមនៅលើថាស។
២៣.
ម៉ែបានទិញថូផ្កាពីរ។
២៤. តាសៅថែសួនដំណាំ។
២៥. អាវមួយនេះថោកខ្លាំងណាស់។
២៦. ថៃ
និងសៀមគឺជាជាតិសាសន៍តែមួយទេ។
២៧. ខ្ញុំរៀនថែមម៉ោងនៅថ្ងៃនេះ។
២៨.
ខ្ញុំឃើញបូណាថើបណាវី។
២៩.
ឪពុកបូណាជាថៅកែឈើ។
៣០.
កង់ឡានរបស់បូណាធូរអស់ហើយ។
ពាក្យ៖ ថវិកា ថាស ថូ ថែ ថោក ថៃ ថែម ថើប ថៅកែ ធូរ
៣១.
តើប្អូនស្គាល់បណ្ដោយ និងទទឹងទេ?
៣២. ត្បូងទទឹមគឺជាត្បូងមានតម្លៃ។
៣៣. តាសៅទទូរក្បាលនឹងកន្សែង។
៣៤. បុណាចង់ញ៉ាំទាខ្វៃ។
៣៥.
តោះយើងនាំគ្នាលេងទាញព្រ័ត្រ។
៣៦. ខ្ញុំបានទៅវត្តធ្វើបុណ្យទានជាមួយម៉ែ។
៣៧. ណាវីទាបជាងបូណាបន្ដិច។
៣៨.
ណាវីបានទារលុយពីបូណា។
៣៩. ផ្ទះខ្ញុំបែរមុខទៅទិសខាងកើត។
៤០. បូណាទើបតែទិញឡានថ្មី។
ពាក្យ៖ទទឹង ទទឹម ទទូរ ទា ទាញ ទាន ទាប ទារ ទិស ទិញ
៤១. ព្រឹកមិញខ្យល់បក់ខ្លាំងមានធូលីហុយពេញផ្លូវ។
៤២.
បូណាបានធានាតាសៅមកអាមេរិក។
៤៣.
បូណាបាននាំតាសៅទៅធនាគារ។
៤៤. ស្ពៃនេះមានធាងធំណាស់។
៤៥.
បូណាមានមាឌធំជាងណាវី។
៤៦.
ប្រហុកធុំក្លិនស្អុយតែមានរសជាតិឆ្ងាញ់។
៤៧. ខ្ញុំឃើញយាយដុតធូបនៅវត្ត។
៤៨.
ចំណេះវិជ្ជាជាធនធានដ៏កម្រ។
៤៩. ធរណីគឺផែនដីនេះឯង។
៥០.
នៅផ្ទះបូណាមានផ្លែននោងច្រើនណាស់។
ពាក្យ៖ធូលី ធានា ធនាគារ ធាង ធំ ធុំ ធូប ធនធាន ធរណី ននោង
៥១. ឆ្នាំរោងតំណាងដោយសត្វនាគ។
៥២.
លោកគ្រូទុកពេលអោយប្រាំនាទី។
៥៣.
បូណាឈប់ប្រើនាឡិកាហើយ។
៥៤. បូណានាំណាវីទៅមើលកុន។
៥៥. បូណានិយាយភាសាខ្មែរច្បាស់។
៥៦. សាលារៀនយើងនឹងមាននាយកថ្មី។
៥៧. ថ្ងៃទី៨
ខែមិនា គឺជាថ្ងៃសិទ្ធិនារី។
៥៨. តាសៅនឹកស្រុកខ្មែរជានិច្ច។
៥៩. កុំនៅទំនេរឥតប្រយោជន៍។
៦០. តាសៅទៅទិញនុយស្ទូចត្រី។
ពាក្យ៖នាគ នាទី នាឡិកា នាំ និយាយ នាយក នារី នឹក នៅ នុយ
៦១. បូណាកំពុងបកចេក។
៦២.
បូណាជាបងរបស់តារា។
៦៣.
បូណាចេះនិយាយភាសាបារាំងតិចៗ។
៦៤.
ណាវីចេះបូកលេខ។
៦៥.
បូណាមានបំណងចង់ធ្វើជាទាហាន។
៦៦.
ភ្លើងស្តុបមានពណ៌បៃតង។
៦៧. បូណាកំពុងបោសផ្ទះ។
៦៨. ណាវីបេះផ្លែននោង។
៦៨.
បូណាចេះបើកឡានហើយ។
៦៩.
បូណាចេះរាប់ មួយ ពីរ បី។
៧០. បូណាបៀមស្ករគ្រាប់។
ពាក្យ៖បក បង បារាំង បូក បំណង បៃតង បោស បេះ បើក បី បៀម
៧១.
បូណាត្រូវប៉ូលីសផាកពិន័យ។
៧២.
បូណាចូលចិត្តផឹកទឹកត្នោត។
៧៣. អោយខ្ញុំសុំទៅផង។
៧៤. នំប៉័ងនេះផុយណាស់។
៧៥.
ណាវីទើបតែទិញផើងផ្កាមួយ។
៧៦. នេះជាផែនទីប្រទេសកម្ពុជា។
៧៧. ឡានបូណាជាប់ផុងហើយ។
៧៨.
សំឡេងផាវផ្ទុះឮខ្លាំងណាស់។
៧៩.
ទីក្រុងឡូវែលមានផែនការសង់ផ្លូវថ្មី។
៨០. បូណាពកក្បាលព្រោះតែជិះម៉ូតូដួល។
ពាក្យ៖ផាក ផឹក ផង ផុយ
ផើង ផែនទី ផុង ផាវ ផែនការ ពក
៨១. ណាវីអោយចំណីពពែ។
៨២.
បូណាចូលចិត្តញ៉ាំពងទាចៀន។
៨៣. តាសៅពិការជើងម្ខាង។
៨៤. ពស់វែកមានពិសខ្លាំងណាស់។
៨៥. យើងប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។
៨៦.
យើងប្រលងភាសាខ្មែរនៅថ្ងៃពុធ។
៨៧. ពិភពលោកនេះធំណាស់។
៨៨.
ណាវីនឹងមានកម្មវិធីពិសេសសម្រាប់ថ្ងៃកំណើតរបស់នាង។
៨៩.
បូណាទទួលបានពិន្ទុពេញ។
៩០. ណាវីជាកូនពៅ។
ពាក្យ៖ពពែ ពងទា ពិការ ពិស ពិធី ពុធ ពិភព ពិសេស ពេញ
ពៅ ពីរោះ
៩១.
ណាវីច្រៀងពីរោះជាងបូណា។
៩២. បូណាឈឺពោះ។
៩៣. ខ្ញុំអញ្ជើញម៉ែពិសាបាយ។
៩៤.
តើប្អូនស្គាល់ភពព្រះអង្គារទេ?
៩៥.
បូណាទិញភួយថ្មី។
៩៦.
ប្រទេសភូមាមានសង្រ្គាមរ៉ាំរ៉ៃ។
៩៧. ភាសាថៃមានប្រភពពីភាសាខ្មែរ។
៩៨. តាសៅរស់នៅភូមិកន្ទួត។
៩៩. ណាវីជាភរិយារបស់ខ្ញុំ។
១០០. កុំភរច្រើនពេក។
១០១. មានក្លិនមិនល្អភាយចេញពីក្នុងលូ។
ពាក្យ៖ពីរោះ ពោះ ពិសា ភព ភួយ ភូមា ភាសា ភូមិ ភរិយា
ភរ ភាយ
No comments:
Post a Comment