Homework K3

 Copy, read, and translate the sentences below.

១. អាតូមមានភាពតូចល្អិត ដែលមើលមិនឃើញ

ដោយភ្នែកទទេ។

២.  ប្រាសាទអង្គរវត្តជាប្រាសាទថ្ម ដែលមានទំហំ

ធំមហិមា

៣. ស្នាដៃដាំស្លរបស់ម៉ែ តែងតែទទួលបានការ

កោតសរសើរពីភ្ញៀវរហូត។

៤. ការចេះរក្សាទំនៀមទម្លាប់ប្រពៃណី មិនធ្វើ

អោយអាម៉ាស់ដល់ជាតិសាសន៍យើងឡើយ។

៥. ណាវីមានគម្រោងរៀបការនៅឆ្នាំក្រោយ។

៦. តាសៅ និងយាយសុខ មិនបានលែងលះគ្នា

តាមផ្លូវច្បាប់ឡើយ។

៧. បើកបរដោយមានសណ្ដាប់ធ្នាប់ មិនធ្វើ

អោយស្ទះចរាចរឡើយ។

៨. ផ្ទះបូណាអត់សណ្ដាប់ធ្នាប់សោះ វាទុក

របស់របររាយពាសពេញផ្ទះ។

៩. កុំនៅដល់យប់អធ្រាតពេក ល្មមចូលគេងហើយ។

១០. យន្ដហោះនឹងចុះចតនៅថ្ងៃត្រង់នេះឯង។

១១. បូណាមិនដែលបានជិះយន្ដហោះម្ដងណាឡើយ។

១២. ជានិច្ចកាលបូណាតែងតែទៅស្ទូចត្រីនៅថ្ងៃសៅ។

១៣. ខ្ញុំសុំស្វាយមួយចំណិតបានទេ?

១៤. ពស់លេបមាន់ទាំងមូល គួរអោយញញើតណាស់។

១៥. បូណាប្រឡងបាក់ឌុបជាប់ហើយ។

១៦. តារាធ្លាក់ពីលើកៅអី។

១៧. គេមិនអនុញ្ញាតអោយយកសាច់ជ្រូកចូល

ទឹកដីអាមេរិកឡើយ។

 ១៨. ទីនោះគេហាមឃាត់មិនអោយឆ្លងកាត់

ពីរថ្ងៃហើយ។

១៩. ដើម្បីចៀសវាងនូវភាពល្ងង់ខ្លៅ យើងត្រូវ

តែទៅសាលារៀន។

 ២០. ភាពឆ្លាតវៃមិនកើតឡើងឯងៗឡើយ។


No comments:

Post a Comment

Homework K1

  Read aloud then translate the words and sentences below into English. a. Words ១. ការពារ         ការងារ        កាឡៃ          កកូរ ២....