Homework K3

 Copy the sentences below then translate and read.

១. នៅផ្ទះរបស់បូណាមានផ្លែទំពាំងបាយជូរទុំច្រើនណាស់។

ខ្ញុំចង់ទៅបេះញ៉ាំខ្លះ។

២. ខ្ញុំមិនចូលចិត្តញ៉ាំទំពាំងបាយជូរក្រៀមទេ ព្រោះវាផ្អែមពេក។

៣. ម៉ែខ្ញុំបានទិញផ្លែម្នាស់ពីរផ្លែពីផ្សារប៉ៃលិន តែមានផ្លែម្នាស់មួយ

មិនទាន់ទុំល្អទេ។

៤. យាយសុខបានទិញផ្លែចេកទុំយ៉ាងច្រើនទុកសម្រាប់ធ្វើអន្សមលក់។

៥. ខ្ញុំ និងបូណា នឹងទៅបេះផ្លែប៉ោម នៅចម្ការរបស់តាសៅនា

ថ្ងៃអាទិត្យ។

៦. ខ្ញុំមិនស្គាល់ផ្លែភិចទេ តើវាមានរូបរាង និងរសជាតិដូចម្ដេចទៅ។

៧. តើផ្លែភា និងផ្លែប៉ោម មួយណាមានរសជាតិឆ្ងាញ់?

៨. នៅប្រទេសកម្ពុជាមិនមានលក់ផ្លែផ្លុមទេ តែមានផ្លែស្វាយ

ច្រើនណាស់។

៩.​ ផ្លែក្រូចថ្លុងមួយនេះធំជាងគេ តើវាថ្លៃប៉ុន្មាន?

១០. បូណាមានចម្ការក្រូចពោធិ៍សាត់នៅឯខេត្តបាត់ដំបង

ខ្ញុំចូលចិត្តទៅលេងនៅទីនោះណាស់ ព្រោះមានខ្យល់បរិសុទ្ធ។

១១. ផ្លែក្រូចឆ្មានៅផ្សារបាងកកលក់ថោកណាស់ គេលក់ដប់

ថ្លៃមួយដុល្លារ។

១២. ម៉ែបានទិញផ្លែក្រូចឃ្វិចពីហាងចិន តែខ្ញុំមិនចូលចិត្តញ៉ាំ

ក្រូចឃ្វិចទេ។

១៣. ផ្លែអាវោខាដូ ខ្មែរហៅថាផ្លែប័រ បូណាចូលចិត្តញ៉ាំផ្លែប័រណាស់។

១៤. ពូណាបាននាំណាវីទៅបេះផ្លែឈៀរី កាលពីម្សិលមិញ

តែណាវីជាប់រវល់។

១៥. ផ្លែត្របែកមានរសជាតិជូរអែម ណាវីចូលញ៉ាំត្របែកជាងពុទ្រា។

១៦. ផ្លែស្ត្រប៊ែរីទុំ មានពណ៌ក្រហមដូចផ្កាកុលាប។

១៧. ខ្ញុំមិនដែលបានញ៉ាំផ្លែរ៉ាស់ប៊ែរីទេ។ តើវាមានរសជាតិដូចម្ដេចដែរ?

១៨. ណាវីបានទិញផ្លែល្ហុងខ្ចីមួយផ្លែ ទុកសម្រាប់ធ្វើបុកល្ហុង

ញ៉ាំល្ងាចនេះ។

១៩. នៅប្រទេសកម្ពុជាមានផ្លែស្វាយច្រើនប្រភេទណាស់

ដាក់លក់នៅលើទីផ្សារ។

២០. ណាវីចូលចិត្តញ៉ាំស្វាយខ្ចីជ្រលក់ជាមួយទឹកត្រីលាយស្ករ

និងម្ទេស។



Homework K3

  Choose a group of words below to read then translate.

១. ផ្លែទំពាំងបាយជូរ-ផ្លែស្ត្រប៊ែរី-ផ្លែត្របែក-ផ្លែក្រូចពោធិ៍សាត់-ផ្លែស្វាយខ្ចី

ទំពាំងបាយជូរក្រៀម-ផ្លែរ៉ាស់ប៊ែរី-ផ្លែឈៀរី-ផ្លែក្រូចថ្លុង-ផ្លែប៉ោម-ផ្លែស្វាយ

ផ្លែម្នាស់-ផ្លែល្ហុង-ផ្លែប័រ-ផ្លែផ្លុម-ផ្លែចេក-ផ្លែក្រូចឃ្វិច-ផ្លែភា-ផ្លែក្រូចឆ្មា-ផ្លែភិច


២. ផ្លែម្នាស់-ផ្លែប័រ-ផ្លែប៉ោម-ផ្លែក្រូចពោធិ៍សាត់-ផ្លែចេក-ផ្លែស្វាយ-ផ្លែក្រូចឃ្វិច

ផ្លែស្ត្រប៊ែរី-ផ្លែក្រូចឆ្មា-ផ្លែទំពាំងបាយជូរ-ផ្លែត្របែក-ផ្លែភិច-ផ្លែល្ហុង-ផ្លែស្វាយខ្ចី

ផ្លែភា-ផ្លែផ្លុម-ផ្លែរ៉ាស់ប៊ែរី-ផ្លែឈៀរី-ទំពាំងបាយជូរក្រៀម-ផ្លែក្រូចថ្លុង


៣. ផ្លែឈៀរី-ទំពាំងបាយជូរក្រៀម-ផ្លែក្រូចថ្លុង-ផ្លែប៉ោម-ផ្លែស្វាយខ្ចី-ផ្លែប័រ

ផ្លែភា-ផ្លែម្នាស់-ផ្លែល្ហុង-ផ្លែផ្លុម-ផ្លែចេក-ផ្លែស្វាយ-ផ្លែក្រូចឃ្វិច-ផ្លែក្រូចឆ្មា

ផ្លែភិច-ផ្លែទំពាំងបាយជូរ-ផ្លែស្ត្រប៊ែរី-ផ្លែត្របែក-ផ្លែក្រូចពោធិ៍សាត់-ផ្លែរ៉ាស់ប៊ែរី



Homework K3

 Copy the sentences below then translate and read.

១. ខ្ញុំមិនដែលឃើញផ្លែទំពាំងបាយជូរពណ៌ខ្មៅវែងៗដូចនេះទេ​ ធ្លាប់តែឃើញវាមានរាងមូលពណ៌ស ឬក្រហមតែប៉ុណ្ណោះ។

២. តើទំពាំងបាយជូរក្រៀមនេះលក់មួយកញ្ចប់ថ្លៃប៉ុន្មាន?

៣. ផ្លែម្នាស់មានច្រើនប្រភេទណាស់ ហើយរសជាតិរបស់វាក៏មិនដូចគ្នាដែរ។

៤. ផ្ទះខ្ញុំមានដាំដើមចេក តែចេកទាំងនោះមិនមានផ្លែទេ។

៥. ផ្លែប៉ោមពណ៌ក្រម៉ៅមានរសជាតិឆ្ងាញ់ ខ្ញុំចូលចិត្តញ៉ាំជាងប៉ោមពណ៌ក្រហម។

៦. នោប្រទេសកម្ពុជាមិនមានដាំដើមភិចទេ ហើយក៏មិនមានផ្លែភិចលក់ដែរ។

៧. តើផ្លែភាមានរូបរាង និងរសជាតិដូចម្ដេច? ឯងធ្លាប់ញ៉ាំទេ?

៨. តើនរណាខ្លះចូលចិត្តញ៉ាំផ្លែផ្លុម? បើចូលចិត្ត អាចទៅបេះនៅផ្ទះខ្ញុំបាន។

៩. ផ្លែក្រូចថ្លុងដែលទើបតែទិញមកពីផ្សារប៉ៃលិន មានរសជាតិជូរពេក។

១០. ផ្លែក្រូចពោធិ៍សាត់របស់ខ្មែរ មិនមានលក់នៅប្រទេសអាមេរិកទេ?

១១. នៅផ្សារឥណ្ឌាមានលក់ផ្លែក្រូចឆ្មាថោកជាងកន្លែងផ្សេង។

១២. តើនៅរដ្ឋផ្លរីដាមានដាំក្រូចឃ្វិចទេ? ខ្ញុំចង់ទៅលេង។

១៣. នៅរដូវត្រជាក់ផ្លែប័រមានតម្លៃថ្លៃជាងនៅរដូវក្ដៅ។

១៤.តើឈៀរីទុំនៅខែណាដែរ?

១៥. ផ្លែត្របែកមានលក់ថោកៗនៅផ្សារប៉ៃលិន។

១៦. បូណាទិញផ្លែស្ត្រប៊ែរីញ៉ាំរាល់អាទិត្យ វាចូលចិត្តញ៉ាំផ្លែស្រ្តប៊ែរីជាងផ្លែចេក។

១៧. បូណាបានបេះផ្លែរ៉ាស់ប៊ែរីពីសួនច្បារប៉ៃលិន។

១៨. ផ្លែល្ហុងនេះមិនមានរសជាតិសោះ ញ៉ាំមិនកើតទេ។

១៩. នៅផ្សារប៉ៃលិនមានលក់ផ្លែស្វាយទុំច្រើន ហើយធូរថ្លៃទៀត។

២០. នៅផ្សារបាយ័នមានលក់ផ្លែស្វាយខ្ចីយ៉ាងច្រើន។



Homework K1

 Copy the sentences below then translate and read.

១. នៅផ្ទះខ្ញុំមានកៅអីដប់។

២. ខ្ញុំមិនបានទៅសាលារៀនទេថ្ងៃនេះ ព្រោះខ្ញុំរវល់។

៣. បូណាចូលចិត្តញ៉ាំត្រីសាលមុនឆៅ។

៤. ម្សិលមិញយាយសុខនោផ្ទះពេញមួយថ្ងៃ។

៥. ពីមុនបងរបស់បូណាជាថៅកែហាងមួយនេះ។

៦. ណាវីជាកូនពៅរបស់យាយសុខ។

៧. បូណាបានហៅណាវីទៅមើលកុន តែណាវីមិនបានទៅ

ជាមួយបូណាទេ។

៨. ផ្ទះមួយនេះមិនមាននរណានៅជាយូរយកហើយ។


Reading skill ស្រៈ អៅ ឬស្រៈអ៊ៅ

 

ស្រៈ អៅ ឬស្រៈអ៊ៅ


កៅ          ខៅ          គៅ          ឃៅ          ងៅ

ចៅ          ឆៅ          ជៅ          ឈៅ        ញៅ

ដៅ          ឋៅ          ឌៅ          ឍៅ         ណៅ

តៅ          ថៅ          ទៅ          ធៅ           នៅ

បៅ          ផៅ          ពៅ          ភៅ           មៅ

យៅ         រៅ           លៅ         វៅ             សៅ

ហៅ        ឡៅ         អៅ


Read and translate words below.

កៅអី       ចៅ          ឆៅ          តៅ           ថៅកែ

ទៅ          នៅ          ពៅ          ហៅ    


Translate and read the sentences below.

១. ម៉ែទើបតែទិញកៅអីថ្មីពីរ។

២. ចៅសៅបានទៅរៀនហើយ។

៣. កុំញ៉ាំសាច់ឆៅ

៤. ពូរបស់បូណាជាចៅរបស់ថៅកែហាងនេះ។

៥. ខ្ញុំមិនទៅដើរលេងទេ។

៦. ខ្ញុំនៅផ្ទះជាមួយយាយសុខ។

៧. ខ្ញុំជាកូនពៅនៅក្នុងគ្រួសារនេះ។

៨. សូមហៅឈ្មោះរបស់ខ្ញុំ។ ខ្ញុំឈ្មោះវិបុល។

៩ បូណាមិនទៅមើលកុនជាមួយណាវីទេ។

១០ ខ្ញុំជាចៅរបស់តាសៅ។



ភោជនីយដ្ឋាន Restaurant

 Translate the following words then write each word a sentence.

១. អ្នកទទួលភ្ញៀវ

បញ្ជីរាយមុខម្ហូប

បន្ទប់ទទួលទានអាហារ

អ្នកបម្រើ

រៀបតុ

២. អញ្ជើញភ្ញៀវអង្គុយ

ចាក់ទឹកចូលកែវ

ហៅម្ហូប

កត់មុខម្ហូប

លើកម្ហូប

៣. រៀបចំតុ

ចេញលុយថ្លៃម្ហូប

ប្រាក់ទឹកតែ

បង្អែម

ចង្រ្កាន

៤. ចុងភៅ

អ្នកលាងចាន

រៀបចានស្លាបព្រា

ចានបាយ

ចានសាឡាត់

៥. ចានសម្ល

កែវ

កែវស្រា

ពែង

ទ្រនាប់ពែង

៦. ក្រដាសជូតដៃ

សម

កាំបិត

ស្លាបព្រា

ស្លាបព្រាកាហ្វេ



Homework K3

 Copy the sentences below then translate and read.

១. ផ្លែទៀបបារាំងមានលក់រៀងរាល់ថ្ងៃនៅផ្សារប៉ៃលិន។

២. យាយសុខទិញផ្លែត្នោតខ្ចីយកទៅស្លរកកូរ។

៣. ខ្ញុំខានញ៉ាំផ្លែពុទ្រាយូរហើយ តើនៅផ្សារណាមានលក់ពុទ្រា?

៤. ផ្លែស្ពឺមានរសជាតិជូរណាស់ ខ្ញុំមិនចូលចិត្តញ៉ាំស្ពឺទេ។

៥. ផ្លែចម្ប៉ាដក់មានរូបរាងដូចផ្លែខ្នុរដែរ។

៦. ផ្លែមង្ឃុតមានតម្លៃថ្លៃជាងផ្លែស្វាយ ម៉ែខ្ញុំទើបតែទិញពីផ្សារប៉ៃលិនកាលពីព្រឹកមិញ។

៧. កុំញ៉ាំផ្លែស្វាយចន្ទី ព្រោះវាធ្វើអោយរមាស់មាត់។

៨. តើនៅប្រទេសណាដែលសំបូរផ្លែអូលីវជាងគេ?

៩. កាលពីក្មេងយាយសុខចូលចិត្តញ៉ាំផ្លែក្រខុបទុំ។

១០. បូណាបានបេះផ្លែកន្ទួតពីផ្ទះរបស់វាយកមកផ្ញើណាវី។

១១. ណាវីបានទិញផ្លែព្រីងពីផ្សារប៉ៃលិនចំនួនកន្លះគីឡូអោយយាយសុខ។

១២. ផ្លែទឹកដោះគោនេះលក់មួយគីឡូប៉ុន្មាន?

១៣. ផ្លែរំដួលទុំច្រើនណាស់ តោះយើងឡើងបេះញ៉ាំ។

១៤. ម៉ែប្រាប់ថា គេយកផ្លែញទុំទៅត្រាំជាមួយស្ករ យកទឹកញ៉ាំ។

១៥. បូណាទិញផ្លែមៀនបានល្អណាស់ សាច់វាក្រាស់ គ្រាប់វាតូច ហើយផ្អែមឈ្ងុយ។ ខ្ញុំចូលចិត្តមៀនប្រភេទនេះ។ តើបូណាទិញពីផ្សារណាដែរ?

១៦. ផ្លែទទឹមទាំងនេះធំៗល្អណាស់ ខ្ញុំចង់ទិញមួយគីឡូផ្ញើម៉ែ។

១៧. នៅផ្សារប៉ៃលិនមានលក់ផ្លែម៉ាក់ប្រេងស្រស់ៗ ហើយមិនសូវថ្លៃទេ។

១៨. ម្សិលមិញបូណាទិញផ្លែឈើខូចទាំងអស់ គ្មានផ្លែឈើមួយណាអាចញ៉ាំបានទេ។

១៩. អ្នកលក់មិនដឹងថា ផ្លែឈើរលួយអស់ទេ ទើបនៅតែដាក់លក់ទៀត។

២០. ផ្លែឈើស្អុយអស់ហើយ ឆាប់យកទៅបោះចោលទៅ។



ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...