ការគោរពចាស់ទុំ

The Reading Passage

ការគោរពចាស់ទុំ គឺជារឿងសំខាន់ណាស់នៅក្នុងសង្គមខ្មែរ។ ចាស់ទុំ គឺជាមនុស្សដែលមានអាយុច្រើន ហើយមានបទពិសោធន៍ និងប្រាជ្ញាជីវិតក៏ច្រើនណាស់ដែរ។ ពួកគាត់អាចបង្រៀនយើងអំពីរឿងជាច្រើន ដូចជា វប្បធម៌ ទំនៀមទម្លាប់ ប្រវត្តិសាស្រ្ត និងបំណិនជីវិតដែលគាត់មាន។ ការគោរពចាស់ទុំ យល់ដឹងពីចាស់ទុំ រៀនសូត្រពីចាស់ទុំ ជួយឱ្យយើងក្លាយជាមនុស្សល្អ និងមានសីលធម៌រស់នៅល្អក្នុងសង្គម។

យើងគួរតែស្ដាប់បង្គាប់ចាស់ទុំ និងគោរពពួកគាត់ ព្រោះពួកគាត់ជាអ្នកបង្កើត ឬជាអ្នកបន្តអនុវត្តប្រពៃណី និងវប្បធម៌ តជំនាន់ ដែលជាអត្តសញ្ញាណជាតិរបស់យើង ពួកគាត់ក៏ជាអ្នកធ្វើគំរូល្អដល់យុវជន ជាអ្នករួបរួមសហគមន៍ និងសង្គមមុនយើង។ ការគោរពរបស់យើង នឹងអាចជួយយើងឱ្យជៀសវាងបាននូវកំហុសដោយប្រការណាមួយ។ ការគោរពចាស់ទុំ ជួយឱ្យយើងមានសុភមង្គល និងជីវិតថ្លៃថ្នូរល្អប្រសើរ។

ការគោរពចាស់ទុំ គឺជារឿងសំខាន់ ដែលជួយឱ្យយើងក្លាយជាមនុស្សល្អ និងមានសីលធម៌ ដឹងខុស ដឹងត្រូវ ចេះបែងចែករវាងស និងខ្មៅ ស្គាល់មិត្ត ស្គាល់សត្រូវ។ល។ ការគោរពចាស់ទុំមិនមែនគ្រាន់តែជាកាតព្វកិច្ចទេ ប៉ុន្តែវាជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព សន្តិភាព និងសេរីភាពក្នុងសង្គម។

Summary

ក. បទពិសោធន៍ និងប្រាជ្ញា ពួកគាត់មានបទពិសោធន៍ជីវិតច្រើន និងអាចផ្តល់ដំបូន្មានល្អសម្រាប់យើងក្នុងការដោះស្រាយបញ្ហា។

ខ. ប្រពៃណី និងវប្បធម៌ ពួកគាត់ជាអ្នកបន្តនិងថែរក្សាវប្បធម៌ និងប្រពៃណីល្អរបស់សង្គម។

គ. ការគាំទ្រជីវិត ចាស់ទុំជាកន្លែងពឹងពាក់របស់យើងក្នុងការនាំដឹកនាំ និងផ្តល់អាណិតអាសូរ។

ឃ. គំរូល្អសម្រាប់យុវជន ពួកគាត់ជាគំរូល្អសម្រាប់យើងរៀនតាមផ្លូវការរស់នៅ។

ង. ការតបស្នងចំពោះការចិញ្ចឹមបីបាច់ ពួកគាត់បានថែរក្សាយើងពេលយើងនៅតូច ដូច្នេះយើងមានកាតព្វកិច្ចថែរក្សាពួកគាត់វិញ។

ច. ភាពរួបរួមនៃសហគម និងសង្គម ការគោរពចាស់ទុំជួយបង្កើនសុភមង្គល និងភាពរួបរួមរវាងសមាជិកសង្គម។

 

Key Vocabulary Words

គោរព  to respect, to honor

Example: យើងគួរតែគោរពចាស់ទុំ និងស្ដាប់បង្គាប់ពួកគេ ដើម្បីឱ្យយើងមានជីវិតល្អ និងមានសុភមង្គល។


ចាស់ទុំ​  elderly people, elders

Example: ការគោរពចាស់ទុំ គឺជារឿងសំខាន់ណាស់ ក្នុងសង្គមខ្មែរ។


បទពិសោធន៍  experience, knowledge gained through life

Example: ចាស់ទុំ គឺជាមនុស្សដែលមានអាយុច្រើន ហើយមានបទពិសោធន៍ជីវិត។


សីលធម៌ morals, ethics, good character

Example: ការគោរពចាស់ទុំ ជួយឱ្យយើងក្លាយជាមនុស្សល្អ និងមានសីលធម៌។


សុភមង្គល  happiness, well-being

Example: ការគោរពចាស់ទុំ ជួយឱ្យយើងមានសុភមង្គល និងជីវិតល្អប្រសើរ។

 

Please choose the correct answer to each question below.

តើមានអ្វីខ្លះដែលចាស់ទុំអាចបង្រៀនយើងជាយុវជនជំនាន់ក្រោយ?

ក. ចាស់ទុំអាចបង្រៀនយើងអំពីរបៀបលេងហ្គេម។

ខ. ចាស់ទុំអាចបង្រៀនយើងអំពីរឿងជាច្រើន ដូចជា

វប្បធម៌ និងទំនៀមទម្លាប់។

គ. ចាស់ទុំអាចបង្រៀនយើងអំពីរបៀបប្រើទូរស័ព្ទ។

ឃ. ចាស់ទុំអាចបង្រៀនយើងអំពីរបៀបធ្វើម្ហូប។

 

តើការគោរពចាស់ទុំជួយយើងយ៉ាងម៉េច?

ក. ការគោរពចាស់ទុំជួយយើងឱ្យមានមិត្តច្រើន។

ខ. ការគោរពចាស់ទុំជួយយើងឱ្យមានសុខភាពល្អ។

គ. ការគោរពចាស់ទុំជួយយើងឱ្យក្លាយជាមនុស្សល្អ

និងមានសីលធម៌។

ឃ. ការគោរពចាស់ទុំជួយយើងឱ្យមានលុយច្រើន

 

តើហេតុអ្វីយើងគួរតែស្ដាប់បង្គាប់ចាស់ទុំ?

ក. យើងគួរតែស្ដាប់បង្គាប់ចាស់ទុំ ព្រោះពួកគេមានលុយច្រើន។

ខ. យើងគួរតែស្ដាប់បង្គាប់ចាស់ទុំ ព្រោះពួកគេមានអំណាច។

គ. យើងគួរតែស្ដាប់បង្គាប់ចាស់ទុំ ព្រោះពួកគេមានអាយុច្រើន។

ឃ. យើងគួរតែស្ដាប់បង្គាប់ចាស់ទុំ ព្រោះពួកគេមានបទពិសោធន៍ជីវិត

និងអាចជួយយើងឱ្យជៀសវាងកំហុស។

 


No comments:

Post a Comment

ពាក្យដែលសរសេរជាមួយនឹងសញ្ញាបន្តក់មួយ

  ពាក្យដែលសរសេរជាមួយនឹងសញ្ញាបន្តក់មួយមាន៖ កក            កក់ កង            កង់ កល           កល់ កាក           កាក់ កាច           ក...