1. Read the sentences below, then
translate them.
2. Translate all the red words into
English.
3. Create a new sentence using
the red words.
១. នៅអាទិត្យនេះមានភ្លៀងធ្លាក់មិនឈប់ឈរ។
២. តើប្អូនស្គាល់ទន្លេមេគង្គទេ?
៣. តើបឹងទន្លេសាបស្ថិតនៅប្រទេសណា?
៤. បូណានឹងទៅលេងសមុទ្រនៅថ្ងៃសៅរ៍នេះ។
៥. អំបិលទាំងអស់មានរសជាតិប្រៃ។
៦. កុមារតូចៗចូលចិត្តលេងដីខ្សាច់។
៧. បូណាជួយបោសសម្ងាតធូលីនៅផ្ទះយាយសុខ។
៨. ព្រឹកនេះមានពពកច្រើនណាស់នៅលើមេឃ។
៩. បូណាបើកឡានយឺតៗ ព្រោះចុះអ័ព្ទមើលផ្លូវមិនច្បាស់។
១០. យប់នេះមេឃស្រឡះល្អណាស់។
១១. តាមការព្យាករណ៍អាកាសធាតុនឹងមានខ្យល់ខ្លាំងនៅថ្ងៃស្អែក។
១២. បូណាចេញទៅឈូសព្រិលនៅមុខផ្ទះ។
១៣. យាយសុខទិញទូរទឹកកកថ្មីធំមួយ។
១៤. ភ្លើងឆេះព្រៃបណ្ដាលអោយមានផ្សែងអួរអាប់។
១៥. ខ្យល់បក់ខ្លាំងបណ្ដាលអោយដាច់ភ្លើង។
១៦. ភ្លើងឆេះព្រៃបណ្ដាលអោយមានកំទេចផេះធ្លាក់ពេញទីក្រុង។
១៧. បូណាដុតភ្លើងអាំងសាច់មិនឆេះទេ។
១៨. ប៉ូលីសបិទផ្លូវទៀតហើយ។
១៩. ខ្ញុំធ្លាប់បានទៅលេងភ្នំគូលេនកាលពីឆ្នាំមុន។
២០. យាយសុខចូលចិត្តពាក់អាវពណ៌ក្រហម។
២១. ភ្លើងស្ដុបពណ៌បៃតង
មិនមែនពណ៌ខៀវទេ។
២២. ភ្លើងស្តុបពណ៌លឿងហើយ
បន្ថយល្បឿនភ្លាម។
២៣. បូណាមានឆ្កែពណ៌ខ្មៅ។
២៤. កាលពីយប់មិញមិនមាននរណាបានគេងទេ។
២៥. ថ្ងៃនេះថ្ងៃរះល្អណាស់។
២៦. បូណាអាយុ២៥ឆ្នាំហើយ។
២៧. យប់នេះក្ដៅស្អុះស្អាប់ណាស់។
២៨. ព្រឹកមិញត្រជាក់ដល់ឆ្អឹង។
២៩. ខ្ញុំចាក់សាងពេញហើយ។
៣០. មានរឿងថ្មីៗជាច្រើនកើតឡើងរៀងរាល់ថ្ងៃ។
៣១. តាសៅ និងយាយសុខចាស់ៗណាស់ហើយ។
៣២. លោកគ្រូតែងតែប្ដល់ឱវាទល្អៗដល់សិស្ស។
៣៣. យើងត្រូវចេះបែងចែកល្អ និងអាក្រក់។
៣៤. មនុស្សស្មោះត្រង់មានច្រើនណាស់។
៣៥. ល្ហុងនេះរលួយហើយ កុំញ៉ាំអី។
៣៦. បូណាមុតដៃនឹងកាំបិតកាលពីម្សិលមិញ។
៣៧. តុបាយនៅផ្ទះបូណារលោងស្អាតណាស់។
៣៨. ផ្ទះយាយសុខនៅជិតផ្សារប៉ៃលិន។
៣៩. បូណាទទឹកភ្លៀងជោក។
៤០. ណាវីទិញនំប៉័ងក្រៀមពីផ្សារបាយ័ន។
៤១. ផ្ទះរបស់បូណាមិនឆ្ងាយពីមន្ទីរពេទ្យប៉ុន្មានទេ។
៤២. នៅខាងស្តាំដៃខ្ញុំគឺជាការិយាល័យប៉ូលិសទីក្រុងឡូវល។
៤៣. ផ្លូវនេះគេហាមមិនអោយបត់ឆ្វេងទេ។
៤៤. តើបូណានៅផ្ទះទេថ្ងៃស្អែក?
៤៥. ណាវីទុកបង្អែមនៅក្នុងទូរទឹកកពីរថ្ងៃហើយ។
៤៦. បូណាកំពុងញ៉ាំបាយជាមួយតាសៅនៅផ្ទះខ្ញុំ។
៤៧. បូណានឹងនាំតាសៅទៅផ្ទះវិញ។
៤៨. បើបូណាមិនទៅផ្ទះតាសៅក៏មិនអាចទៅបានដែរ។
៤៩. បូណានាំតាសៅទៅពេទ្យ ពីព្រោះគាត់ឈឺពោះខ្លាំង។
៥០. ខ្ញុំឈ្មោះបូណា ឯគាត់ឈ្មោះណាវី។
៥១ ជំរាបសួរលោកគ្រូ។
៥២ ខ្ញុំសូមអរគុណលោកគ្រូ ដែលបានជួយបង្ហាត់បង្រៀនខ្ញុំ។
៥៣ ថ្ងៃនេះណាវីសប្បាយចិត្តជាងសព្
៥៤ សូមទោសលោកគ្រូ ដែលខ្ញុំមកយឺត។
៥៥ បូណាយល់ព្រមទៅទទួលសំណងពីតារា។
៥៦ ខ្ញុំលាហើយណាបូណា។
៥៧ បូណាណាត់ជួបណាវីនៅភោជនីយដ្ឋានកុ
៥៨ បូណាចូលចិត្តញ៉ាំអាហារនៅភោជនី
៥៩ ណាវីឃ្លានហើយ នាងចង់ញ៉ាំគុយទាវ។
៦០ បូណាឈប់ផឹកកាហ្វេយូរដែរហើយ។
៦១ តាសៅមានលុយចាយច្រើន។
៦២ តើក្នុងហោប៉ៅខោរបស់បូណាមានលុយប៉ុ
៦៣ កាហ្វេមួយកែវនេះថ្លៃប៉ុន្មាន?
៦៤ សមាជិកគ្រួសារបូណាមានគ្នា៥នាក់។
៦៥ តាសៅ និងយាយសុខមិនមែនជាបងប្អូននឹងគ្
៦៦ តាសៅមានចៅបីនាក់។
៦៧ យាយសុខគឺជាមីងរបស់តារា។
៦៨ តារាត្រូវជាបងប្អូនជីដូនមួយរបស់
៦៩ ណាវីមានម៉ូតូធំមួយ។
៧០ តារាទើបតែទិញរថយន្ដថ្មីកាលពីអា
៧១ តាសៅជិះកង់ហាត់ប្រាណតាមមាត់ស្ទឹ
៧២ មានភេសជ្ជៈច្រើនមុខណាស់នៅលើតុបា
៧៣ យាយសុខផឹកទឹកក្ដៅរាល់ថ្ងៃ។
៧៤ ជនជាតិចិននិយមផឹកទឹកតែ។
៧៥ តើបូណាឯងឈប់ញៀនកាហ្វេហើយនៅ?
៧៦ ណាវីទៅផ្សារទិញម្ហូប។
៧៧ យាយសុខឆ្លងជំងឺផ្ដាសាយពីតាសៅ។
៧៨ បង្គន់ក្នុងសាលារៀនខូចទាំងអស់។
៧៩ ញ៉ាំគុយទាវនៅហាងខ្មែរឆ្ងាញ់ណាស់។
៨០ រឿងនេះចប់ដោយបរិបូណ៍។
៨១ បូណារាប់អានណាវីតាំងពីកុមារម្ល៉េះ
៨២ ណាវីត្រូវបានគេបញ្ឆោតអោយទៅទទួ
៨៣ ចំណេះវិជ្ជាជាសម្បត្តិដ៏មានតម្លៃបំផុត។
៨៤ បូណាស្រឡាញ់ឡានតូចរបស់វាណាស់។
៨៥ ដៃរបស់បូណាមុតកាំបិតកាលពីម្សិ
៨៦ ណាវីជួលផ្ទះយាយសៅនៅជាងពីរខែហើយ។
៨៧ បូណាជួយដឹកសៀវភៅរបស់ណាវី។
៨៨ រៀនគណិតវិទ្យាពិបាកគណនាលេខណាស់។
៨៩ ក្រុមរបស់ណាវីដណ្ដើមបានលេខមួយផ្នែកបាល់ទះនារី។
៩០ តាសៅសើចយាយសុខដើរដួល។
៩១ យប់មិញតារាមិនបានយកភួយទៅដណ្ដប់
៩២ ក្រុមតន្រ្តីមហោរីខ្មែរ ជាក្រុមតន្រ្តីពេញនិយម
នៅទីក្រុ
៩៣ មានតែខ្មែរទេ ដែលស្រឡាញ់ខ្មែរជាងគេ។
៩៤ លោកគ្រូតែងតែដាស់តឿនអោយយើងខំរៀ
៩៥ តារាបានបង្ហាញប័ណ្ណបើកបរទៅប៉ូលីស។
៩៦ យាយសុខចូលចិត្តពិសារម្ហូបហឹរ។
៩៧ ប៉ូលីសបានធ្វើសកម្មភាពឆែកឡានតា
៩៨ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់
៩៩ ផ្កាចេកទុំមានគន្ធពិដោរឈ្ងុយឈ្
១០០ បូណាធ្លាប់ធ្វើការងារជាអ្នកគ្រប់គ្រងឃ្លាំងទំនិញ។
១០១ យាយសុខកើតជម្ងឺពោះវៀនដុះខ្នែង។
១០២ តាសៅធ្លាប់ព្យាបាលជម្ងឺឈឺខ្នង។
១០៣ កម្ពុជាជាប្រទេសតូចតែមានបេះដូ
១០៤ បូណាចូលចិត្តបបរគ្រឿងមានដាក់ថ្លើមជ្រូក។
១០៥ បូណាមិនចេះផឹកទឹកក្រូចទេ។
១០៦ តារាចូលចិត្តញ៉ាំផាក់ឡូ
១០៧ ឆ្កែនេះកាចណាស់ ប្រយ័ត្នវាខាំ។
១០៨ តារាជញ្ជក់ខ្យង។
១០៩ យប់នេះព្រះចន្ទរះមូលក្រឡង់។
១១០ កុំញ៉ាំច្រើនពេកប្រយ័ត្នក្អូត។
១១១ បើមិនចង់លង់ទឹកត្រូវរៀនហែលទឹក។
១១២ ឃ្មុំចូលចិត្តក្រេបលម្អងផ្កា។
១១៣ យាយសុខកំពុងញ៉ាំចង្រិតលីង។
១១៤ បូណាទើបតែទិញអាវរងាទុកពាក់នៅខែ
១១៥ តារារស់នៅរដ្ឋម៉ាសាឈូហ្សិត។
១១៦ តើមានលក្ខខណ្ឌអ្វីខ្លះទើបអាចប្
១១៧ សាលារៀនមានលក់ឡាយឡុងសម្ភារ:សិក្សាច្រើនណាស់។
១១៨ ផ្លែឪឡឹកនេះធំៗល្អណាស់។
១១៩ ប្អូនជីដូនមួយណាវីទៅរៀននៅសាលា
១២០ ការបង់ពន្ធជាកាតព្វកិច្ចរបស់
១២១ ឡានរបស់បូណាខូចចង្កូតហើយ។
១២២ តើមាននរណានៅផ្ទះទេ?
១២៣ លីណាចិញ្ចឹមឆ្កែបីក្បាល។
១២៤ តើមាននរណាចង់ទៅផ្សារជាមួយខ្ញុំទេ?
១២៥ យាយសុខទិញព្រំពីផ្សារមេឃបានស្អាតណាស់។
១២៦ ធម្មជាតិនៅស្រុកខ្មែរមានពណ៌បៃតងគ្រប់រដូវ។
១២៧ នៅប្រទេសកម្ពុជាធ្លាប់មានរដ្ឋប្រហារកាលពីឆ្នាំ១៩៧០។
១២៨ បូណាយកប្អូនរបស់វាទៅចាក់វ៉ាក់សាំងការពារជម្ងឺកញ្រ្ជឹល។
១២៩ តាសៅឈឺក្រពះមួយឆ្នាំហើយ គាត់មិនពិសារម្ហូបហឹរទេ។
១៣០ ប្រធានាធិបតីអ៊ុយក្រែនបានជជែកជាមួយដូណាល់ត្រាំ។
១៣១ ជញ្ជីងនៅមន្ទីរពេទ្យខូចហើយ។
១៣២ ក្នុងរដ្ឋធម្មនុញ្ញ កម្ពុជាជារដ្ឋអធិបតេយ្យមួយ។
១៣៣ យុវតីជំនាន់សង្គមរាស្រ្តនិយមក្លាហានណាស់។
១៣៤ តើរាងរបស់បូណាសង្ហាទេ?
១៣៥ តើនៅប្រទេសអាមេរិកមានប៉ុន្មានរដូវ?
១៣៦ តើសត្វទីទុយស៊ីអ្វីជាចំណី?
១៣៧ បូណាតែងតែទៅលេងផ្ទះណាវីជាធម្មតា។
១៣៨ ភ្នំពេញគឺជារដ្ឋធានីនៃប្រទេសកម្ពុជា?
១៣៩ ណាវីរៀនរាំរបាំនៅអង្គរដានត្រុប។
១៤០ តើរូបហនុមានតំណាងអោយអ្វី?
No comments:
Post a Comment