ការសន្ទនា Conversation

ការជួបគ្នាលើកដំបូង (First Meeting)


សូភា៖ ជំរាបសួរ! តើបងឈ្មោះអ្វី?

អាលិច៖ ជំរាបសួរ! ខ្ញុំឈ្មោះ អាលិច។ ចុះប្អូនវិញឈ្មោះអ្វីដែរ?

សូភា៖ ខ្ញុំឈ្មោះ សូភា។ បងមកពីប្រទេសណា?

អាលិច៖ ខ្ញុំមកពីអាមេរិក។ ខ្ញុំចង់រៀនភាសាខ្មែរ។

សូភា៖ អូ! ល្អណាស់។ តើសុខសប្បាយទេ?

អាលិច៖ បាទ! សុខសប្បាយ។ អរគុណ! ចុះប្អូនវិញ?

សូភា៖ ខ្ញុំសុខសប្បាយជាទេ។

អាលិច៖ រៀនអក្សរខ្មែរលំបាកបន្តិចសម្រាប់ខ្ញុំ។

សូភា៖ មែនពិត។ តែបើបងហាត់សរសេរ 

និងអានរៀងរាល់ថ្ងៃ បងនឹងយល់បានលឿន។

អាលិច៖ ខ្ញុំចាប់ផ្ដើមរៀនព្យញ្ជនៈ ក ខ គ ឃ ង ច ឆ ជ ឈ ញ... 

និងស្រៈ អា អិ អី អឹ អឺ...

សូភា៖ អាចចាប់ផ្ដើមរៀនពាក្យខ្លះៗបាន ដូចជាពាក្យថា ខ្មែរ, រៀន, 

ភាសា, សាលា, ដើរ, ទៅ, ញ៉ាំ, ទិញ, ខ្ញុំ, បង, ចូលចិត្ត, អរគុណ...

អាលិច៖ បាទ! ខ្ញុំក៏ចង់រៀននិយាយប្រយោគសាមញ្ញៗផងដែរ។

សូភា៖ បងអាចហាត់និយាយថា ខ្ញុំស្រលាញ់ភាសាខ្មែរ 

ខ្ញុំចង់ចេះនិយាយភាសាខ្មែរ ខ្ញុំចង់ញ៉ាំម្ហូបខ្មែរ

អាលិច៖ ខ្ញុំ...ស្រលាញ់ ភាសា ខ្មែរ។

សូភា៖ អូ! ពិតជាល្អណាស់។ បងនិយាយបានច្បាស់ហើយ។

អាលិច៖ អរគុណ! ខ្ញុំពិតជាចង់និយាយបានដូចគេឯងដែរ។

សូភា៖ ខំរៀនបន្តទៀត! ខ្ញុំអាចជួយបងបាន។

អាលិច៖ អរគុណច្រើនណំាស់។ ខ្ញុំពិតជាសប្បាយចិត្ត

ក្នុងការរៀនជាមួយប្អូន។

សូភា៖ មិនអីទេ! ជម្រាបលា ជួបគ្នាពេលក្រោយ។

អាលិច៖ បាទ! ជម្រាបលា!




No comments:

Post a Comment

លេខខ្មែរ Khmer number

  លេខ             អក្សរ                     Number ១                      មួយ                            1      ២                    ពីរ ...