ការសន្ទនា Conversation

តារា និងសូភាទៅវត្ត

 

តារា៖ សួស្តីសូភា! ស្អែកប្អូនមានផែនការទៅវត្តទេ?

សូភា៖ ចាស៎! មាន ខ្ញុំបានរៀបចំម្ហូបចំណីរួចហើយ។

តារា៖ ល្អណាស់! ខ្ញុំក៏យកផ្លែឈើទៅដែរ។

សូភា៖ បងចង់ទៅវត្តធ្វើអ្វី?

តារា៖ ខ្ញុំទៅធ្វើបុណ្យ ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់។ ចុះសូភាវិញ?

សូភា៖ ខ្ញុំចង់រៀនសូត្រធម៌ជាមួយព្រះសង្ឃ។

តារា៖ យើងអាចដាក់ម្ហូបអាហារជាមួយគ្នាបានទេ?

សូភា៖ មិនអីទេ តែកន្រ្តករបស់ខ្ញុំតូចបន្ដិច។

តារា៖ យើងត្រូវទៅឲ្យទាន់ពេលលោកសូត្រមន្ត។

សូភា៖ ចាស៎! លោកចាប់សូត្រនៅម៉ោង៧ព្រឹក។

តារា៖ ស្អែកយើងនឹងឃើញមានសកម្មភាពដ៏អ៊ូអរនៅវត្ត។

សូភា៖ មនុស្សជាច្រើននឹងទៅចូលរួមពិធីបុណ្យកឋិននេះ។

តារា៖ ខ្ញុំចង់ឃើញមនុស្សម្នាដាក់បាតឧទ្ទិសកុសលដល់ដូនតា។

សូភា៖ ពេលដាក់បាត ធ្វើអោយខ្ញុំស្ងប់ចិត្តដែរ។

តារា៖ ពេលបានស្ដាប់ធម៌ ស្ដាប់លោកទេសនា 

ជួយអោយចិត្តស្ងប់ណាស់។

សូភា៖ ចាស! វាជាមាគ៌ាទៅរកសភាពល្អ ស្ងប់ចិត្តក្នុងជីវិត។

តារា៖ ម្សិលមិញយើងបាននាំគ្នាសម្អាតបរិវេណវត្តរួចហើយ។

សូភា៖ ខ្ញុំបានជីកស្មៅ និងប្រមូលសំរាមទៅចោលយ៉ាងច្រើន។

តារា៖ ព្រះសង្ឃបានសម្ដែងអំណរគុណយើងគ្រប់គ្នា

ដែលបានជួយលោក ។

សូភា៖ វាជាអំពើបុណ្យយ៉ាងជាក់ស្ដែង។

តារា៖ ប្អូនចេះធម៌អ្វីខ្លះ?

សូភា៖ ខ្ញុំចេះសូត្រតែបន្ដិចបន្តួចទេ។

តារា៖ ខ្ញុំមិនចេះសូត្រទេ តែនឹងរៀនពេលក្រោយ។

សូភា៖ រៀនធម៌លំបាកបន្តិច តែមានអត្ថន័យសម្រាប់ជីវិតយើង។

តារា៖ ខ្ញុំព្យាយាមចងចាំឃ្លាប្រយោគខ្លះៗ។

សូភា៖ គម្គីរព្រះត្រៃបិដកច្រើនក្បាលណាស់។

តារា៖ ប្អូនពិតជាបានបួងសួងសុំសេចក្ដីសុខមិនខាន។

សូភា៖ ចាស៎! ពិតមែនហើយ ខ្ញុំសុំសេចក្ដីសុខដល់ក្រុមគ្រួសារ

របស់ខ្ញុំ។

តារា៖ យើងតែងតែមានក្ដីប្រាថ្នាដូចៗគ្នា។

សូភា៖ សេចក្ដីប្រាថ្នាសុំសុខសប្បាយដល់មិត្តភក្តិផងដែរ។

តារា៖ កាលពីអាទិត្យមុន ណាវីធ្វើម្ហូបមានរសជាតិឆ្ងាញ់ណាស់។

សូភា៖ សម្លកកូរ ម្តាយខ្ញុំជាអ្នកធ្វើទេ។

តារា៖ ឆ្ងាញ់ណាស់ បង្អែមក៏ថ្ងាញ់ណាស់ដែរ។

សូភា៖ ឡូត ម៉ែដាក់ស្ករតិច មានអប់ក្រមួនឃ្មុំ ធ្វើអោយឈ្ងុយ។

តារា៖ ពួកយើងតែងតែធ្វើម្ហូបឆ្ងាញ់ៗយកទៅប្រគេនព្រះសង្ឃ។

សូភា៖ ចាស! យើងនាំគ្នាឧបត្ថមវត្ត ជួយលើកស្ទួយពុទ្ធសាសនា។

តារា៖ ខ្ញុំធ្លាប់ស្នាក់នៅវត្ត កាលរៀននៅមហាវិទ្យល័យ។

សូភា៖ អីចឹងធ្លាប់ធ្វើជាសិស្សលោក គួរតែចេះធម៌ច្រើន។

តារា៖ រៀនធម៌បានតិចតួចដូចបានប្រាប់រួចហើយ។

សូភា៖ អីចឹងយល់ដឹងពីរបៀបរបបក្នុងវត្តច្រើនមិនខាន។

តារា៖ ដឹងខ្លះ ដឹងថាព្រះសង្ឃរវល់សូត្រធម៌តាមការនិមន្ដពីពុទ្ធបរិស័ទ 

តែព្រះសង្ឃមិនបានទទួលប្រាក់ខែទេ លោកអាចរស់នៅបាន

ដោយសារពុទ្ធបិស័ទតែប៉ុណ្ណោះ។

សូភា៖ ខ្ញុំយកសៀវភៅសរសេរ និងថ្នាំសង្កូវទៅប្រគេនព្រះសង្ឃដែរ។

តារា៖ ខ្ញុំបានយកស្បែកជើង និងស្បង់ជីវរទៅប្រគេនលោក។

សូភា៖ មានអ្នកមានធម៌ លះបង់ដូចព្រះសង្ឃ ទើបពុទ្ធសាសនា

រីកចម្រើនទៅបាន។

តារា៖ អីចឹងយើងនឹងជួបគ្នានៅវត្តនាថ្ងៃស្អែក។

សូភា៖ ចាស៎! យើងជួបគ្នានៅថ្ងៃស្អែក។


No comments:

Post a Comment

លេខខ្មែរ Khmer number

  លេខ             អក្សរ                     Number ១                      មួយ                            1      ២                    ពីរ ...