ការសន្ទនា Conversation

ការថែទាំមនុស្សចាស់

ចៅ៖ យាយ ខ្ញុំសុំសួរបន្តិចបានទេ?

យាយ៖ បាន ចៅសួរមកចុះ។

ចៅ៖ តើយាយមានអារម្មណ៍យ៉ាងដូចម្តេច ពេលនៅផ្ទះជាមួយខ្ញុំ?

យាយ៖ យាយរីករាយណាស់ ដោយសារមានចៅ

ជាអ្នកជួយថែទាំយាយ។

ចៅ៖ តើមានអ្វីខ្លះដែលយាយត្រូវការអោយខ្ញុំជួយជាញឹកញាប់?

យាយ៖ យាយត្រូវការជំនួយដូចជាដើរឡើងជណ្តើរ

ហើយក៏ត្រូវការជួយរៀបចំម្ហូបអាហារផងដែរ។

ចៅ៖ ខ្ញុំនឹងព្យាយាមជួយយាយគ្រប់យ៉ាង ដើម្បីយាយមានសុខភាពល្អ 

និងមានសុវត្ថិភាព។

យាយ៖ អរគុណចៅហើយ ចៅមានចិត្តល្អណាស់!

ចៅ៖ តើយាយមានការឈឺចាប់អ្វីទេថ្ងៃនេះ។

យាយ៖ មានខ្លះៗ តែមិនធំដុំទេ។

ចៅ៖ ខ្ញុំនឹងរៀបថ្នាំឲ្យយាយពិសារអោយទាន់ពេល។

យាយ៖ អរគុណចៅហើយ។

ចៅ៖ យាយចង់អានសៀវភៅ ស្តាប់ចម្រៀង ឬមើលទូរទស្សន៍ទេ?

យាយ៖ យាយចង់ស្តាប់ចមរៀងពីដើមៗ។

ចៅ៖ បាន ចាំខ្ញុំរកជូនយាយ។

យាយ៖ យាយមានតែពាក្យអរគុណប៉ុណ្ណោះ។

ចៅ៖ យាយ ខ្ញុំគិតថា នឹថជួយរៀបចំពេលវេលាថែទាំយាយ

ឲ្យបានល្អប្រសើរជាងមុន។

យាយ៖ អើយ ចៅគិតបានល្អណាស់។ តើចៅគិតថា

អាចធ្វើដូចម្តេចខ្លះ?

ចៅ៖ យើងអាចផ្ដល់ពេលសម្រាកច្រើនជាងមុន 

និងមានពេលអោយយាយហាត់ប្រាណនៅព្រឹក។

យាយ៖ វាអាចធ្វើឲ្យខ្លួនធូរស្រាលខ្លះដែរ បើយាយមានពេលហាត់។

ចៅ៖ តើយាយចង់ឲ្យមានអ្នកមកនិយាយលេងជាមួយយាយដែរទេ?

យាយ៖ ប្រសិនបើមានមិត្តចាស់ៗមកលេង ពិតជាល្អណាស់។

ចៅ៖ ខ្ញុំនឹងមកមើលយាយរាល់ថ្ងៃ ហើយអានរឿងឲ្យយាយស្តាប់។

យាយ៖ តើនឹងមានអ្វីដែលរីករាយជាងនេះទៀតនោះ។

ចៅ៖ បានយាយចូលចិត្ត ធ្វើអោយខ្ញុំរីករាយដែរ។

យាយ៖ ចៅពិតជាមានការយល់ដឹងច្រើនមែនទែន។

ចៅ៖ ថ្ងៃសៅរ៍នេះ ខ្ញុំនឹងនាំយាយទៅដើរលេងនៅសួនផ្កា 

តើយាយចង់ទៅទេ?

យាយ៖ តើមានរទេះជួយអោយយាយដើរបានទេ? 

បើមាន យាយនឹងទៅ!

ចៅ៖ ចាស៎មាន! ខ្ញុំរៀបចំរួចរាល់ហើយ។

យាយ៖ អរគុណចៅ ចាស់ៗដូចយាយនេះ មានកូនចៅ

យកចិត្តទុកដាក់ ពិតជាមានក្ដីសុខណាស់។

ចៅ៖ ខ្ញុំស្រឡាញ់លោកយាយ ដូចជាយាយបង្កើតរបស់ខ្ញុំដែរ។


No comments:

Post a Comment

Homework K1

  Copy the words and sentences below to your notebook, then translate them and read them. Words: ១. ផឹក        ២. តឹង        ៣. ដឹង     ...