Homework K3

 1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.


១. អ្នកជញ្ជូនទំនិញ – បូណាជាអ្នកជញ្ជូនទំនិញអោយក្រុមហ៊ុនអាម៉ាហ្សូន។

២. អ្នកបច្ចេកទេស – អ្នកបច្ចេកទេសកំពុងជួសជុលម៉ាស៊ីនត្រជាក់អោយតាសៅ។

៣. ជាងឡាន – ជាងឡានកំពុងជួសជុលឡានរបស់ណាវី។

៤. តន្រ្តីករ – តារាចង់ក្លាយជាតន្រ្តីករនាពេលអនាគត។

៥. ពិធីករ – ពិធីករនិយាយពីប្រវត្តិសាលាយ៉ាងច្បាស់ក្នុងពិធីសម្ពោធសាលារៀន។

៦. អ្នកប្រដាល់ – តើនរណាខ្លះចង់ក្លាយជាអ្នកប្រដាល់?

៧. ព្រះសង្ឃ – ព្រះសង្ឃកំពុងសូត្រធម៌ក្នុងវត្ត ក្នុងកម្មវិធីចូលឆ្នាំខ្មែរ។

៨. ឧកញ៉ា – លោកឧកញ៉ាបានឧបត្ថម្ភការសាងសង់សាលារៀននៅភូមិយើង។

៩. ប្រធានាធិបតី – ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាជាសាធារណៈកាលពីយប់ម៉ិញ។

១០. ទីប្រឹក្សា – លោកទីប្រឹក្សាបានផ្តល់អនុសាសន៍ដល់លោកអភិបាលរដ្ឋរួចហើយ។

១១. រដ្ឋទូត – រដ្ឋទូតខ្មែរបានជួបប្រជុំជាមួយមន្ត្រីរបស់ខ្លួន។

១២. អ្នកបង្ហាញម៉ូត – ណាវីជាអ្នកបង្ហាញម៉ូត នាងកំពុងដើរនៅលើឆាកយ៉ាងស្រស់ស្អាត។

១៣. ទាហាន – ប្អូនរបស់បូណាជាទាហានជើងទឹក គាត់កំពុងហ្វឹកហាត់ជ្រមុជទឹកនៅក្នុងសមុទ្រ។

១៤. ធនាគារិក – ធនាគារិកកំពុងគិតគូរប្ដល់ប្រាក់ដល់អតិថិជន។

១៥. ចៅហ្វាយ – ចៅហ្វាយបានផ្ដល់ការណែនាំដល់បុគ្គលិករបស់ខ្លួន។

១៥. កម្មកររ៉ែ – កម្មកររ៉ែកំពុងជីករករ៉ែនៅក្រោមដីយ៉ាងសកម្ម។

១៧. តារាវិទូ – តារាវិទូបានធ្វើដំណើរទៅកាន់អវកាសដើម្បីស្រាវជ្រាវ។

១៨. អ្នកបើកយន្ដហោះ – អ្នកបើកយន្ដហោះកំពុងរកមធ្យោបាយចុះចតអោយមានសុវត្ថិភាព។

១៩. អ្នកយាម –តាសៅធ្លាប់ធ្វើជាអ្នកយាមអោយក្រុមហ៊ុននៅបុស្ដុន។

២០. អ្នកបកប្រែ – អ្នកបកប្រែកំពុងបកប្រែឯកសារពីភាសាអង់គ្លេសទៅភាសាខ្មែរ។


No comments:

Post a Comment

Homework K1

  Copy the words and sentences below to your notebook, then translate them and read them. Words: ១. ផឹក        ២. តឹង        ៣. ដឹង     ...