រៀនអាន Pronunciation skill
ស្រៈ អឹ ឬស្រៈអ៊ឹ
កឹ ខឹ គឹ ឃឹ ងឹ
ចឹ ឆឹ ជឹ ឈឹ ញឹ
ដឹ ឋឹ ឌឹ ឍឹ ណឹ
តឹ ថឹ ទឹ ធឹ នឹ
បឹ ផឹ ពឹ ភឹ មឹ
យឹ រឹ លឹ វឹ សឹ
ហឹ ឡឹ អឹ
Read the words and sentences below, then translate them.
a-Word
១. គឹល ២. ឃឹម ៣. ងឹល
៤. ឈឹង ៥. ញឹក ៦. ដឹក
៧. ដឹកនាំ ៨. ដឹង ៩. តឹង
១០. ទឹក ១១. ទឹម ១២. នឹក
១៣. នឹង ១៤. នឹងធឹង ១៥. នឹម
១៦. បឹង ១៧. ផឹក ១៨. ពឹង
១៩. ភឹង ២០. មឹក ២១. យឹត
២២. យឹតយោង ២៣. រឹង ២៤. រឹល
២៥. រឹប ២៦. រឹត ២៧. រឹតត្បិត
២៨. លឹប ២៩. លឹមៗ ៣០. វឹក
៣១. វឹកវរ ៣២. សឹក ៣៣. ហឹរ
៣៤. ឡឹមៗ ៣៥. ឡឹប ៣៦. អឹមអៀម
b-Sentence
១. តាសៅនឹកចៅៗរបស់គាត់ខ្លាំងណាស់។
២. បូណាមិនចូលចិត្តមុជទឹកស្ទឹងឡូវែលទេ។
៣. ណាវីពឹងបូណាអោយជួយជូនទៅលេងអង្គរវត្ត។
៤. បូណាជាក្មេងល្អ វាមិនមែនជាក្មេងក្បាលរឹងឡើយ។
៥. ប្រទេសអ៊ុយក្រែនវឹកវរដោយសារសង្រ្គាមច្រើន
ឆ្នាំហើយ។
៦. បូណាទៅស្ទូចត្រីនៅបឹងជិតផ្ទះ។
៧. កាំបិតនេះរឹលហើយ ហាន់សាច់មិនមុតទេ។
៨. តាសៅសឹកពីបួសបីឆ្នាំហើយ។
៩. យប់នេះតាសៅនាំបូណាទៅស្ទូចមឹក។
១០. ណាវីនៅក្មេងមែន តែនាងមានចរិតនឹងធឹងល្អណាស់។
១១. ផ្ទះបូណានៅខាងមុខ មើលទៅឃើញឡឹមៗ។
១២. តើប្អូនចេះចង់ចេះលេងឃឹមទេ?
១៣. យាយសុខចាយលុយកាក់រឹតត្បិតខ្លាំងណាស់។
១៤. តាសៅរកមធ្យោបាយ ជួយយឹតយោងក្មួយៗរបស់
គាត់អោយមករស់នៅសហរដ្ឋអាមេរិក។
១៥. ណាវីចូលចិត្តផឹកទឹកដូង។
No comments:
Post a Comment