ស្រៈ អី ឬស្រៈអ៊ី


រៀនអាន Pronunciation skill

ស្រៈ អ ឬស្រៈអ៊ី

កី             ខី              គី             ឃី            ងី

ចី             ឆី             ជី             ឈី          ញី

ដី             ឋី             ឌី             ឍី           ណី

តី             ថី             ទី              ធី             នី

បី             ផី             ពី             ភី             មី

យី            រី              លី            វី              សី

ហី           ឡី            អី

 

Read the words and sentences below, then translate them.

a-Words

១. កី                         ២. កីឡា                ៣. គីមី

៤. គីឡូ                    ៥. ងីងើ                  ៦. ចីពចរ

៧. ចីពរ                   ៨. ឆី                      ៩. ជីវី

១០. ជីវិត                 ១១. ជីដូន               ១២. ជីក

១៣. ជីជាតិ             ១៤. ញី                  ១៥. ដី

១៦. ដីកា                  ១៧. ទី                    ១៨. ធីតា

១៩. ធីប                   ២០. នីឡុង            ២១. នីតិ

២២. បី                   ២៣. បីតិ              ២៤. បីបម

២៥. ពីងពាង          ២៦. ពីរ                ២៧. ពីរោះ

២៨. មី                    ២៩. មីរ                ៣០. មីង

៣១. មីន                 ៣២. យីហោ        ៣៣. រីក

៣៤. រីករាយ           ៣៥. រីង                ៣៦. លី

៣៧. វីវរ                ៣៨.សី                  ៣៩. សីមា

៤០. សីហា              ៤១. អីវ៉ាន់

 

b-Sentences

១. បូណាចូលចិត្តមើលកីឡាប្រដាល់ជាងបាល់ទាត់។

២. យាយសុខជីកដីដាំប៉េងប៉ោះនៅក្រោយផ្ទះ។

៣. ណាវីចិញ្ចឹមឆ្កែញីមួយក្បាល។

៤. បូណាមានដីធំនៅឯស្រុកកំណើតរបស់វា។

៥. ណាវីកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។

៦. បូណានឹងទៅលេងប្រទេសកម្ពុជានៅបីថ្ងៃទៀត។

៧. ណាវីចេញពីអាមេរិកបានពីរថ្ងៃហើយ។

៨. តាសៅលីឈើដ៏ធំមួយដើមដាក់ឡានរបស់គាត់។

៩. នៅក្រោមផ្ទះមួយនេះសុទ្ធតែសំបុកពីងពាង

១០. តោះយើង ចូលរួមរីករាយថ្ងៃបុណ្យកំណើតណាវី។

១១. នៅប្រទេសកម្ពុជានៅមានមីនកប់ក្នុងដីនៅឡើយ។

១២. តើមីងបុប្ផាត្រូវជាអ្វីនឹងយាយសុខ?

១៣. លោកស៊ិន ស៊ីសាមុត ច្រៀងពីរោះជាងគេ។

១៤. ទឹកបឹងរីងហួតអស់នៅរដូវប្រាំង។

១៥. យាយសុខទិញអីវ៉ាន់យ៉ាងច្រើនផ្ញើទៅស្រុកខ្មែរ។



No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...