រៀនអាន Pronunciation skill
ស្រៈ អា ឬស្រៈអ៊ា
កា ខា គា ឃា ងា
ចា ឆា ជា ឈា ញា
ដា ឋា ឌា ឍា ណា
តា ថា ទា ធា នា
បា ផា ពា ភា មា
យា រា លា វា សា
ហា ឡា អា
Read the words and sentences below, then translate them.
Words
១. កាត ២. ខាត ៣. ឆា
៤. តា ៥. បា ៦. មា
៧. ចាប ៨. ខាល ៩. ទា
១០. ហា ១១. បាត ១២. ធានា
១៣. នាវា ១៤. បាយ ១៥. ភាសា
១៦. សាខា ១៧. ពាលា ១៨. ឈាម
១៩. បាប ២០. ដាប ២១. ឆាប
២២. សាប ២៣. ហាល ២៤. លា
២៥. មាន ២៦. យាន ២៧. យាម
២៨. លាត ២៩.លាប ៣០. លាភ
៣១.វា ៣២. វាង ៣៣. រាងចាល
៣៤. រាង ៣៥. រាល ៣៦. វាស
៣៧. វាល ២៨. វាត ៣៩. វារ
៤០. សាក ៤១. សាលា ៤២. សារភាព
Sentences
១. បូណាមានកាតសម្គាល់ខ្លួនហើយ។
២. យាយសុខលក់នំបញ្ចុកខាតច្រើនណាស់។
៣. តាសៅកំពុងតែឆាបាយ។
៤. ខ្ញុំឃើញទាហែលទឹក។
៥. បូណាបានធានាយាយសុខមករស់នៅអាមេរិក។
៦. ខ្ញុំខំរៀនភាសាខ្មែររៀងរាល់ថ្ងៃនៅសាលាឯកជន។
៧. បូណាមិនមែនជាក្មេងពាលាទេ។
៨. តាសៅបានផ្ដល់ឈាមដល់កាកបាទក្រហម។
៩. ទឹកស៊ុបរបស់បូណាសាបណាស់។
១០. សត្វចាបកំពុងចឹកចំណី។
១១. ណាវីមានលុយចាយច្រើន។
១២. បូណាមានរាងខ្ពស់ស្ដើងដូចតាសៅដែរ។
១៣. បូណា និងតាសៅកើតនៅឆ្នាំខាលដូចគ្នា។
១៤. កុំមើលងាយចាស់ ប្រយ័ត្នបាប។
១៥. ពស់វារលឿនណាស់។
No comments:
Post a Comment