ស្រៈ អិ ឬស្រៈ អ៊ិ
កិ ខិ គិ ឃិ ងិ
ចិ ឆិ ជិ ឈិ ញិ
ដិ ឋិ ឌិ ឍិ ណិ
តិ ថិ ទិ ធិ និ
បិ ផិ ពិ ភិ មិ
យិ រិ លិ វិ សិ
ហិ ឡិ អិ
Read the words and sentences below, then translate them.
Words
១. ខិត ២. គិត ៣. ចិត
៤. ឆិត ៥. ជិត ៦. ដិត
៧. និង ៨. ទិញ ៩. ទិស
១០. បិតា ១១. បិទ ១២. បិសាច
១៣. ពិស ១៤. មិថុនា ១៥. មិន
១៦. យិតថោ ១៧. រិល ១៨. លិឍ
១៩. វិញ ២០. វិល ២១. វិលមុខ
២២. វិកល ២៣. វិបុល ២៤. សិង
២៥. សិត ២៦. សិន ២៧. ហិត
២៨. ឡិមឡុម ២៩. អិមអៀម
Sentences
១. ឆ្នាំថ្មីខិតជិតមកដល់ហើយ។
២. យាយសុខគិតពីសុខភាពរបស់តាសៅ។
៣. បូណាអង្គុយជិតណាវី។
៤. បូណា និងណាវីជាបងប្អូននឹងគ្នា។
៥. ព្រះសង្ឃមិនឆាន់ចង្ហាន់ពេលល្ងាចទេ។
៦. ណាវីទើបតែទិញឡានថ្មី។
៧. ពស់វែកមានពិស ប្រយ័ត្នវាចឹក។
៨. តើបូណាត្រលប់មកពីស្រុកខ្មែរវិញហើយឬនៅ?
៩. តាសៅសិតសក់អោយចៅរបស់គាត់។
១០. តាសៅសិតសក់អោយចៅរបស់គាត់យ៉ាងស្អាត។
១១. បូណាភ្លេចបិទទ្វារផ្ទះពេញមួយយប់។
១២. ផ្កានេះហិតទៅមានក្លិនក្រអូបណាស់។
១៣. ព្រះសង្ឃសិងហើយ កុំរំខានលោក។
១៤. យាយសុខវិលមុខហើយ ឆាប់រកថ្នាំអោយគាត់លេប។
១៥. បូណាមិនមែនកើតនៅខែមិថុនាទេ។
No comments:
Post a Comment