ស្រៈ អាំ ឬស្រៈអ៊ាំ

 

រៀនអាន Pronunciation skill

ស្រៈ អាំ ឬស្រៈអ៊ាំ

កាំ            ខាំ            គាំ            ឃាំ           ងាំ

ចាំ            ឆាំ            ជាំ           ឈាំ         ញាំ

ដាំ            ឋាំ           ឌាំ            ឍាំ          ណាំ

តាំ            ថាំ            ទាំ            ធាំ            នាំ

បាំ            ផាំ            ពាំ           ភាំ            មាំ

យាំ           រាំ             លាំ           វាំ            សាំ

ហាំ          ឡាំ           អាំ

 

Read the words and sentences below, then translate them.

a-Words

១. កាំ                        ២. កាំបិត                ៣. ខាំ

៤. ខាំង                      ៥. គាំពារ                ៦. គាំង

៧. ឃាំង                    ៨. ងាំង                    ៩. ចាំ

១០. ចាំបាច់                ១១. ចាំង                  ១២. ជាំ

១៣. ញាំ                   ១៤. ដាំ                    ១៥. ដាំដូង

១៦. តាំង                    ១៧. ថាំ                    ១៨. ថាំង

១៩. ទាំង                    ២០. ទាំងឡាយ        ២១. ទាំងពួង

២២. ទាំងមូល          ២៣. នាំ                  ២៤. បាំង 

២៥. ផាំង                  ២៦. ពាំ                   ២៧. ពាំង

២៨. ភាំង                  ២៩. មាំ                   ៣០. រាំ

៣១. រាំង                    ៣២. វាំង                ៣៣. វាំងនន

 ៣៤. សាំ                  ៣៥. សាំង               ៣៦. អាំង

 

b-Sentences

១. យាយសុខទិញកាំបិតចិតបន្លែថ្មីមួយគូ។

២. តាសៅធ្លាប់ត្រូវបានឆ្កែខាំកាលពីឆ្នាំមុន។

៣. រដ្ឋាភិបាលលោកដូណាល់ត្រាំនឹងលុបបំបាត់

      កិច្ចគាំពារសង្គម។

៤. បូណាចាំបាច់ត្រូវតែពិនិត្យសុខភាព មុននឹង

     ចូលធ្វើការ។

៥. ស្នាមជាំលើមុខបូណាបណ្ដាលមកពីអ្វី?

៦. ឆ្នាំនេះយាយសុខដាំផ្កាច្រើននៅមុខផ្ទះ។

៧. នៅផ្ទះតាសៅមានដាក់តាំងរូបព្រះរាជាខ្មែរធំមួយផ្ទះ។

៨. អ្នកភូមិទាំងឡាយនាំគ្នាទៅនេសាទនៅបឹងធំ។

៩. ចំការទាំងមូលមានដំណាំជាង១៥ប្រភេទ។

១០. ណាវីនាំបូណាទៅពេទ្យធ្មេញ។

១១. របងផ្ទះតាសៅបាំងជិតល្អណាស់។

១២. តើនរណាខ្លះចង់លេងល្បែងពាំពងទា?

១៣. ណាវីរៀនរាំរបាំប្រពៃណីខ្មែរ។

១៤. យាយសុខទិញវាំងននថ្មីដាក់បង្អូចផ្ទះគាត់។

១៥. បូណានាំណាវីទៅអាំងសាច់នៅផ្ទះតាសៅ។


No comments:

Post a Comment

Homework K1

  Copy the sentences below to your notebook, then translate them and read them. ១. បូណាឈឺក្បាល។ ២. តាសៅឈឺពោះ។ ៣. យាយសុខឈឺជើង។ ៤. ខ្ញ...