ស្រៈ អះ ឬស្រៈអ៊ះ

 

រៀនអាន Pronunciation skill

ស្រៈ អះ ឬស្រៈអ៊ះ

កះ            ខះ            គះ            ឃះ          ងះ

ចះ            ឆះ           ជះ            ឈះ         ញះ

ដះ            ឋះ            ឌះ           ឍះ          ណះ

តះ            ថះ            ទះ           ធះ            នះ

បះ           ផះ            ពះ          ភះ            មះ

យះ          រះ             លះ          វះ             សះ

ហះ          ឡះ           អះ

 

Read the words and sentences below, then translate them.

a-Words

១. ខះ                       ២. ខះក                 ៣. គះ

៤. ជះ                       ៥. ទះ                     ៦. បះ

៧. បះបោរ              ៨. រះ                     ៩. រះមុខ

១០. លះ                   ១១. លះបង់           ១២. វះ

១៣. សះ                 ១៤. អះអាង

 

b-Sentences

១. ទឹកស្ទឹងឡូវែលរីងខះមើលឃើញដល់បាតដី។

២. លោកគ្រូនិយាយច្រើនខះកហើយ។

៣. បូណាគះណាវីចេញកុំអីត្រូវកង់បុក។

៤. ប្រទេសចិនជះលុយកាក់ច្រើនទៅអោយប្រទេសក្រីក្រ។

៥. កីឡាទះកំភ្លៀងមើលទៅគ្រោះថ្នាក់ណាស់។

៦. បូណារត់បះដៃបះជើងទៅទទួលឥវ៉ាន់ពីណាវី។

៧. ក្រុមបះបោរភាគខាងត្បូងសៀម នៅតែនាំគ្នា

      បន្ដបះបោរដដែល។

៨. ថ្ងៃរះហើយ នៅដេកដល់ណាទៀតកូន?

      ឆាប់ក្រោកឡើង។

៩. តើអ្វីជាសញ្ញារះមុខនៅក្នុងវេយ្យាករណ៍ភាសាខ្មែរ?

១០. តាសៅបានលះមែកត្របែកអោយស្រឡះដើម។

១១. ទាហានជាច្រើនបានលះបង់ជីវិតដើម្បីប្រទេសជាតិ។

១២. ទាហានខ្លះត្រូវវះកាត់យករំបែងគ្រាប់ចេញ។

១៣. ទាហានដែលរងរបួសបានជាសះស្បើយហើយ។

១៤. ភាគីសៀមអះអាងថាប្រាសាទព្រះវិហារជារបស់

       សៀម តែវាមិនមែនជាការពិតទេ។



No comments:

Post a Comment

Homework K1

  Copy the sentences below to your notebook, then translate them and read them. ១. បូណាឈឺក្បាល។ ២. តាសៅឈឺពោះ។ ៣. យាយសុខឈឺជើង។ ៤. ខ្ញ...