Reading simple words and sentences

 

 រៀនអាន ពាក្យ និងឃ្លាងាយៗចំនួន១០១

១. យាយចេះធ្វើណែមឆៅ។

២. សាច់ដុំរបស់តាណែនល្អណាស់។

៣. បូណាបានណាត់ជួបតារានៅយប់នេះ។

៤. យើងជួបគ្នានៅកន្លែងណាដែរ?

៥. ខ្ញុំចូលចិត្តញ៉ាំចេកណាំវ៉ា។

៦. ខ្នុរណាំងមានសាច់រឹងជាងខ្នុរបាយស្រា។

៧. លោកគ្រូបានណែនាំឲ្យខ្ញុំខំរៀន។

៨. នំនេះផ្អែមណាស់។

៩. តាសៅចេះលេងហ្គីតា។

១០. ខ្ញុំរៀនបើកឡាននៅខែតុលា?

ពាក្យ៖ ណែម ណែន ណាំវ៉ា ណែនាំ ណាំង ណាស់ ណាត់ ណា តា 

តុលា

 

១១. ណាវីគឺជាតួឯកក្នុងរឿងនេះ។

១២. បូណាមិនចូលចិត្តផឹកតែទេ។

១៣. ខ្ញុំត្រូវការទិញតែមមួយដុំ។

១៤. បូណាមិនបានតបសាររបស់ខ្ញុំទេ។

១៥. សូមអានតាមខ្ញុំ។

១៦. តើពេលណាយើងចូលរៀន?

១៧. ខ្ញុំត្រូវការទិញតុមួយ។

១៨. បូណាឃើញតោនៅសួនសត្វ។

១៩. បូណាទើបតែទិញឡានតូចជិះ។

២០. ផ្ទះតាសៅមានសត្វតុកកែ។

ពាក្យ៖ តួឯក តែ តែម តប តាម តុ តើ តោ តូច តុកកែ

 

២១. យើងត្រូវបង់ពន្ធចូលថវិកាជាតិ។

២២. ម៉ែដាក់បង្អែមនៅលើថាស។

២៣. ម៉ែបានទិញថូផ្កាពីរ។

២៤. តាសៅថែសួនដំណាំ។

២៥. អាវមួយនេះថោកខ្លាំងណាស់។

២៦. ថៃ និងសៀមគឺជាជាតិសាសន៍តែមួយទេ។

២៧. ខ្ញុំរៀនថែមម៉ោងនៅថ្ងៃនេះ។

២៨. ខ្ញុំឃើញបូណាថើបណាវី។

២៩. ឪពុកបូណាជាថៅកែឈើ។

៣០. កង់ឡានរបស់បូណាធូរអស់ហើយ។

ពាក្យ៖ ថវិកា ថាស ថូ ថែ ថោក ថៃ ថែម ថើប ថៅកែ ធូរ

 

៣១. តើប្អូនស្គាល់បណ្ដោយ និងទទឹងទេ?

៣២. ត្បូងទទឹមគឺជាត្បូងមានតម្លៃ។

៣៣. តាសៅទទូរក្បាលនឹងកន្សែង។

៣៤. បុណាចង់ញ៉ាំទាខ្វៃ។

៣៥. តោះយើងនាំគ្នាលេងទាញព្រ័ត្រ។

៣៦. ខ្ញុំបានទៅវត្តធ្វើបុណ្យទានជាមួយម៉ែ។

៣៧. ណាវីទាបជាងបូណាបន្ដិច។

៣៨. ណាវីបានទារលុយពីបូណា។

៣៩. ផ្ទះខ្ញុំបែរមុខទៅទិសខាងកើត។

៤០. បូណាទើបតែទិញឡានថ្មី។

ពាក្យ៖ទទឹង ទទឹម ទទូរ ទា ទាញ ទាន ទាប ទារ ទិស ទិញ

 

៤១. ព្រឹកមិញខ្យល់បក់ខ្លាំងមានធូលីហុយពេញផ្លូវ។

៤២. បូណាបានធានាតាសៅមកអាមេរិក។

៤៣. បូណាបាននាំតាសៅទៅធនាគារ។

៤៤. ស្ពៃនេះមានធាងធំណាស់។

៤៥. បូណាមានមាឌធំជាងណាវី។

៤៦. ប្រហុកធុំក្លិនស្អុយតែមានរសជាតិឆ្ងាញ់។

៤៧. ខ្ញុំឃើញយាយដុតធូបនៅវត្ត។

៤៨. ចំណេះវិជ្ជាជាធនធានដ៏កម្រ។

៤៩. ធរណីគឺផែនដីនេះឯង។

៥០. នៅផ្ទះបូណាមានផ្លែននោងច្រើនណាស់។

ពាក្យ៖ធូលី ធានា ធនាគារ ធាង ធំ ធុំ ធូប ធនធាន ធរណី ននោង

 

៥១. ឆ្នាំរោងតំណាងដោយសត្វនាគ។

៥២. លោកគ្រូទុកពេលអោយប្រាំនាទី។

៥៣. បូណាឈប់ប្រើនាឡិកាហើយ។

៥៤. បូណានាំណាវីទៅមើលកុន។

៥៥. បូណានិយាយភាសាខ្មែរច្បាស់។

៥៦. សាលារៀនយើងនឹងមាននាយកថ្មី។

៥៧. ថ្ងៃទី៨ ខែមិនា គឺជាថ្ងៃសិទ្ធិនារី។

៥៨. តាសៅនឹកស្រុកខ្មែរជានិច្ច។

៥៩. កុំនៅទំនេរឥតប្រយោជន៍។

៦០. តាសៅទៅទិញនុយស្ទូចត្រី។

ពាក្យ៖នាគ នាទី នាឡិកា នាំ និយាយ នាយក នារី នឹក នៅ នុយ

 

៦១. បូណាកំពុងបកចេក។

៦២. បូណាជាបងរបស់តារា។

៦៣. បូណាចេះនិយាយភាសាបារាំងតិចៗ។

៦៤. ណាវីចេះបូកលេខ។

៦៥. បូណាមានបំណងចង់ធ្វើជាទាហាន។

៦៦. ភ្លើងស្តុបមានពណ៌បៃតង។

៦៧. បូណាកំពុងបោសផ្ទះ។

៦៨. ណាវីបេះផ្លែននោង។

៦៨. បូណាចេះបើកឡានហើយ។

៦៩. បូណាចេះរាប់ មួយ ពីរ បី។

៧០. បូណាបៀមស្ករគ្រាប់។

ពាក្យ៖បក បង បារាំង បូក បំណង បៃតង បោស បេះ បើក បី បៀម

 

៧១. បូណាត្រូវប៉ូលីសផាកពិន័យ។

៧២. បូណាចូលចិត្តផឹកទឹកត្នោត។

៧៣. អោយខ្ញុំសុំទៅផង។

៧៤. នំប៉័ងនេះផុយណាស់។

៧៥. ណាវីទើបតែទិញផើងផ្កាមួយ។

៧៦. នេះជាផែនទីប្រទេសកម្ពុជា។

៧៧. ឡានបូណាជាប់ផុងហើយ។

៧៨. សំឡេងផាវផ្ទុះឮខ្លាំងណាស់។

៧៩. ទីក្រុងឡូវែលមានផែនការសង់ផ្លូវថ្មី។

៨០. បូណាពកក្បាលព្រោះតែជិះម៉ូតូដួល។

ពាក្យ៖ផាក ផឹក  ផង ផុយ ផើង ផែនទី ផុង ផាវ ផែនការ ពក

 

៨១. ណាវីអោយចំណីពពែ។

៨២. បូណាចូលចិត្តញ៉ាំពងទាចៀន។

៨៣. តាសៅពិការជើងម្ខាង។

៨៤. ពស់វែកមានពិសខ្លាំងណាស់។

៨៥. យើងប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។

៨៦. យើងប្រលងភាសាខ្មែរនៅថ្ងៃពុធ។

៨៧. ពិភពលោកនេះធំណាស់។

៨៨. ណាវីនឹងមានកម្មវិធីពិសេសសម្រាប់ថ្ងៃកំណើតរបស់នាង។

៨៩. បូណាទទួលបានពិន្ទុពេញ។

៩០. ណាវីជាកូនពៅ។

ពាក្យ៖ពពែ ពងទា ពិការ ពិស ពិធី ពុធ ពិភព ពិសេស ពេញ 

ពៅ ពីរោះ

 

៩១. ណាវីច្រៀងពីរោះជាងបូណា។

៩២. បូណាឈឺពោះ។

៩៣. ខ្ញុំអញ្ជើញម៉ែពិសាបាយ។

៩៤. តើប្អូនស្គាល់ភពព្រះអង្គារទេ?

៩៥. បូណាទិញភួយថ្មី។

៩៦. ប្រទេសភូមាមានសង្រ្គាមរ៉ាំរ៉ៃ។

៩៧. ភាសាថៃមានប្រភពពីភាសាខ្មែរ។

៩៨. តាសៅរស់នៅភូមិកន្ទួត។

៩៩. ណាវីជាភរិយារបស់ខ្ញុំ។

១០០. កុំភរច្រើនពេក។

១០១. មានក្លិនមិនល្អភាយចេញពីក្នុងលូ។

ពាក្យ៖ពីរោះ ពោះ ពិសា ភព ភួយ ភូមា ភាសា ភូមិ ភរិយា 

ភរ ភាយ

ពាក្យ អត់ និងពាក្យ មិន K1

Read the sentences below and translate.

ពាក្យ អត់ និងពាក្យ មិន ប្រើបានដូចគ្នាសម្រាប់បដិសេធ

ខ្ញុំអត់មានលុយទេ។

ខ្ញុំមិនមានលុយទេ។

 

ខ្ញុំអត់ញ៉ាំទេ។

ខ្ញុំមិនញ៉ាំទេ។

 

ខ្ញុំអត់ទៅទេ។

ខ្ញុំមិនទៅទេ។

 

ខ្ញុំអត់ចេះភាសាខ្មែរទេ។

ខ្ញុំមិនចេះភាសាខ្មែរទេ។

 

ខ្ញុំអត់យល់ទេ។

ខ្ញុំមិនយល់ទេ។

 

ខ្ញុំអត់ដឹងទេ។

ខ្ញុំមិនដឹងទេ។

 

ខ្ញុំអត់ចាំទេ។

ខ្ញុំមិនចាំទេ។


ខ្ញុំមិនហ៊ានទេ។

ខ្ញុំអត់ហ៊ានទេ។

 

ខ្ញុំមិនអង្គុយទេ។

ខ្ញុំអត់អង្គុយទេ។

 

ខ្ញុំមិនយំទេ។

ខ្ញុំអត់យំទេ។




Grammar K3

Read the sentences below and note which ones are present, future, and past tense.

១. ថ្ងៃនេះខ្ញុំទៅសាលារៀន តែខ្ញុំនឹងទៅនៅថ្ងៃស្អែក។

២. ថ្ងៃនេះខ្ញុំទៅបណ្ណាល័យ តែថ្ងៃស្អែកខ្ញុំមិនទៅទេ។

៣. ថ្ងៃនេះខ្ញុំទៅផ្សារ តែម្សិលមិញម៉ែរបស់ខ្ញុំគាត់ទៅ។

៤.ថ្ងៃស្អែកខ្ញុំនឹងទៅលេងសមុទ្រជាមួយឪអុកខ្ញុំ។

៥.ថ្ងៃស្អែកខ្ញុំនឹងចូលរួមពិធីខួបកំណើតមិត្តរបស់ខ្ញុំ។


៦.ថ្ងៃស្អែកខ្ញុំនឹងទៅទិញទូរស័ព្ទថ្មីមួយ ហើយខានស្អែកខ្ញុំនឹងទៅផ្ទះរបស់ពូខ្ញុំ។

៧.ម្សិលមិញខ្ញុំបានទៅញ៉ាំគុយទាវជាមួយឪពុករបស់ខ្ញុំ។

៨. ម្សិលមិញគឺជាថ្ងៃអាទិត្យ ខ្ញុំបានទៅទទួលបងស្រីខ្ញុំពីព្រលានយន្តហោះ។

៩.ម្សិលមិញម៉ែមិនបាននាំខ្ញុំទៅមើលកុនទេ គាត់ថាចាំទៅនៅថ្ងៃស្អែក។

១០. អាទិត្យមុនខ្ញុំមិនបានទៅលេងអង្គរវត្តជាមួយបងខ្ញុំទេ តែយើងនឹងទៅនៅខែក្រោយ។


១២. កាលពីឆ្នាំទៅម៉ែរបស់ខ្ញុំទៅលេងទីក្រុងនីវយ៉ក តែឆ្នាំនេះគាត់មិនបានទៅទេ។

១៣.ព្រឹកមិញពូរបស់ខ្ញុំមិនបានទៅធ្វើការទេ ដោយសារគាត់ឈឺជើង តែថ្ងៃស្អែកគាត់ប្រហែលជាទៅ។

១៤. ខ្ញុំនឹងមិនទៅទីក្រុងបុស្តុនជាមួយឪពុករបស់ខ្ញុំទេនៅអាទិត្យក្រោយ តែខែក្រោយយើងនឹងទៅមិនខាន។

១៥. ថ្ងៃនេះខ្ញុំទៅវត្ត ថ្ងៃស្អែកខ្ញុំនឹងទៅទៀតមិនខាន។



វេយ្យាករណ៍ K1


Read and translate the sentences below. 

ក. ឃ្លាធម្មតា

១. ខ្ញុំទិញសៀវភៅ។

២. ខ្ញុំទិញប៊ិច។

៣. ខ្ញុំទិញអាវ។

៤. ខ្ញុំទិញខោ។

៥. ខ្ញុំទិញឡាន។

៦. ខ្ញុំទិញមួក។

៧. ខ្ញុំទិញស្បែកជើង។

៨. ខ្ញុំទិញដូង។

៩. ខ្ញុំទិញបាយ។

១០. ខ្ញុំទិញនំប៉័ងសាច់។

 

ខ. ឃ្លាបដិសេធ

១១. ខ្ញុំមិនទិញសៀវភៅទេ។

១២. ខ្ញុំមិនទិញប៊ិចទេ។

១៣. ខ្ញុំមិនទិញអាវទេ។

១៤. ខ្ញុំមិនទិញខោទេ។

១៥. ខ្ញុំមិនទិញឡានទេ។

១៦. ខ្ញុំមិនទិញមួកទេ។

១៧. ខ្ញុំមិនទិញស្បែកជើងទេ។

១៨. ខ្ញុំមិនទិញដូងទេ។

១៩. ខ្ញុំមិនទិញបាយទេ។

២០. ខ្ញុំមិនទិញនំប៉័ងសាច់ទេ។

 

គ. ឃ្លាសម្រាប់អនាគតកាល

២១. ខ្ញុំនឹងទិញសៀវភៅនៅថ្ងៃស្អែក។

២២. ខ្ញុំនឹងទិញប៊ិចនៅអាទិត្យក្រោយ។

២៣. ខ្ញុំនឹងទិញអាវថ្មីមួយនៅខែក្រោយ។

២៤. ខ្ញុំនឹងទិញខោថ្មីមួយនៅថ្ងៃស្អែក។

២៥. ខ្ញុំនឹងទិញឡានជិះនៅឆ្នាំក្រោយ។

២៦. ខ្ញុំនឹងទិញមួកពាក់មួយពេលយើងទៅផ្សារ។

២៧. ខ្ញុំនឹងទិញស្បែកជើងមួយគូនៅខែក្រោយ។

២៨. ខ្ញុំនឹងទិញដូងទុំនៅថ្ងៃស្អែក។

២៩. ខ្ញុំនឹងទិញបាយញ៉ាំនៅព្រឹកស្អែក។

៣០. ខ្ញុំនឹងទិញនំប៉័ងសាច់ញ៉ាំនៅល្ងាចស្អែក។

 

ឃ. ឃ្លាសម្រាប់អតីតកាល

៣១. ខ្ញុំបានទិញសៀវភៅកាលពីម្សិលមិញ។

៣២. ម្សិលមិញខ្ញុំទិញប៊ិចមួយដើម។

៣៣. ខ្ញុំទិញអាវនេះកាលពីអាទិត្យមុន។

៣៤. ខោនេះខ្ញុំទិញតាំងពីចូលឆ្នាំ។

៣៥. ខ្ញុំបានទិញឡាននេះតាំងពីពីរឆ្នាំមុន។

៣៦. ខ្ញុំទិញមួកនេះមួយខែមកហើយ។

៣៧. ខ្ញុំបានទិញស្បែកជើងនេះនៅផ្សារទួលទំពូង។

៣៨. ខ្ញុំទិញដូងទុកតាំងពីថ្ងៃសុក្រ។

៣៩. ខ្ញុំទិញបាយទុករួចហើយ។

៤០. ម្សិលមិញខ្ញុំទិញនំប៉័ងសាច់នៅហាងប៉ៃលិន។

 

ង. ឃ្លាបដិសេធចំពោះអតីតកាល

៤១. ខ្ញុំមិនបានទិញសៀវភៅទេកាលពីម្សិលមិញ។

៤២. ម្សិលមិញខ្ញុំមិនបានទិញប៊ិចមួយដើមនេះទេ។

៤៣. ខ្ញុំមិនបានទិញអាវនេះទេកាលពីអាទិត្យមុន។

៤៤. ខោនេះខ្ញុំមិនមែនជាអ្នកទិញទេ។

៤៥. ខ្ញុំមិនបានទិញឡាននេះទេតាំងពីពីរឆ្នាំមុន។

៤៦. មួយខែមកហើយខ្ញុំមិនបានទិញមួកនេះទេ។

៤៧. ខ្ញុំមិនបានទិញស្បែកជើងនេះនៅផ្សាទួលទំពូងទេ។

៤៨. ខ្ញុំមិនបានទិញដូងទុកទេកាលពីថ្ងៃសុក្រ។

៤៩. ខ្ញុំមិនបានទិញបាយទុកទេ កាលពីព្រឹកមិញ។

៥០. ម្សិលមិញខ្ញុំមិនបានទិញនំប៉័ងសាច់នៅហាងប៉ៃលិនទេ។

 

ច. ឃ្លាបដិសេធចំពោះអនាគតកាល

៥១. ខ្ញុំនឹងមិនទិញសៀវភៅទេនៅថ្ងៃស្អែក។

៥២. ខ្ញុំនឹងមិនទិញប៊ិចទេនៅអាទិត្យក្រោយ។

៥៣. ខ្ញុំនឹងមិនទិញអាវថ្មីទេនៅខែក្រោយ។

៥៤. ខ្ញុំនឹងមិនទិញខោថ្មីទេនៅថ្ងៃស្អែក។

៥៥. ខ្ញុំនឹងមិនទិញឡានជិះទេនៅឆ្នាំក្រោយ។

៥៦. ខ្ញុំនឹងមិនទិញមួកពាក់ទេពេលយើងទៅផ្សារ។

៥៧. ខ្ញុំនឹងមិនទិញស្បែកជើងទេនៅខែក្រោយ។

៥៨. ខ្ញុំនឹងមិនទិញដូងទុំទេនៅថ្ងៃស្អែក។

៥៩. ខ្ញុំនឹងមិនទិញបាយទេនៅព្រឹកស្អែក។

៦០. ខ្ញុំនឹងមិនទិញនំប៉័ងសាច់ទេនៅល្ងាចស្អែក។


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...