Review K3

 

1. Read and translate words below.

2. Write each word a sentence.

កន្ទួល               ចំណាយ            ក្រឡទែន          ជំទាស់              ជាំស្បែក           ផ្សារលក់ដុំ

មុត                  បេសកកម្ម       តែងតាំង           អុតស្វាយ         តំណាង             ប្រាក់ចំណូល

ឈឺក្រពះ          ប្រាក់បំណាច់    ទស្សនា            ឈឺពោះ            ទារពន្ធ             រក្សាទុក

ផលិតផល        បុគ្គលិក           ផ្ដាសាយធំ         តម្លៃសរុប        ផ្អាក                 ប្រមុខ

ផ្ទៀងផ្ទាត់         ពងបែក           កម្មករ              ពិធីសម្ពោធ      ឈឺធ្មេញ          ឈឺបំពង់ក

ក្អួត                   ពន្ធអាករ         ពាណិជ្ជកម្ម       ខ្នាតមាត្រា         ពិន្ទុ                   ក្រសួង

បង្ខំ                  ឈ្លានពាន        គ្រោងទុក          ញញឹម             ចង្អៀត             គ្រុនផ្ដាសាយ

ជំងឺថ្លើម            ក្អក                   គ្រាប់                សំពះ                សីលធម៌          ប្រមូល

ការទិញដូរ     បរមាណូ          ផ្សារ                 គ្រុនញាក់         ផ្សាររាត្រី          ជម្ងឺអេត

ផ្សារមេឃ         បំបាត់              លក់                 ជម្ងឺរបេង         អោយ              ប្រេងឥន្ធនៈ

ប្ដូរយកថ្មី          ផ្លាកតម្លៃ          តម្លៃធម្មតា       ឈាមច្រមុះ      អប្សរា       ដូរយកលុយវិញ

បង្កាន់ដៃ          តម្លៃ                 បង្ហាត់              ពន្ធថ្លៃលក់        អាប់លុយ         អាការរោគ

ឈឺក្បាល          គោរព              ឈឺត្រចៀក       ទឹកដី                ឈឺខ្នង         ប្រាស្រ័យទាក់ទង

ព្រាង                ឈឺច្រមុះ           គ្រុន                  គ្រុនរងា            ផ្សារម្ហូប           ការទូត

ភាគច្រើន          ដំរី                   កណ្ដាស់           វិលមុខ             ចង់ក្អួត              កសិកម្ម

សត្វល្អិតខាំ       បរិស្ថាន           រកទិញ             រលាកកំដៅថ្ងៃ  ពលរដ្ឋ            ឈឺម្រាមដៃ

លក់ចុះថ្លៃ         គ្រេចជើង          ខាងលិច           ផ្ទៃក្នុង           ដំបៅត្រចៀក    រលាកបំពង់ក

កញ្រ្ជិល            ប្រពៃណី          រមាស់              ទាស់                 អង្គរវត្ត            ផ្សារចោរ

ជម្ងឺហឺត            មហារីកខួរក្បាល                     ទិញ           ជម្ងឺបេះដូង       រោគលើសឈាម

ប៉ារាសិតក្នុងពោះវៀន               ជម្ងឺទឹកនោមផ្អែម      ស្ដាំ       មហារីកដោះ   ប្រតិកម្ម

 

Homework K1

 

1 Read words below then translate.

រឿង      ពូថៅ     កៅអី     មីង        កីឡា

កាំបិត    សាលា   ចាន      ទឹក        បាយ

ចូល      ឡើង     ងុយ      ដេក      ដើរ

ដាំ         លេង     ទិញ      រៀន      ឈើ

 

2 Read Khmer number below.

១៥       ២៣      ៤៤       ៩          ២៦

៧         ៣៨       ០         ១១       ២០

៣         ២២      ១៦       ២៥       ៥

៣០      ១៩       ២៩       ៨          ៣

 

3 Read the sentences below then translate.

១. បូណាចេះដាំបាយ។

២. ណាវីទៅសាលារៀន។

៣. យាយសុខចេះនិយាយភាសាបារាំង។

៤. បូណាចុះពីដើមឈើ។

៥. តាសៅទៅទិញទឹកកក។


Homework K3

 Copy, read, and translate the sentences given below.

១. ខ្ញុំឈ្មោះណាវី ខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំរស់នៅទីក្រុងឡូវែល។

២. បូណារៀនថ្នាក់ទី៩ជាមួយខ្ញុំ នៅវិទ្យាល័យក្រុងឡូវែល។

៣. ខ្ញុំដើរទៅសាលារៀនរៀងរាល់ថ្ងៃ​ ជាមួយបូណា។

៤. ម៉ែរបស់ខ្ញុំធ្វើការងារគ្មានពេលសម្រាក គាត់ធ្វើការងារ

នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

៥. ខ្ញុំឈប់លេងហ្គេមហើយ ខ្ញុំជួយធ្វើការម៉ែ ដូចជាលាងចាន

បោសផ្ទះ និងបោកខោអាវ។

៦. ខ្ញុំជាជនជាតិខ្មែរ ខ្ញុំកើតនៅប្រទេសកម្ពុជា។

៧. ម៉ែរបស់ខ្ញុំតែងតែប្រៀនប្រដៅអោយខិតខំរៀនសូត្រ។

៨. ថ្ងៃស្អែកខ្ញុំត្រូវទៅពិនិត្យសុខភាព។

៩. ខ្ញុំតែងតែទៅបណ្ណាល័យរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍។

១០. ខួបកំណើតរបស់ខ្ញុំគឺនៅខែឧសភា។


១១. ខ្ញុំទិញស្បែកជើងពណ៌ក្រហម។

១២. ឡានរបស់ខ្ញុំពណ៌ស។

១៣. បូណាពាក់អាវពណ៌ខ្មៅ ស្លៀកខោពណ៌ខៀវ។

១៤. ទូរស័ព្ទរបស់ណាវីពណ៌មាស។

១៥. ម៉ែខ្ញុំចង់ទិញផ្ទះមួយថែមទៀត។

១៦. តាសៅចូលចិត្តញ៉ាំផាក់ឡូវ និងខសាច់គោណាស់។

១៧. មីងរបស់ណាវីជាគ្រូបង្រៀនភាសាខ្មែរ។

១៨. បូណាចង់ទៅទិញនំប៉័ងសាច់អោយណាវី។

១៩. យាយសុខជាជាងកាត់ដេរខោអាវ។

២០. ណាវីទើបតែមកពីស្រុកខ្មែរកាលពីម្សិលមិញ។


២១. យាយសុខចេះបើកឡានមុនតាសៅ។

២២. តាសៅចេះនិយាយភាសាអង់គ្លេស។

២៣. បូណាមានគម្រោងទៅស្ទូចត្រីនៅថ្ងៃស្អែក។

២៤. តាសៅចាប់ផ្ដើមរៀនបើកឡានបានពីរបីថ្ងៃហើយ។

២៥. បូណាចូលចិត្តអានសៀវភៅកំណាព្យ។

២៦. ណាវីកំពុងតែដាំស្លរនៅឯផ្ទះបាយ។

២៧. ព្រឹកនេះតាសៅពិសារកាហ្វេច្រើនជាងម្សិលមិញ។

២៨. ថ្ងៃមុនខ្ញុំឃើញណាវីនៅផ្សារប៉ៃលិន។

២៩. បូណាចង់ទៅលេងមាត់សមុទ្រនៅថ្ងៃអាទិត្យ។

៣០. ម្សិលមិញយើងបានទៅភោជនីយដ្ឋានកុលាបក្រហម

ជាមួយលោកគ្រូ។


៣១. ផ្លូវនៅទីក្រុងឡូវែលមិនស្អាតដូចផ្លូវនៅទីក្រុងបុស្តុនទេ។

៣២. រដូវផ្ការីកមានផ្ការីកស្គុះស្គាយគ្រប់ទីកន្លែង។

៣៣. តាសៅតែងតែទៅកាត់សក់នៅហាងបាយ័ន។

៣៤. យាយសុខដាំម្រះ និងល្ពៅ នៅក្រោយផ្ទះរបស់គាត់។

៣៥. តាសៅកំពុងដាំបាយ និងចៀនពងទា។

៣៦. បូណាកំពុងមើលប្រដាល់ជាមួយតាសៅ។

៣៧. តើប្អូនបានរៀនអំពីប្រវត្តិសាស្រ្តខ្មែរដែរឬទេ?

៣៨. តើណាវីមានគម្រោងទៅលេងនៅឯណាដែរ

នាថ្ងៃអាទិត្យខាងមុខនេះ?

៣៩. ម៉ែបានទិញត្រីងៀតមួយគីឡូពីផ្សារប៉ៃលិន។

៤០. ខ្ញុំមិនចូលចិត្តក្លិនប្រហុកទេ តែខ្ញុំចូលចិត្តញ៉ាំវាណាស់។

 

Homework K3


Copy, read, and translate the sentences given below.

១. សង្គមប្រជាធិបតេយ្យ គេយកមតិភាគច្រើនជាធំ។ 

២. ម៉ែចំណាយលុយកាក់ច្រើនក្នុងការចិញ្ចឹមបីបាច់កូនចៅ។ 

៣. ឯងមានដឹងទេ តើប្រទេសណាខ្លះមានគ្រាប់បែកបរមាណូ?

៤. ប្រទេសកុំម្មុយនីស្តមិនមានបក្សជំទាស់ទេ។  

៥. បរិស្ថាននៅទីក្រុងឡូវែលមិនល្អទេ។

៦. រដ្ឋត្រូវលុបបំបាត់អោយអស់នូវអំពើពុករលួយ។

៧. អ្នកការទូតត្រូវស្គាល់នយោយបាយ និងផលប្រយោជន៍ជាតិ។

៨. បូណាមានបេសកកម្មទៅស្រុកខ្មែរចំនួនបីអាទិត្យ។

៩. ណាវីនឹងត្រូវបានតែងតាំងជានាយកសាលានៅឆ្នាំក្រោយ។  

១០. សមាគមសិល្បៈអង្គរខំប្រឹងរក្សារបាំប្រពៃណីខ្មែរ។ 


១១. បូណាទៅប្រជុំនៅអង្គការសហប្រជាជាតិ តំណាងអោយជន

ជាតិខ្មែរ។  

១២. គ្រួសាររបស់យាយសុខមានប្រាក់ចំណូលតិចជាង៥០០ដុល្លារ

ក្នុងមួយខែ។

១៣. ទឹកដីកម្ពុជាក្រោមគឺជាទឹកដីខ្មែរ។

១៤. តាសៅទទួលបានប្រាក់បំណាច់ពីការងាររបស់គាត់។

១៥. ណាវីនាំបូណាទៅទស្សនាភាពយន្ដរឿងពស់កេងកង។

១៦. ការចេះប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់។

១៧. រដ្ឋទារពន្ធមិនឈប់ឈរឡើយ។  

១៨. សព្វថ្ងៃតម្លៃប្រេងឥន្ធនៈថ្លៃណាស់។

១៩. នេះជាផលិតផលដែលនាំមកពីប្រទេសកម្ពុជា។ 

២០. នៅវិទ្យាល័យឡូវែលមានបុគ្គលិកជាង៣០០នាក់។


២១. ផ្ទៃក្នុងរបស់គណៈបក្សសាធារណៈរដ្ឋកំពុងប្រេះស្រាំ។

២២. បូណាចង់ក្លាយជាគ្រូបង្ហាត់បង្រៀនភាសាខ្មែរ។ 

២៣. ថ្ងៃនេះសាលាបានផ្អាកការរៀនសូត្រ ព្រោះអាកាសធាតុក្ដៅខ្លាំងពេក។ 

២៤. នៅប្រទេសកម្ពុជាព្រះរាជាគឺជាប្រមុខរដ្ឋ។   

២៥. បូណាកំពុងផ្ទៀងផ្ទាត់ចម្លើយមេរៀនប្រវត្តិសាស្រ្ត។

២៦. មានពលរដ្ឋខ្មែរជាច្រើនទៅធ្វើការជាកម្មករនៅប្រទេសកូរ៉េ។

២៧. កាលពីក្មេង តាសៅធ្លាប់ធ្វើជាកម្មករសំណង់។  

២៨. ពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេបាសាក់បានចប់សព្វគ្រប់ហើយ។

២៩. ក្មេងៗត្រូវចេះគោរពចាស់ទុំ។   

៣០. សេចក្ដីព្រាងច្បាប់ត្រូវបានបញ្ជូនដល់សភាហើយ។ 


៣១. វិស័យកសិកម្មនៅអាមេរិកមានការរីកចម្រើនជាងប្រទេស

ឯទៀត។  

៣២. ការបង់ពន្ធអាករនៅអាមេរិកខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។

៣៣. តើត្រូវធ្វើដូចម្ដេចទើមនាំអោយវិស័យពាណិជ្ជកម្មរីកចម្រើន?

៣៤. ធ្វើជាជាងផ្ទះត្រូវស្គាល់ខ្នាតមាត្រាវាស់វែង។

៣៥. តារាបានពិន្ទុភាសាខ្មែរច្រើនជាងគេ។  

៣៦. នេះជាសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសអាមេរិក។  

៣៧. កុំបង្ខំសេះអោយផឹកទឹកបើវាមិនស្រេក។

៣៨. វៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ១៩៧៩។ 

៣៩. បូណាបានធ្វើអ្វីៗទៅតាមការគ្រោងទុក។

៤០. ថ្ងៃនេះណាវីញញឹមស្រស់ណាស់។ 


៤១. ផ្លូវនៅទីក្រុងឡូវែលតូចចង្អៀតណាស់។

៤២. ថ្ងៃលិចនៅទិសខាងលិច។ 

៤៣. នៅខាងស្ដាំដៃរបស់ខ្ញុំគឺជាផ្ទះរបស់យាយសុខ។ 

៤៤. ខ្ញុំមិនដែលបានជិះដំរីម្ដងណាឡើយ ខ្ញុំចង់ជិះណាស់។ 

៤៥. គ្រាប់ស្វាយនេះដាំមិនដុះទេ។ 

៤៦. បូណាចេះសំពះចាស់ទុំ វាជាក្មេងល្អ។ 

៤៧. កើតជាមនុស្សត្រូវមានសីលធម៌ក្នុងការរស់នៅ។

៤៨. តាសៅប្រមូលសម្រាមដាក់ក្នុងធុង។

៤៩. ប្រាសាទអង្គរវត្តជារបស់ខ្មែរ។

៥០. មានរូបអប្សរារាប់រយនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។




Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...