Homework K3

 

1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.


១. នៅអាទិត្យនេះមានភ្លៀងធ្លាក់មិនឈប់ឈរ។

២. តើប្អូនស្គាល់ទន្លេមេគង្គទេ?

៣. តើបឹងទន្លេសាបស្ថិតនៅប្រទេសណា?

៤. បូណានឹងទៅលេងសមុទ្រនៅថ្ងៃសៅរ៍នេះ។

៥. អំបិលទាំងអស់មានរសជាតិប្រៃ។

៦. កុមារតូចៗចូលចិត្តលេងដីខ្សាច់។

៧. បូណាជួយបោសសម្ងាតធូលីនៅផ្ទះយាយសុខ។

៨. ព្រឹកនេះមានពពកច្រើនណាស់នៅលើមេឃ។

៩. បូណាបើកឡានយឺតៗ ព្រោះចុះអ័ព្ទមើលផ្លូវមិនច្បាស់។

១០. យប់នេះមេឃស្រឡះល្អណាស់។

 

១១. តាមការព្យាករណ៍អាកាសធាតុនឹងមានខ្យល់ខ្លាំងនៅថ្ងៃស្អែក។

១២. បូណាចេញទៅឈូសព្រិលនៅមុខផ្ទះ។

១៣. យាយសុខទិញទូរទឹកកកថ្មីធំមួយ។

១៤. ភ្លើងឆេះព្រៃបណ្ដាលអោយមានផ្សែងអួរអាប់។

១៥. ខ្យល់បក់ខ្លាំងបណ្ដាលអោយដាច់ភ្លើង។

១៦. ភ្លើងឆេះព្រៃបណ្ដាលអោយមានកំទេចផេះធ្លាក់ពេញទីក្រុង។

១៧. បូណាដុតភ្លើងអាំងសាច់មិនឆេះទេ។

១៨. ប៉ូលីសបិទផ្លូវទៀតហើយ។

១៩. ខ្ញុំធ្លាប់បានទៅលេងភ្នំគូលេនកាលពីឆ្នាំមុន។

២០. យាយសុខចូលចិត្តពាក់អាវពណ៌ក្រហម។

 

២១. ភ្លើងស្ដុបពណ៌បៃតង មិនមែនពណ៌ខៀវទេ។

២២. ភ្លើងស្តុបពណ៌លឿងហើយ បន្ថយល្បឿនភ្លាម។

២៣. បូណាមានឆ្កែពណ៌ខ្មៅ។

២៤. កាលពីយប់មិញមិនមាននរណាបានគេងទេ។

២៥. ថ្ងៃនេះថ្ងៃរះល្អណាស់។

២៦. បូណាអាយុ២៥ឆ្នាំហើយ។

២៧. យប់នេះក្ដៅស្អុះស្អាប់ណាស់។

២៨. ព្រឹកមិញត្រជាក់ដល់ឆ្អឹង។

២៩. ខ្ញុំចាក់សាងពេញហើយ។

៣០. មានរឿងថ្មីៗជាច្រើនកើតឡើងរៀងរាល់ថ្ងៃ។

 

៣១. តាសៅ និងយាយសុខចាស់ៗណាស់ហើយ។

៣២. លោកគ្រូតែងតែប្ដល់ឱវាទល្អៗដល់សិស្ស។

៣៣. យើងត្រូវចេះបែងចែកល្អ និងអាក្រក់។

៣៤. មនុស្សស្មោះត្រង់មានច្រើនណាស់។

៣៥. ល្ហុងនេះរលួយហើយ កុំញ៉ាំអី។

៣៦. បូណាមុតដៃនឹងកាំបិតកាលពីម្សិលមិញ។

៣៧. តុបាយនៅផ្ទះបូណារលោងស្អាតណាស់។

៣៨. ផ្ទះយាយសុខនៅជិតផ្សារប៉ៃលិន។

៣៩. បូណាទទឹកភ្លៀងជោក។

៤០. ណាវីទិញនំប៉័ងក្រៀមពីផ្សារបាយ័ន។

 

៤១. ផ្ទះរបស់បូណាមិនឆ្ងាយពីមន្ទីរពេទ្យប៉ុន្មានទេ។

៤២. នៅខាងស្តាំដៃខ្ញុំគឺជាការិយាល័យប៉ូលិសទីក្រុងឡូវល។

៤៣. ផ្លូវនេះគេហាមមិនអោយបត់ឆ្វេងទេ។

៤៤. តើបូណានៅផ្ទះទេថ្ងៃស្អែក?

៤៥. ណាវីទុកបង្អែមនៅក្នុងទូរទឹកកពីរថ្ងៃហើយ។

៤៦. បូណាកំពុងញ៉ាំបាយជាមួយតាសៅនៅផ្ទះខ្ញុំ។

៤៧. បូណានឹងនាំតាសៅទៅផ្ទះវិញ។

៤៨. បើបូណាមិនទៅផ្ទះតាសៅក៏មិនអាចទៅបានដែរ។

៤៩. បូណានាំតាសៅទៅពេទ្យ ពីព្រោះគាត់ឈឺពោះខ្លាំង។

៥០. ខ្ញុំឈ្មោះបូណា ឯគាត់ឈ្មោះណាវី។

 

៥១ ជំរាបសួរលោកគ្រូ។

៥២ ខ្ញុំសូមអរគុណលោកគ្រូ ដែលបានជួយបង្ហាត់បង្រៀនខ្ញុំ។

៥៣ ថ្ងៃនេះណាវីសប្បាយចិត្តជាងសព្វដង ព្រោះនាងប្រលងជាប់។

៥៤ សូមទោសលោកគ្រូ ដែលខ្ញុំមកយឺត។

៥៥ បូណាយល់ព្រមទៅទទួលសំណងពីតារា។

៥៦ ខ្ញុំលាហើយណាបូណា។

៥៧ បូណាណាត់ជួបណាវីនៅភោជនីយដ្ឋានកុលាបក្រហម។

៥៨ បូណាចូលចិត្តញ៉ាំអាហារនៅភោជនីយដ្ឋានកុលាបក្រហម។

៥៩ ណាវីឃ្លានហើយ នាងចង់ញ៉ាំគុយទាវ។

៦០ បូណាឈប់ផឹកកាហ្វេយូរដែរហើយ។

 

៦១ តាសៅមានលុយចាយច្រើន។

៦២ តើក្នុងហោប៉ៅខោរបស់បូណាមានលុយប៉ុន្មាន?

៦៣ កាហ្វេមួយកែវនេះថ្លៃប៉ុន្មាន?

៦៤ សមាជិកគ្រួសារបូណាមានគ្នា៥នាក់។

៦៥ តាសៅ និងយាយសុខមិនមែនជាបងប្អូននឹងគ្នាទេ។

៦៦ តាសៅមានចៅបីនាក់។

៦៧ យាយសុខគឺជាមីងរបស់តារា។

៦៨ តារាត្រូវជាបងប្អូនជីដូនមួយរបស់ណាវី។

៦៩ ណាវីមានម៉ូតូធំមួយ។

៧០ តារាទើបតែទិញរថយន្ដថ្មីកាលពីអាទិត្យមុន។

 

៧១ តាសៅជិះកង់ហាត់ប្រាណតាមមាត់ស្ទឹង។

៧២ មានភេសជ្ជៈច្រើនមុខណាស់នៅលើតុបាយ។

៧៣ យាយសុខផឹកទឹកក្ដៅរាល់ថ្ងៃ។

៧៤ ជនជាតិចិននិយមផឹកទឹកតែ។

៧៥ តើបូណាឯងឈប់ញៀនកាហ្វេហើយនៅ?

៧៦ ណាវីទៅផ្សារទិញម្ហូប។

៧៧ យាយសុខឆ្លងជំងឺផ្ដាសាយពីតាសៅ។

៧៨ បង្គន់ក្នុងសាលារៀនខូចទាំងអស់។

៧៩ ញ៉ាំគុយទាវនៅហាងខ្មែរឆ្ងាញ់ណាស់។

៨០ រឿងនេះចប់ដោយបរិបូណ៍។

 

៨១ បូណារាប់អានណាវីតាំងពីកុមារម្ល៉េះ។

៨២ ណាវីត្រូវបានគេបញ្ឆោតអោយទៅទទួលទំនិញនៅមុខផ្សារប៉ៃលិន។

៨៣ ចំណេះវិជ្ជាជាសម្បត្តិដ៏មានតម្លៃបំផុត។

៨៤ បូណាស្រឡាញ់ឡានតូចរបស់វាណាស់។

៨៥ ដៃរបស់បូណាមុតកាំបិតកាលពីម្សិលមិញ។

៨៦ ណាវីជួលផ្ទះយាយសៅនៅជាងពីរខែហើយ។

៨៧ បូណាជួយដឹកសៀវភៅរបស់ណាវី។

៨៨ រៀនគណិតវិទ្យាពិបាកគណនាលេខណាស់។

៨៩ ក្រុមរបស់ណាវីដណ្ដើមបានលេខមួយផ្នែកបាល់ទះនារី។

៩០ តាសៅសើចយាយសុខដើរដួល។

 

៩១ យប់មិញតារាមិនបានយកភួយទៅដណ្ដប់ទេ។

៩២ ក្រុមតន្រ្តីមហោរីខ្មែរ ជាក្រុមតន្រ្តីពេញនិយម

នៅទីក្រុងឡូវែល។

៩៣ មានតែខ្មែរទេ ដែលស្រឡាញ់ខ្មែរជាងគេ។

៩៤ លោកគ្រូតែងតែដាស់តឿនអោយយើងខំរៀនសូត្រ។

៩៥ តារាបានបង្ហាញប័ណ្ណបើកបរទៅប៉ូលីស។

៩៦ យាយសុខចូលចិត្តពិសារម្ហូបហឹរ។

៩៧ ប៉ូលីសបានធ្វើសកម្មភាពឆែកឡានតាមផ្លូវ។

៩៨ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាសាកល។

៩៩ ផ្កាចេកទុំមានគន្ធពិដោរឈ្ងុយឈ្ងប់។

១០០ បូណាធ្លាប់ធ្វើការងារជាអ្នកគ្រប់គ្រងឃ្លាំងទំនិញ។

 

១០១ យាយសុខកើតជម្ងឺពោះវៀនដុះខ្នែង។

១០២ តាសៅធ្លាប់ព្យាបាលជម្ងឺឈឺខ្នង។

១០៣ កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ។

១០៤ បូណាចូលចិត្តបបរគ្រឿងមានដាក់ថ្លើមជ្រូក។

១០៥ បូណាមិនចេះផឹកទឹកក្រូចទេ។

១០៦ តារាចូលចិត្តញ៉ាំផាក់ឡូវ និងខពងទា។

១០៧ ឆ្កែនេះកាចណាស់ ប្រយ័ត្នវាខាំ។

១០៨ តារាជញ្ជក់ខ្យង។

១០៩ យប់នេះព្រះចន្ទរះមូលក្រឡង់។

១១០ កុំញ៉ាំច្រើនពេកប្រយ័ត្នក្អូត។

 

១១១ បើមិនចង់លង់ទឹកត្រូវរៀនហែលទឹក។

១១២ ឃ្មុំចូលចិត្តក្រេបលម្អងផ្កា។

១១៣ យាយសុខកំពុងញ៉ាំចង្រិតលីង។

១១៤ បូណាទើបតែទិញអាវរងាទុកពាក់នៅខែត្រជាក់។

១១៥ តារារស់នៅរដ្ឋម៉ាសាឈូហ្សិត។

១១៦ តើមានលក្ខខណ្ឌអ្វីខ្លះទើបអាចប្រឡងភាសាខ្មែរបាន?

១១៧ សាលារៀនមានលក់ឡាយឡុងសម្ភារ:សិក្សាច្រើនណាស់។

១១៨ ផ្លែឪឡឹកនេះធំៗល្អណាស់។

១១៩ ប្អូនជីដូនមួយណាវីទៅរៀននៅសាលាឯកជន។

១២០ ការបង់ពន្ធជាកាតព្វកិច្ចរបស់ពលរដ្ឋ។


១២១ ឡានរបស់បូណាខូចចង្កូតហើយ។

១២២ តើមាននរណានៅផ្ទះទេ?

១២៣ លីណាចិញ្ចឹមឆ្កែបីក្បាល។

១២៤ តើមាននរណាចង់ទៅផ្សារជាមួយខ្ញុំទេ?

១២៥ យាយសុខទិញព្រំពីផ្សារមេឃបានស្អាតណាស់។

១២៦ ធម្មជាតិនៅស្រុកខ្មែរមានពណ៌បៃតងគ្រប់រដូវ។

១២៧ នៅប្រទេសកម្ពុជាធ្លាប់មានរដ្ឋប្រហារកាលពីឆ្នាំ១៩៧០។

១២៨ បូណាយកប្អូនរបស់វាទៅចាក់វ៉ាក់សាំងការពារជម្ងឺកញ្រ្ជឹល។

១២៩ តាសៅឈឺក្រពះមួយឆ្នាំហើយ គាត់មិនពិសារម្ហូបហឹរទេ។

១៣០ ប្រធានាធិបតីអ៊ុយក្រែនបានជជែកជាមួយដូណាល់ត្រាំ។


១៣១ ជញ្ជីងនៅមន្ទីរពេទ្យខូចហើយ។

១៣២ ក្នុងរដ្ឋធម្មនុញ្ញ កម្ពុជាជារដ្ឋអធិបតេយ្យមួយ។

១៣៣ យុវតីជំនាន់សង្គមរាស្រ្តនិយមក្លាហានណាស់។

១៣៤ តើរាងរបស់បូណាសង្ហាទេ?

១៣៥ តើនៅប្រទេសអាមេរិកមានប៉ុន្មានរដូវ?

១៣៦ តើសត្វទីទុយស៊ីអ្វីជាចំណី?

១៣៧ បូណាតែងតែទៅលេងផ្ទះណាវីជាធម្មតា។

១៣៨ ភ្នំពេញគឺជារដ្ឋធានីនៃប្រទេសកម្ពុជា?

១៣៩ ណាវីរៀនរាំរបាំនៅអង្គរដានត្រុប។

១៤០ តើរូបហនុមានតំណាងអោយអ្វី? 


ជីតាខ្ញុំ My grandfather

 

១. តាខ្ញុំឈ្មោះតាម៉ៅ គាត់មករស់នៅអាមេរិកតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ថា កាលលោកតាមករស់នៅប្រទេសអាមេរិកដំបូង តាមិនចេះភាសាអង់គ្លេសទេ សូម្បីភាសាខ្មែរ លោកតាចេះនិយាយ តែមិនចេះ អាន និងសរសេរឡើយ។ នេះជាមូលហេតុមួយ ដែលនាំអោយខ្ញុំខំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល។


២. លោកតាមកពីតំបន់ជនជននៃប្រទេសកម្ពុជា នៅឯភូមិកំណើតរបស់តា មិនមានសាលារៀនទេ។ ម៉ែប្រាប់ទៀតថា មួយថ្ងៃៗលោកតារវល់តែនឹងស្រែចម្ការ មើលថែគោក្របី រកនេះរកនោះដើម្បីបានផលយកមកចិញ្ចឹមកូនចៅ។ ជីវិតរបស់តានឿយណាស់ សូម្បីមករស់នៅសហរដ្ឋអាមេរិកហើយក្ដី លោកតាធ្វើការងារមិនឈប់។ កាលមកដល់អាមេរិកប៉ុន្មានឆ្នាំដំបូង លោកតាខ្ញុំនឹកស្រុកកំណើតគាត់ នឹកកូនៗរបស់គាត់ ដែលបែកបាក់គ្នាមិនដឹងរស់ ឬស្លាប់ លោកតាតែងតែសញ្ជឹងគិតដល់អតីតកាលរបស់គាត់រហូត។ ទោះបីការមកដល់អាមេ រិកពីដំបូងៗលំបាកខ្លាំងយ៉ាងណា លោកតាជំនះប្រឹងធ្វើការងារដើម្បីចិញ្ចឹមកូនៗរបស់គាត់ដោយមិនរអ៊ូរទាំឡើយ។ កូនៗរបស់លោកតាមានម្ដាយរបស់ខ្ញុំ និងមីងបុប្ផា ត្រូវជាប្អូនរបស់ម្ដាយខ្ញុំ។


៣. ការលំបាកដែលលោកតាជួបកាលមកដល់សហរដ្ឋអាមេរិកដំបូងគឺ លោក តាមិនចេះភាសាអង់គ្លេស មិនចេះបើកបររថយន្ដ មិនចេះសរសេរសែកបង់ថ្លៃទឹកភ្លើង មិនចេះមើលផែនទី មិនចេះមើលអាកាសធាតុ មិនចេះប្រើទូរស័ព្ទ មិនយល់ដឹងពីរបៀបប្រើប្រាស់លុយកាក់តាមប្រពន្ធ័ធនាគារ គឺតាមិនយល់ពីវប្បធម៌ ឬរបៀប របរស់នៅបែបអាមេរិកាំងឡើយ។ តែមានតែម្យ៉ាងប៉ុណ្ណោះ គឺតាខំធ្វើការដើម្បីបានប្រាក់ យកមកផ្គត់ផ្គង់ក្រុមគ្រួសារ។

 

៤. តាតែងតែប្រាប់ម៉ែ និងមីងរបស់ខ្ញុំអោយខំរៀន ម៉ែរបស់ខ្ញុំស្ដាប់បង្គាប់ ធ្វើតាមលោកតាណាស់ តែមីងបុប្ផាក្បាលរឹងមិនធ្វើតាមទេ មីងចូលចិត្តដើរលេងច្រើន ចូលចិត្តទៅមើលកុន មានពួកម៉ាកនាំទៅនេះទៅនោះ ធ្វើអោយតាខឹងសឹងរាល់ថ្ងៃ។ មីងបុប្ផាជាក្មេងក្បាលរឹង ជួនកាលគាត់តបទៅលោកតាដោយសម្ដីធំៗថា៖ "ពុក! ខ្ញុំធំហើយ ពុកកុំខ្វល់នឹងជីវិតរបស់ខ្ញុំបានទេ។ ខ្ញុំមានពួកម៉ាកជាសិទ្ធិរបស់ខ្ញុំ ខ្ញុំចង់ទៅណាក៏បាន ខ្ញុំមិនទៅរៀនក៏បាន ព្រោះនេះជាជម្រើសក្នុងជីវិតរបស់ខ្ញុំ។" សម្ដីរបស់មីងបុប្ផា រិតតែនាំអោយលោកតាខឹងកាន់តែខ្លាំង ដែលមីងមិនស្ដាប់បង្គាប់តា ហើយតមាត់ដាក់ចាស់ទុំ ដែលផ្ទុយពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ កាលនោះលោកតាអស់សង្ឃឹមនឹងមីងបុប្ផាខ្លាំងណាស់ លោកតាថា ដំណើរជីវិតរបស់មីងទៅមិនបានឆ្ងាយទេ ព្រោះ មីងជាក្មេងក្បាលរឹង និងមិនមានក្ដីស្រម៉ៃ មិនចង់មានចង់មាន គិតបានត្រឹមតែឆ្អែតមួយក្រពះដូចសត្វ។ ឯម៉ែវិញ ម៉ែគោរពកោតក្រែង ស្ដាប់បង្គាប់លោកតាណាស់ ព្រោះម៉ែមិនចង់អោយលោកតាព្រួយ កើតទុក្ខព្រោះតែកូន។


៥. សព្វថ្ងៃនេះ ម៉ែខ្ញុំមានការងារល្អធ្វើ ម៉ែធ្វើការនៅមន្ទីពេទ្យ បានប្រាក់ខែច្រើនគួរសម  ឯមីងបុប្ផាវិញគាត់មិនមានមុខរបរច្បាស់លាស់ឡើយ។ ទោះយ៉ាង ណា លោកតានៅតែស្រឡាញ់ នៅតែមិនបោះបង់មីងទេ លោកតានៅតែអោបក្រសោបចៅៗរបស់លោកតាទាំងអស់។ លោកតានៅជួយអប់រំ ប្រៀនប្រដៅចៅរបស់លោកតាគ្រប់ៗគ្នា លោកតាតែងតែប្រាប់អោយពួកយើងខំរៀនសូត្រ កុំអោយពិបាកវេទនាដូចតា។ 


៦. ខ្ញុំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល ខ្ញុំខំរៀន ខ្ញុំស្រឡាញ់ភាសាខ្មែរ ពេលណាខ្ញុំមិនចេះ ខ្ញុំមិនយល់ ខ្ញុំតែងសួរលោកតា ពឹងលោកតាអោយជួយពន្យល់ ជួយអាន លោកតាសប្បាយចិត្ត ពេលឃើញខ្ញុំខំរៀនភាសាខ្មែរ តាប្រាប់ខ្ញុំថា៖ ត្រូវខំរៀនភាសាខ្មែរយើងណា ចៅ តាសប្បាយចិត្ត ពេលឃើញចៅរៀនភាសាខ្មែរ។ ខ្ញុំក៏សប្បាយចិត្តដែរ ពេលឃើញលោកតាញញឹម។ ស្នាមញញឹមរបស់តា ធ្វើអោយមុខរបស់គាត់ជ្រួញកាន់តែខ្លាំង ស្នាមជ្រួញលើមុខលោកតានាំអោយខ្ញុំកាន់តែស្រឡាញ់ តា ស្រឡាញ់ងចងចាំពាក្យណែនាំរបស់តាទ្វេឡើង។ ឆ្នាំនេះលោកតាចាស់ច្រើន កម្លាំងក៏ខ្សោយដែរ លោកតាប្រាប់ម៉ែថា លោកតាចង់ទៅវត្តនៅថ្ងៃស្អែក អោយម៉ែ ជួយរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃ។


៧. ម៉ែប្រាប់ថា ថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតលោកតាគម្រប់អាយុ ៨០ឆ្នាំ យើងនឹងទៅវត្តជាមួយលោកតា ម៉ែរៀបចំធ្វើម្ហូប ពិសេសម្ហូបដែលលោកតាចូលចិត្ត មានដូចជា សម្លម្ជូរគ្រឿងសាច់គោ ពោះគោទឹកប្រហុក ផ្អកចៀន ត្រីកប់ និងស្ងោរម្រះ ឯខ្ញុំវិញ ខ្ញុំសម្ងំសរសេរពាក្យជូនពរជាភាសាខ្មែរជូនលោកតា។ ខ្ញុំចង់ឃើញលោកតាញញឹម ចង់ឃើញលោកតាអស់ទុក្ខព្រួយ ពេលលោកតាបានអានសំបុត្ររបស់ខ្ញុំ។ ខ្ញុំគោរពស្រឡាញ់លោកតារបស់ខ្ញុំណាស់​។ ខាងក្រោមនេះជាសំបុត្ររបស់ខ្ញុំជូនលោកតាក្នុងថ្ងៃខួបកំណើតរបស់គាត់។


៨. លិខិតជូនពរលោកតា! លោកតាជាទីគោរពរបស់ចៅ តាំងពីកើតរហូតដឹងក្ដី ចៅឃើញលោកតាច្រើនជាងគេ ចៅនៅជាមួយលោក តាច្រើនជាងគេ ចៅទទួលបានការស្រឡាញ់ពីលោក តាយ៉ាងច្រើន ដែលមិនអាចគណនាបាន។ ចៅដឹងថា ការមករស់នៅសហរដ្ឋអាមេរិក នេះ លោកតាខិតខំពុះពារធ្វើកាងារដើម្បីបានប្រាក់កាសចិញ្ជឹម កូនៗរបស់លោកតា ដែលមានមីង និងម៉ែរបស់ខ្ញុំ ហើយរហូតដល់ពេលនេះ លោកតានៅជម្នះធ្វើការងារម្ដងម្កាល ដើម្បីបានប្រាក់កាសធ្វើបុណ្យទាន និងជួយដល់ចៅៗរបស់តា។ លោកតាជាគម្រូដ៏ល្អសម្រាប់ចៅ។ ចៅស្រឡាញ់លោកតាណាស់។


៩. ចៅនៅចាំបានថា បន្ទាប់ពីចេញពីធ្វើការ លោកតានៅជួយមើលចៅ បញ្ចុកបាយទឹក នាំចៅលេង នាំចៅទៅសាលា យកចៅទៅពេទ្យជំនួសម៉ែ។ ពេលចៅឃ្លានចង់ញ៉ាំអ្វី លោកតាក៏ទិញអោយចៅភ្លាម ពេលចៅចង់បានរបស់លេង លោកតាក៏លៃលកទិញអោយដោយមិនត្អូញត្អែរថាថ្លៃ ឬថាអត់មានលុយទិញរបស់នោះ។ រហូតដល់ចៅធំដឹងក្ដីដូចសព្វថ្ងៃ ចៅនៅតែទទួលនូវពាក្យទូន្មាន ណែនាំអោយដើរតាមផ្លូវល្អពីលោកតា។ លោកតាជាអ្នកមានគុណដ៏ថ្លៃថ្លានៅក្នុងគ្រួសារ។ ចៅគោរពស្រឡាញ់លោកតាជាទីបំផុត។ សូមលោកតាទទួលនូវក្ដីគោរពពីចៅ៕


សំណួរ

១. ចូរសរសេរអំពីជីតារបស់ប្អូន តើជីតារបស់ប្អូនធ្វើអ្វីខ្លះ

រាល់ថ្ងៃ?

២. សូមរៀបរាប់ពីជីវប្រវត្តិជីតារបស់ប្អូន។

៣. ក្នុងអត្ថបទនេះ តើអ្វីជាគុណសម្បត្តិរបស់ជីតា?

៤. តើពាក្យថាញញឹមមានអត្ថន័យដូចម្ដេចចំពោះប្អូន?

សូមពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។

៥. តើប្អូនដែលបារម្ភពីសុខទុក្ខរបស់ជីតាប្អូនទេ? សូមពន្យល់។

៦. សូមសរសេរពាក្យជូនពរជីតារបស់ប្អូនសម្រាប់ថ្ងៃខួបកំណើត

របស់គាត់។



Homework K3

A. Match the Khmer word with the English word.

១.ហែល                    Fly

២.ហើរ                      Throw

៣.ដើរ                       Stand

៤.អង្គុយ                    Hold

៥.ឈរ                      Wash

៦.ដួល                      Tighten

៧.កាន់                      Sit

៨.រឹត                         Fall

៩.កក់                        Walk

១០.ចោល                 Swim

 

B. Select an English word to place after Khmer word.

១.រាប់…    ២.ចៀន…      ៣.លេង…  ៤.អណ្ដែត… ៥.ហូរ…

៦.ប៉ោង…​​  ៧.ទឹក …       ៨.ខែ…      ៩.ផ្កាយ…     ១០.ព្រះអាទិត្យ…       

a.Water  b.Sun  c.Inflate  d.Float  e.Play  f.Star  g.Moon  h.Fry  i.Count  j.Flow

 

C. Translate the following Khmer sentences into English.

១. ខ្ញុំចេះចៀនពងទា។

២. ខ្ញុំរៀនហែលទឹក។

៣. បូណាអង្គុយមើលផ្កាយរះ។

៤. ខែនេះគឺខែមិនា។

៥. បូណានឹងទៅលេងស្រុកខ្មែរនៅខែក្រោយ។


Homework K1

Copy the words below, translate them, and read them.


ហៅ          កាំបិត        ខាំ            ឃុំ            ដាំ              

ជះ            ចាំង          ទៅ           ជុំរុំ             ឆៅ 

ចៅ           សុំ            នាំ            កៅអី         ជុំ

ចាំ            បាំង          នៅ           ពាំ            បះ

ជាំ            រាំង           សាំង         ទះ            អាំង

រាំ              ជុំវិញ         ពៅ           ដុំ              សាលា




Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...