Copy the sentences below into your notebook, then read and translate them.
៧. ព្រះសង្ឃ - វត្តខ្លះនៅទីក្រុងឡូវែល មិនមានព្រះសង្ឃគង់នៅឡើយ។
Copy the sentences below into your notebook, then read and translate them.
1. Read the sentences below, then translate them.
2. Translate all the red words into English.
3. Create a new sentence using the red words.
១. អ្នកជញ្ជូនទំនិញ – បូណាជាអ្នកជញ្ជូនទំនិញអោយក្រុមហ៊ុនអាម៉ាហ្សូន។
២. អ្នកបច្ចេកទេស – អ្នកបច្ចេកទេសកំពុងជួសជុលម៉ាស៊ីនត្រជាក់អោយតាសៅ។
៣. ជាងឡាន – ជាងឡានកំពុងជួសជុលឡានរបស់ណាវី។
៤. តន្រ្តីករ – តារាចង់ក្លាយជាតន្រ្តីករនាពេលអនាគត។
៥. ពិធីករ – ពិធីករនិយាយពីប្រវត្តិសាលាយ៉ាងច្បាស់ក្នុងពិធីសម្ពោធសាលារៀន។
៦. អ្នកប្រដាល់ – តើនរណាខ្លះចង់ក្លាយជាអ្នកប្រដាល់?
៧. ព្រះសង្ឃ – ព្រះសង្ឃកំពុងសូត្រធម៌ក្នុងវត្ត
ក្នុងកម្មវិធីចូលឆ្នាំខ្មែរ។
៨. ឧកញ៉ា – លោកឧកញ៉ាបានឧបត្ថម្ភការសាងសង់សាលារៀននៅភូមិយើង។
៩. ប្រធានាធិបតី – ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាជាសាធារណៈកាលពីយប់ម៉ិញ។
១០. ទីប្រឹក្សា – លោកទីប្រឹក្សាបានផ្តល់អនុសាសន៍ដល់លោកអភិបាលរដ្ឋរួចហើយ។
១១. រដ្ឋទូត – រដ្ឋទូតខ្មែរបានជួបប្រជុំជាមួយមន្ត្រីរបស់ខ្លួន។
១២. អ្នកបង្ហាញម៉ូត – ណាវីជាអ្នកបង្ហាញម៉ូត
នាងកំពុងដើរនៅលើឆាកយ៉ាងស្រស់ស្អាត។
១៣. ទាហាន – ប្អូនរបស់បូណាជាទាហានជើងទឹក គាត់កំពុងហ្វឹកហាត់ជ្រមុជទឹកនៅក្នុងសមុទ្រ។
១៤. ធនាគារិក – ធនាគារិកកំពុងគិតគូរប្ដល់ប្រាក់ដល់អតិថិជន។
១៥. ចៅហ្វាយ – ចៅហ្វាយបានផ្ដល់ការណែនាំដល់បុគ្គលិករបស់ខ្លួន។
១៥. កម្មកររ៉ែ – កម្មកររ៉ែកំពុងជីករករ៉ែនៅក្រោមដីយ៉ាងសកម្ម។
១៧. តារាវិទូ – តារាវិទូបានធ្វើដំណើរទៅកាន់អវកាសដើម្បីស្រាវជ្រាវ។
១៨. អ្នកបើកយន្ដហោះ – អ្នកបើកយន្ដហោះកំពុងរកមធ្យោបាយចុះចតអោយមានសុវត្ថិភាព។
១៩. អ្នកយាម –តាសៅធ្លាប់ធ្វើជាអ្នកយាមអោយក្រុមហ៊ុននៅបុស្ដុន។
២០. អ្នកបកប្រែ – អ្នកបកប្រែកំពុងបកប្រែឯកសារពីភាសាអង់គ្លេសទៅភាសាខ្មែរ។
Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...