Homework K3

 

1. Read the sentences below then translate.

2. Translate all red words into English.

3. Create a new sentence using the red words.


១. សៀវភៅនេះជារបស់ខ្ញុំ។

២. យើងរៀនភាសាខ្មែររាល់ថ្ងៃ។

៣. កុំទៅតាមពួកគេអី។

៤. ឡាននេះជារបស់អ្នកណា?

៥. ខ្ញុំមានលុយគ្រប់ចំនួន។

៦. មានសិស្សជាច្រើនចង់រៀនភាសាខ្មែរ។

៧. ពេលខ្លះ ខ្ញុំនឹកម៉ែរបស់ខ្ញុំណាស់។

៨. ម៉ែធ្វើការច្រើន តែទទួលបានប្រាក់ខែតិច។

៩. ផ្ទះរបស់បូណាធំជាងផ្ទះរបស់ខ្ញុំ។

១០. តុបាយនៅផ្ទះខ្ញុំវែងជាងតុបាយនៅទីនេះ។


១១. បន្ទប់រៀនយើងធំទូលាយ។

១២. បូណាចូលចិត្តអានសៀវភៅក្រាស់ៗ។

១៣. កំព្យូទ័រចេញថ្មីមិនធ្ងន់ដូចកំព្យូទ័រមុនៗទេ។

១៤. ទូរស័ព្ទរបស់ណាវីតូចមែនតែស្អាត។

១៥. ឡានរបស់បូណាតូចចង្អៀតមែនទែន។

១៦. ទូរស័ព្ទនេះរាងស្ដើងស្អាតណាស់។

១៧. ស្រ្តីជាមាតានៃពិភពលោក។

១៨. បូណាមានប្អូនប្រុសតែម្នាក់ប៉ុណ្ណោះ។

១៩. តាសៅមានកូនបីនាក់។

២០. ប្រពន្ធរបស់តាសៅគឺយាយសុខ។


២១. តាសៅជាប្ដីរបស់យាយសុខ។

២២. យាយសុខមិនមែនជាម៉ែរបស់បូណាទេ។

២៣. តាសៅមិនមែនជាឪពុករបស់បូណាទេ។

២៤. តាសៅចិញ្ជឹមសត្វទន្សាយ។

២៥. បូណាចូលចិត្តស្ទូចត្រី។

២៦. សត្វសេកជាបក្សីមួយប្រភេទដែលអាចនិយាយបាន។

២៧. បូណាមានឆ្កែពីរក្បាល។

២៨. ខ្ញុំបានឃើញពស់នៅក្រោយផ្ទះបូណា។

២៩. ដង្កូវខ្លះបានក្លាយទៅជាមេអំបៅ។

៣០. នៅក្រោយផ្ទះបូណាមានដើមឈើធំៗ។


៣១. ខ្ញុំមិនចូលចិត្តទៅលេងក្នុងព្រៃទេ។

៣២. តាសៅវាយសេះនឹងរំពាត់។

៣៣. នៅផ្សារប៉ៃលិនមានលក់ផ្លែឈើច្រើនប្រភេទ។

៣៤. មាន់នេះជាពូជមាន់ជល់ពីប្រទេសកម្ពុជា។

៣៥. បូណាទិញស្លឹកម្កាក់យកទៅស្លម្ជូរ។

៣៦. ដើមឈើខ្លះមានឬសចាក់ជ្រៅទៅក្នុងដី។

៣៧. បូណណាយកសំបកចេក សំបកពងមាន់ដាក់ក្នុងធុងសម្រាម។

៣៨. ផ្កាម្លិះសាយក្លិនក្រអូប។

៣៩. ផ្ទះបូណាមិនមានដាំស្មៅទេ។

៤០. ជាងកំពុងតខ្សែរភ្លើង។


៤១. តើប្អូនមានស្គាល់ជនជាតិឥណ្ឌាស្បែកក្រហមទេ?

៤២. សាច់ជ្រូក សាច់គោឡើងថ្លៃជាងមុន។

៤៣. បបរឈាមជ្រូកមានរសជាតិឆ្ងាញ់។

៤៤. ម៉ែបានស្ងោរស៊ុបឆ្អឹងគោ។

៤៥ កុំញ៉ាំខ្លាញ់ច្រើន។

៤៦. បូណាចូលចិត្តញ៉ាំពងទាកូន។

៤៧. គេយកស្នែងគោមកធ្វើជាដងវែនតា។

៤៨. ម៉ែខ្ញុំស្ងោស៊ុបកន្ទុយគោ។

៤៩. ឆ្កែរបស់ណាវីមានរោមវែងស្អាត។

៥០. បូណាកាត់សក់រៀងរាល់ខែ។


៥១. ថ្ងៃនេះម៉ែស្ងោរជ្រក់ក្បាលត្រី។

៥២. បូណាទើបតែឃើញផ្សិតត្រចៀកកណ្ដុរ។

៥៣. តាសៅទៅពិនិត្យភ្នែកកាលពីព្រឹកមិញ។

៥៤. បូណាឈាមច្រមុះកាលពីអាទិត្យមុន។

៥៥. មានឥវ៉ាន់នៅមាត់ទ្វារ។

៥៦. វីណាបានណាត់ជួបពេទ្យធ្មេញហើយ។

៥៧. បូណាខាំអណ្ដាតខ្លួនឯង។

៥៨. ក្រចកដៃរបស់ណាវីវែងជាងក្រចកដៃរបស់បូណា។

៥៩. សត្វគោមានជើងបួន។

៦០. តាសៅឈឺជង្គង់។


៦១. ម្រាមដៃណាវីតូចជាងម្រាមដៃរបស់តារា។

៦២. ដៃរបស់បូណាមានសាច់ដុំធំៗ។

៦៣. ម្សិលមិញម៉ែធ្វើពោះគោទឹកប្រហុកញ៉ាំ។

៦៤. បូណាផ្លុំប៉េងប៉ោង។

៦៥. ពេទ្យអោយតាសៅដកដង្ហើមវែងៗ។

៦៦. យាយសុខសើចឮជាងគេ។

៦៧. បូណាឃើញណាវីនៅផ្សារប៉ៃលិន។

៦៨. យើងបានឮបូណាច្រៀងកាលពីយប់មិញ។

៦៩. បូណាក៏ចេះនិយាយភាសាជប៉ុនដែរ។

៧០. ខ្ញុំបានគិតរួចហើយ ថាខ្ញុំនិងចូលរៀនមហាវិទ្យាល័យ។


៧១. ផ្កាកុលាបសាយក្លិនក្រអូបឈ្ងុយឈ្ងប់។

៧២. បូណាចូលដេកនៅម៉ោង៩យប់។

៧៣. មានជនជាតិខ្មែរជាច្រើនរស់នៅទីក្រុងឡូវែល។

៧៤. បងរបស់តាសៅបានស្លាប់ជាយូរមកហើយ។

៧៥. ថ្ងៃស្អែកបូណាមានគម្រោងទៅបាញ់សត្វ។

៧៦. ខ្ញុំទើបតែមកពីកាត់សក់។

៧៧. តារាទើបតែមកពីព្រលានយន្ដហោះ។

៧៨. បូណាទៅចាក់សាំងឡាន។

៧៩. តាសៅកេះដំបៅជើងរស់គាត់។

៨០. តាសៅជីកដីដាំដើមប៉ោម។


៨១. បូណារៀនហែលទឹក។

៨២. កុកហើរលើមេឃ។

៨៣. បូណាដើរលេងនៅមាត់សមុទ្រ។

៨៤. តាសៅអង្គុយចាំយាយសុខ។

៨៥. យាយសុខឈរនៅមាត់ទ្វារ។

៨៦. បូណាដួលលើទឹកកក។

៨៧. ណាវីទទួលសំបុត្រពីសាលាក្រុង។

៨៨. បូណាចងរឹតឧសទុកដុត។

៨៩. យាយសុខកក់សក់។

៩០. បូណាយកសម្រាមទៅបោះចោល។


៩១. ណាវីកំពុងរាប់លុយក្នុងបន្ទប់។

៩២. តាសៅកំពុងចៀនសាច់គោ។

៩៣. បូណាឈប់លេងហ្គេមហើយ។

៩៤. តាសៅឃើញត្រីអណ្ដែតលើទឹក។

៩៥. ទឹកហូរពីលើចុះក្រោម។

៩៦. ក្បាលពោះតាសៅប៉ោងធំជាងមុន។

៩៧. ព្រះអាទិត្យរះពីទិសខាងកើត។

៩៨. ខែនេះខ្ញុំបានឃើញខែរះ។

៩៩. យើងអាចមើលឃើញផ្កាយនាពេលយប់។

១០០. ទឹកសមុទ្រមានរសជាតិប្រៃ។


Continue to the next page.


Reading simple words and sentences

 

 រៀនអាន ពាក្យ និងឃ្លាងាយៗចំនួន១០១

១. យាយចេះធ្វើណែមឆៅ។

២. សាច់ដុំរបស់តាណែនល្អណាស់។

៣. បូណាបានណាត់ជួបតារានៅយប់នេះ។

៤. យើងជួបគ្នានៅកន្លែងណាដែរ?

៥. ខ្ញុំចូលចិត្តញ៉ាំចេកណាំវ៉ា។

៦. ខ្នុរណាំងមានសាច់រឹងជាងខ្នុរបាយស្រា។

៧. លោកគ្រូបានណែនាំឲ្យខ្ញុំខំរៀន។

៨. នំនេះផ្អែមណាស់។

៩. តាសៅចេះលេងហ្គីតា។

១០. ខ្ញុំរៀនបើកឡាននៅខែតុលា?

ពាក្យ៖ ណែម ណែន ណាំវ៉ា ណែនាំ ណាំង ណាស់ ណាត់ ណា តា 

តុលា

 

១១. ណាវីគឺជាតួឯកក្នុងរឿងនេះ។

១២. បូណាមិនចូលចិត្តផឹកតែទេ។

១៣. ខ្ញុំត្រូវការទិញតែមមួយដុំ។

១៤. បូណាមិនបានតបសាររបស់ខ្ញុំទេ។

១៥. សូមអានតាមខ្ញុំ។

១៦. តើពេលណាយើងចូលរៀន?

១៧. ខ្ញុំត្រូវការទិញតុមួយ។

១៨. បូណាឃើញតោនៅសួនសត្វ។

១៩. បូណាទើបតែទិញឡានតូចជិះ។

២០. ផ្ទះតាសៅមានសត្វតុកកែ។

ពាក្យ៖ តួឯក តែ តែម តប តាម តុ តើ តោ តូច តុកកែ

 

២១. យើងត្រូវបង់ពន្ធចូលថវិកាជាតិ។

២២. ម៉ែដាក់បង្អែមនៅលើថាស។

២៣. ម៉ែបានទិញថូផ្កាពីរ។

២៤. តាសៅថែសួនដំណាំ។

២៥. អាវមួយនេះថោកខ្លាំងណាស់។

២៦. ថៃ និងសៀមគឺជាជាតិសាសន៍តែមួយទេ។

២៧. ខ្ញុំរៀនថែមម៉ោងនៅថ្ងៃនេះ។

២៨. ខ្ញុំឃើញបូណាថើបណាវី។

២៩. ឪពុកបូណាជាថៅកែឈើ។

៣០. កង់ឡានរបស់បូណាធូរអស់ហើយ។

ពាក្យ៖ ថវិកា ថាស ថូ ថែ ថោក ថៃ ថែម ថើប ថៅកែ ធូរ

 

៣១. តើប្អូនស្គាល់បណ្ដោយ និងទទឹងទេ?

៣២. ត្បូងទទឹមគឺជាត្បូងមានតម្លៃ។

៣៣. តាសៅទទូរក្បាលនឹងកន្សែង។

៣៤. បុណាចង់ញ៉ាំទាខ្វៃ។

៣៥. តោះយើងនាំគ្នាលេងទាញព្រ័ត្រ។

៣៦. ខ្ញុំបានទៅវត្តធ្វើបុណ្យទានជាមួយម៉ែ។

៣៧. ណាវីទាបជាងបូណាបន្ដិច។

៣៨. ណាវីបានទារលុយពីបូណា។

៣៩. ផ្ទះខ្ញុំបែរមុខទៅទិសខាងកើត។

៤០. បូណាទើបតែទិញឡានថ្មី។

ពាក្យ៖ទទឹង ទទឹម ទទូរ ទា ទាញ ទាន ទាប ទារ ទិស ទិញ

 

៤១. ព្រឹកមិញខ្យល់បក់ខ្លាំងមានធូលីហុយពេញផ្លូវ។

៤២. បូណាបានធានាតាសៅមកអាមេរិក។

៤៣. បូណាបាននាំតាសៅទៅធនាគារ។

៤៤. ស្ពៃនេះមានធាងធំណាស់។

៤៥. បូណាមានមាឌធំជាងណាវី។

៤៦. ប្រហុកធុំក្លិនស្អុយតែមានរសជាតិឆ្ងាញ់។

៤៧. ខ្ញុំឃើញយាយដុតធូបនៅវត្ត។

៤៨. ចំណេះវិជ្ជាជាធនធានដ៏កម្រ។

៤៩. ធរណីគឺផែនដីនេះឯង។

៥០. នៅផ្ទះបូណាមានផ្លែននោងច្រើនណាស់។

ពាក្យ៖ធូលី ធានា ធនាគារ ធាង ធំ ធុំ ធូប ធនធាន ធរណី ននោង

 

៥១. ឆ្នាំរោងតំណាងដោយសត្វនាគ។

៥២. លោកគ្រូទុកពេលអោយប្រាំនាទី។

៥៣. បូណាឈប់ប្រើនាឡិកាហើយ។

៥៤. បូណានាំណាវីទៅមើលកុន។

៥៥. បូណានិយាយភាសាខ្មែរច្បាស់។

៥៦. សាលារៀនយើងនឹងមាននាយកថ្មី។

៥៧. ថ្ងៃទី៨ ខែមិនា គឺជាថ្ងៃសិទ្ធិនារី។

៥៨. តាសៅនឹកស្រុកខ្មែរជានិច្ច។

៥៩. កុំនៅទំនេរឥតប្រយោជន៍។

៦០. តាសៅទៅទិញនុយស្ទូចត្រី។

ពាក្យ៖នាគ នាទី នាឡិកា នាំ និយាយ នាយក នារី នឹក នៅ នុយ

 

៦១. បូណាកំពុងបកចេក។

៦២. បូណាជាបងរបស់តារា។

៦៣. បូណាចេះនិយាយភាសាបារាំងតិចៗ។

៦៤. ណាវីចេះបូកលេខ។

៦៥. បូណាមានបំណងចង់ធ្វើជាទាហាន។

៦៦. ភ្លើងស្តុបមានពណ៌បៃតង។

៦៧. បូណាកំពុងបោសផ្ទះ។

៦៨. ណាវីបេះផ្លែននោង។

៦៨. បូណាចេះបើកឡានហើយ។

៦៩. បូណាចេះរាប់ មួយ ពីរ បី។

៧០. បូណាបៀមស្ករគ្រាប់។

ពាក្យ៖បក បង បារាំង បូក បំណង បៃតង បោស បេះ បើក បី បៀម

 

៧១. បូណាត្រូវប៉ូលីសផាកពិន័យ។

៧២. បូណាចូលចិត្តផឹកទឹកត្នោត។

៧៣. អោយខ្ញុំសុំទៅផង។

៧៤. នំប៉័ងនេះផុយណាស់។

៧៥. ណាវីទើបតែទិញផើងផ្កាមួយ។

៧៦. នេះជាផែនទីប្រទេសកម្ពុជា។

៧៧. ឡានបូណាជាប់ផុងហើយ។

៧៨. សំឡេងផាវផ្ទុះឮខ្លាំងណាស់។

៧៩. ទីក្រុងឡូវែលមានផែនការសង់ផ្លូវថ្មី។

៨០. បូណាពកក្បាលព្រោះតែជិះម៉ូតូដួល។

ពាក្យ៖ផាក ផឹក  ផង ផុយ ផើង ផែនទី ផុង ផាវ ផែនការ ពក

 

៨១. ណាវីអោយចំណីពពែ។

៨២. បូណាចូលចិត្តញ៉ាំពងទាចៀន។

៨៣. តាសៅពិការជើងម្ខាង។

៨៤. ពស់វែកមានពិសខ្លាំងណាស់។

៨៥. យើងប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។

៨៦. យើងប្រលងភាសាខ្មែរនៅថ្ងៃពុធ។

៨៧. ពិភពលោកនេះធំណាស់។

៨៨. ណាវីនឹងមានកម្មវិធីពិសេសសម្រាប់ថ្ងៃកំណើតរបស់នាង។

៨៩. បូណាទទួលបានពិន្ទុពេញ។

៩០. ណាវីជាកូនពៅ។

ពាក្យ៖ពពែ ពងទា ពិការ ពិស ពិធី ពុធ ពិភព ពិសេស ពេញ 

ពៅ ពីរោះ

 

៩១. ណាវីច្រៀងពីរោះជាងបូណា។

៩២. បូណាឈឺពោះ។

៩៣. ខ្ញុំអញ្ជើញម៉ែពិសាបាយ។

៩៤. តើប្អូនស្គាល់ភពព្រះអង្គារទេ?

៩៥. បូណាទិញភួយថ្មី។

៩៦. ប្រទេសភូមាមានសង្រ្គាមរ៉ាំរ៉ៃ។

៩៧. ភាសាថៃមានប្រភពពីភាសាខ្មែរ។

៩៨. តាសៅរស់នៅភូមិកន្ទួត។

៩៩. ណាវីជាភរិយារបស់ខ្ញុំ។

១០០. កុំភរច្រើនពេក។

១០១. មានក្លិនមិនល្អភាយចេញពីក្នុងលូ។

ពាក្យ៖ពីរោះ ពោះ ពិសា ភព ភួយ ភូមា ភាសា ភូមិ ភរិយា 

ភរ ភាយ

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...