វិធីសាស្ត្រក្នុងការធ្វើស្រែតាមរបៀប​កសិករខ្មែរ

 ភាគច្រើននៃប្រជាជនខ្មែរជាកសិករ។ ហើយវិធីសាស្រ្តក្នុងការធ្វើស្រែរបស់កសិករយើងបានបង្រៀនតកូនតចៅពីជំនាន់មួយទៅជំនាន់មួយទៀត។ ខ្ញុំសូមលើកយកនូវវិធីសាស្រ្តធ្វើស្រែរបស់ កសិករនៅខេត្តតាកែវមកបង្ហាញជូនតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំ វីធីសាស្រ្ត ១. លើកភ្លឺដើម្បីទប់ទឹក ២. យកជីអាចមន៍គោទៅដាក់នៅស្រែ រាយអោយពេញស្រែ)មុនពេលភ្ជួរដាស់ស្រែ ៣. បង្ហូរទឹកដាក់អោយពេញស្រែ ៤. ចាប់ផ្តើមភ្ជួរ។ បន្ទាប់ពីភ្ជួរត្រូវផ្អាប់ទុករយៈពេលប្រហែលកន្លះខែរហូតដល់ដីឡើងផុស ៥. រើសមើលគ្រាប់ពូជស្រូវ តើចង់ធ្វើស្រូវស្រាល (អាចហៅថាស្រូវកន្លះ) ឬស្រូវធ្ងន់។ ធម្មតាស្រូវស្រាលអាចប្រមូលផលក្នុងរយៈពេលប្រហែលបីខែ ឯស្រូវធ្ងន់វិញ ទាល់តែប្រហែលប្រាំមួយខែទើបអាចប្រមូលផលបាន ៦. យកគ្រាប់ពូជទៅដាក់ត្រាំទឹកពីឬបីថ្ងៃដើម្បីអោយវាដុះពន្លកចេញមក7. ពិនិត្យមើលបរិមាណទឹកនៅក្នុងស្រែសិន។ បើទឹកច្រើនពេកត្រូវបើកទឹកបង្ហូរចេញសិន ដោយហេតុថាកាលណាទឹកច្រើនពេកគ្រាប់ពូជស្រូវរាយមិនស្មើសាច់ដី,វាអាចនិងអណ្តែតប្រមូលផ្តុំគ្នាម្តុំៗ។ កំរិតទឹកគួរតែល្មមត្រឹមសើមជោកដីជាផុកប៉ប៉ាច់ៗ ៨. បន្ទាប់មកទៅរាស់ភ្ជួរដីស្រែ ឡើងវិញរួចរាស់ដីស្រែអោយម៉ត់ ៩. ខណ្ឌ័រងដោយនង្គ័លដើម្បីសាបព្រោះ។ រងនីមួយៗអាចយកទំហំប្រហែលមួយម៉ែត្រកន្លះ១០. គ្រាប់ពូជដែលបានត្រាំទឹកនិងដុះចេញជាពន្លកហើយនោះ និងមានឬសដុះកណ្តាញ់ជាប់គ្នា។ អ្នកត្រូវត្រសុសវាអោយដាច់ឬសចេញពីគ្នាជាមុនសិនមុននិងយកទៅសាបព្រោះ។ ធ្វើបែប នេះដើម្បីកុំអោយពេលសាបព្រោះវានៅម្តុំៗជាប់គ្នា។ បន្ទាប់មកយកគ្រាប់ពូជនោះទៅព្រោះលើរងដែលបានរៀបចំ​ទុកហើយ។​ ១១. ទុករយៈពេលកន្លះខែទៅមួយខែទៅតាមប្រភេទស្រូវ សំខាន់ដើម្បីអោយវាដុសចេញមកអោយបានប្រវែងប្រហែលជាងមួយតឹក ១២. មុនពេលដកសំណាបត្រូវរៀបចំដីស្រែសំរាប់ស្ទូង។ ដូចខាងលើជំហានទីមួយ ដល់ទីបួន ១៣. ចាប់ផ្តើមដកសំណាប ចងជាកណ្តាប់ៗ។ កាត់ចុងសំណាប រួចត្រាំទឹកទុករយៈពេលពីថ្ងៃដើម្បីអោយឬសវារឹងមាំសិន។ ១៤. ភ្ជួររាស់ស្រែម្តងទៀត រួចយកសំណាបដែលបានផ្អាប់ទុកពីរថ្ងៃនោះទៅស្ទូង ១៥. ថែទាំស្រែជាប្រចំា ពិនិត្យទឹកកុំអោយច្រើនហួសពេកឬតិចពេក,បោចស្មៅ,ដាក់ថែមជីប្រសិនបើស្រូវអន់ ១៦. នៅពេលស្រូវចេញដង្ហើម(ឬថាស្រូវផើមរៀបនិងចេញគួរ) ជាពេលសំខាន់ មិនត្រូវអោយមានទឹកច្រើនពេកនៅក្នុងស្រែ ហើយក៏មិនត្រូវគោកព្រោះស្រូវអាចស្កក ១៧. នៅពេលស្រូវទុំត្រូវបង្ហូរទឹកចេញពីឬបីថ្ងៃមុនពេលច្រូតកាត់៕

ប្រភព: iknow.com.kh

No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...