សួរសុខទុក្ខ


ធីតា         សួស្ដីតារា

 

តារា         បាទ​សួស្ដីធីតា។ ឯងសុខសប្បាយជាទេ?

 

ធីតា         ចាស ខ្ញុំសុខជាទេ។ ចុះឯងវិញ ខានជួបគ្នាមួយរយ:នេះ

 

               សុខទុក្ខយ៉ាងណាហើយ

 

តារា         សុខធម្មតាទេធីតា ហើយចុះប៉ាម៉ាក់ និងប្អូនៗ

 

               ពួកគាត់យ៉ាងម៉េចហើយ?

 

ធីតា         ពួកគាត់ក៏មិនអីដែរ ចាំថ្ងៃណាមានពេលទំនេរ

 

               ទៅលេងផ្ទះគ្នាផង។

 

តារា         បានតើ ខ្ញុំនឹកពូមីងដែរ ខានជួបពួកគាត់យូរ។

 

ធីតា         ប៉ាម៉ាក់សួរពីតារាឯងរហូតហ្នឹង គាត់ថាបាត់យូរមិន

 

               ដែលឃើញមកលេង។

 

តារា         ជម្រាបពូមីងផង ខែក្រោយខ្ញុំទំនេរប៉ុន្មានថ្ងៃដែរ

 

               ខ្ញុំនឹងទៅសួរសុខទុក្ខពួកគាត់។

 

ធីតា         តាមសម្រួលណាតារា ពេលណាក៏បានដែរ។

 

               ចុះអ៊ុំប្រុស អ៊ុំស្រី​គាត់សុខសប្បាយជាទេ ការរស់នៅ

 

               ប្រទេសគេ ម៉េចដែរ?

 

តារា         ប៉ាទារមកស្រុកវិញរហូត គាត់មិនចេះនៅស្រុកគេទេ។

 

ធីតា         ហើយចុះអ៊ំស្រីវិញ?

 

តារា         ម៉ាក់ក៏អីចឹង គាត់ថានៅស្រុកគេអផ្សុក ចង់តែត្រលប់

 

               មកស្រុកយើងវិញ ម្យ៉ាងស្រុកគេត្រជាក់ ពួកគាត់មិន

 

               ចេះនៅទេ។

 

ធីតា         ពួកគាត់មានទម្លាប់នៅស្រុកយើងយូរហើយ ដល់ទៅ

 

               ស្រុកគេពិតជាមានអារម្មណ៍កណ្ដោចកណ្ដែងមិនខាន។

 

តារា         នៅស្រុកគេមិនសូវមានខ្មែររស់នៅ មិនមានវត្តអារាម

 

               មិនមានផ្សារ មិនមានភោជនីយដ្ឋានខ្មែរ មិនចេះបើក

 

               ឡាន ចង់ទៅណាមកណាទាល់តែមានអ្នកជូន ស្ដាប់

 

               គាត់រៀបរាប់ទៅ ពិបាកមែន។

 

ធីតា         ហើយចុះតារាឯងកាលណាបានទៅនៅស្រុកគេដែរ?

 

តារា         ទៅអាមេរិក មិនមែនងាយស្រួលដូចទៅលេងអង្គរទេ

 

               បែបបទក្នុងការធានាស្មុគស្មាញណាស់ ប្រហែលយូរ

 

               ឆ្នាំទៀតមើលទៅ។

 

ធីតា         តារាឯងទៅក៏ល្អ បានជួយមើលថែអ៊ំផង។

 

តារា         តែខ្ញុំចង់នៅស្រុកយើងជាង។

 

ធីតា         មានតែទុកអោយព្រហ្មលិខិតជាអ្នកកំណត់ហើយចឹង។

 

តារា         ខ្ញុំដល់ម៉ោងទៅហាត់ប្រាណហើយ។ ថ្ងៃក្រោផយជួប

 

               គ្នាទៀត។

 

ធីតា         សំណាងល្អ។ 





No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...