មានដំណាលថា ព្រះអាទិត្យ ព្រះពាយ ព្រះភិរុណ
និងព្រះចន្ទ ជាបងប្អូនបង្កើតនឹងគ្នា។ ថ្ងៃមួយ បងប្អូនទាំងបួននាក់
បានរៀបចំធ្វើពិធីជប់លៀងមួយ ដែលមានម្ហូបចំណីពោរពាស។ ព្រះអាទិត្យ ព្រះពាយ ព្រះភិរុណ
ស៊ីនំចំណីឆ្អែតបរិបូរ ពុំបានគិតគូរយកទៅផ្ញើម្ដាយទេ មានតែព្រះចន្ទដែលជាកូនពៅ បានយកបង្អែមទៅផ្ញើម្ដាយ។
អ្នកម្ដាយក៏ពោលទៅកូនៗដែលល្មោភស៊ីថា៖
កូនឯងទាំងបីនាក់ គួរតែមើល និងធ្វើគំរូតាមព្រះចន្ទ
មិនត្រូវឆ្អែតភ្លេចខ្លួនតែម្នាក់ឯង ត្រូវចេះដឹងគុណដល់អ្នកមានគុណ
និងត្រូវចេះយល់ដល់ការអត់ឃ្លានរបស់អ្នកដ៏ទៃផង ដូចនេះ អំណេះតទៅ
កូនឯងទាំងបីនាក់នឹងត្រូវមិនសូវមានគេស្រឡាញ់រាប់ងានទេ។
ថាហើយអ្នកម្ដាយក៏បែរមកអោបពរព្រះចន្ទ និងពោលថា៖
ចាប់ពីពេលនេះតទៅ ទោះនៅកន្លែងណាក៏ដោយ
នៅពេលដែលមានរូបកូន គឺត្រូវគេស្វាគមន៍ អបអររីករាយជាមួយកូនជានិច្ច។
ចាប់តាំងពីពេលនោះមក កាលណាមានថ្ងៃបើកខ្លាំង មានខ្យល់ខ្លាំង មានភ្លៀងខ្លាំង តែងតែមានមនុស្សត្អូញត្អែររហូត។ តែគេនាំគ្នារីករាយទាំងសាកលលោកនឹងរស្មីដ៏ស្រទន់របស់ប្រះចន្ទទៅវិញ៕
No comments:
Post a Comment