ហង្សទាំងពីរពិគ្រោះគ្នាថា
ឥឡូវនេះទឹកត្រពាំងគោកខះអស់ហើយ បងអណ្តើកមិនអាចនឹងស្ថិតនៅទីនេះបានទៀតឡើយ
ហើយមុខជាធ្លាក់ខ្លួនទៅក្នុងសេចក្តីលំបាកវេទនាជាពុំខាន។ ពិភាក្សាគ្នាដូចនោះហើយ ហង្សទាំងពីរក៏នាំគ្នាហើរចេញពីព្រឹក្សា
ទៅជួបនឹងអណ្តើក ហើយមានវាចាទៅកាន់អណ្តើកថា៖
ឥឡូវនេះទឹកត្រពាំង រីងស្ងួតអស់ហើយ ឯងពុំអាចនឹងរកអាហារនៅទីនេះបានទៀតឡើយ
ហេតុនេះចូរសំលាញ់ខាំដំបងអោយខ្ជាប់ យើងទាំងពីរនឹងពាំចុងដំបងទាំងសងខាង
ហើយហើរយោងនាំឯងទៅរកកន្លែងណាដែលមានទឹកច្រើន។ ប៉ុន្តែនៅវេលាដែលអ្នកខាំដំបង ចូរអ្នកប្រយ័ត្នកុំនិយាយថាអ្វីអោយសោះ។
ថាដូច្នោះហើយ ហង្សក៏ពាំដំបងនឹងចំពុះ ហើយហើរកាត់ស្រុកនានា។
មានកុមារជាច្រើន ឃើញអណ្តើកនៅលើអាកាសវេហាស៍ ក៏នាំគ្នាស្រែកហ៊ោថា៖
លោកអើយ មើលនុះន៍ ហង្សពីរហោះយោងអណ្តើកមួយនៅចំពុះ។
ដោយក្មេងទាំងនោះស្រែកពោលដូចនេះជាច្រើនដង អណ្តើកនឹកខឹងទ្រាំពុំបាន ក៏និយាយទៅកាន់ក្មេងថា៖
“អ្នកឯងសុទ្ធតែល្ងង់ខ្លៅ”
។
ទើបតែនឹងថាដូចនេះ អណ្តើកក៏របូតមាត់ពីដំបងធ្លាក់ចុះមកដី បានក្តីមរណកាលទៅហោង៕
No comments:
Post a Comment