នៅកន្លែងដូរលុយ


អ្នកដូរលុយ        ត្រូវការដូរលុយទេបង?


ចន                  បាទ! ខ្ញុំចង់ដូរ គិតម៉េចដែរ?


អ្នកដូរលុយ       ១ដុល្លារប្ដូរបាន៤២០០រៀល។


ចន                ម្សិលមិញខ្ញុំដូរបានដល់ទៅ៤២២០រៀល


                       ម៉េចក៏ថ្ងៃនេះថោកជាងអីចឹង?


អ្នកដូរលុយ       ម្សិលមិញបានប៉ុណ្ណឹងមែន តែថ្ងៃនេះមិនបានទេ


                       ព្រោះហាងឆេងប្ដូរលុយឡើងចុះមិនទៀង


                       ទេណាបង។


ចន                  អីចឹងដូរអោយខ្ញុំ១០០មក។


អ្នកដូរលុយ        បាទ នេះលុយ។


ចន                  គ្រប់ចំនួនទេ?


អ្នកដូរលុយ         បាទធានាថាគ្រប់ តែបើបងមិនជឿទេ អាចរាប់


                       ខ្លួនឯងទៀតទៅ។


ចន                  ទាំងអស់ប៉ុន្មានដែរបង?


អ្នកដូរលុយ         ទាំងអស់មានចំនួន៤២០០០០។


ចន                  ខ្ញុំសុំដូរយកក្រដាសធំជាងនេះបានទេ។


អ្នកដូរលុយ        បងចង់បានក្រដាសប៉ុន្មាន?


ចន                  យកក្រដាស៥០០០០បានទេ?


អ្នកដូរលុយ         បាទ ពិតជាបាន។ នេះលុយ។


ចន                  បាទអរគុណណាស់បង។


អ្នកដូរលុយ         អរគុណបង។ សុខសប្បាយ។ ថ្ងៃក្រោយកុំភ្លេច


                       មកដូរលុយនឹងខ្ញុំទៀតណា។


ចន                  បាទ ពេលក្រោយខ្ញុំនឹងមកកន្លែងបងទៀត។




ការជួបគ្នាដំបូង


ចន          សួស្ដីបង! ខ្ញុំឈ្មោះចន។


តារា         បាទ សួស្ដី! បងមានការអីដែរ?


ចន          ខ្ញុំសុំសួរមួយ។ តើផ្លូវណាទៅផ្សាថ្មី?


តារា        ផ្សារថ្មីនៅខាងមុខ តែបងត្រូវដើរទៅត្រង់ បន្ទាប់មក


               បត់ខាងស្ដាំ រួចដើរប្រហើរប្រាំនាទីនឹងដល់ហើយ។


ចន          ចុះពីនេះទៅផ្សារទូលទំពូងឆ្ងាយទេ?​


តារា        បើទៅផ្សារទួលទំពូងឆ្ងាយគួរសម បងគួរតែរកតុកៗ


               ជិះវិញល្អជាង។


ចន          ខ្ញុំចង់ទិញវត្ថុអនុស្សាវរីយ៍យកទៅស្រុកអាមេរិក


               តើខ្ញុំគួរទៅទិញនៅផ្សារណាដែរ?


តារា         បើចង់បានបវត្ថុអនុស្សវរីយ៍ បងទៅទិញនៅផ្សារ


               ទួលទំពូងល្អជាង ព្រោះនៅទីនោះសំបូរណាស់


               តែចំពោះតម្លៃវិញ ខ្ញុំអត់ដឹងទេ។ និយាយអីចឹង បង


               ជាជនជាតិអាមេរិកាំងឬ?


ចន          បាទខ្ញុំជាជនជាតិអាមេរិកាំង។


តារា        បងចេះនិយាយភាសាខ្មែរបានល្អណាស់។


ចន          ខ្ញុំរៀនភាសាខ្មែរតាំងពីនៅវិទ្យាល័យម្ល៉េះ ហើយ


               សព្វថ្ងៃក៏ខ្ញុំនៅរៀនដែរ។


តារា        សូមសរសើរ ដែលបងចូលចិត្តរៀនភាសាខ្មែរ។


ចន          ខ្ញុំចូលចិត្តវប្បធម៌ខ្មែរណាស់ ចូលចិត្តញ៉ាំម្ហូបខ្មែរ


               ពិសេសនំបញ្ចុក និងបាញ់ឆែវ។


តារា        ខ្ញុំឈ្មោះតារា រីករាយដែលបានស្គាល់បង។


ចន          បាទអរគុណបងតារា ដែលបានបង្ហាញផ្លូវខ្ញុំ។


តារា         សូមបងជួបតែនឹងសេចក្ដីសុខ និងមានសំណាងល្អ។


ចន          បាទបង សូមអោយមានសំណាងល្អដូចគ្នា។




សួរសុខទុក្ខ


ធីតា​         សួស្ដីតារា

 

តារា         បាទ​សួស្ដីធីតា។ ឯងសុខសប្បាយជាទេ?

 

ធីតា         ចាស ខ្ញុំសុខជាទេ។ ចុះឯងវិញ ខានជួបគ្នាមួយរយ:នេះ

 

               សុខទុក្ខយ៉ាងណាហើយ? 

 

តារា         សុខធម្មតាទេធីតា ហើយចុះប៉ាម៉ាក់ និងប្អូនៗ

 

               ពួកគាត់យ៉ាងម៉េចហើយ?

 

ធីតា         ពួកគាត់ក៏មិនអីដែរ ចាំថ្ងៃណាមានពេលទំនេរ

 

               ទៅលេងផ្ទះគ្នាផង។

 

តារា         បានតើ ខ្ញុំនឹកពូមីងដែរ ខានជួបពួកគាត់យូរ។

 

ធីតា         ប៉ាម៉ាក់សួរពីតារាឯងរហូតហ្នឹង គាត់ថាបាត់យូរមិន

 

               ដែលឃើញមកលេង។

 

តារា         ជម្រាបពូមីងផង ខែក្រោយខ្ញុំទំនេរប៉ុន្មានថ្ងៃដែរ

 

               ខ្ញុំនឹងទៅសួរសុខទុក្ខពួកគាត់។

 

ធីតា         តាមសម្រួលណាតារា ពេលណាក៏បានដែរ។

 

               ចុះអ៊ុំប្រុស អ៊ុំស្រី​គាត់សុខសប្បាយជាទេ ការរស់នៅ

 

               ប្រទេសគេ ម៉េចដែរ?

 

តារា         ប៉ាទារមកស្រុកវិញរហូត គាត់មិនចេះនៅស្រុកគេទេ។

 

ធីតា         ហើយចុះអ៊ំស្រីវិញ?

 

តារា         ម៉ាក់ក៏អីចឹង គាត់ថានៅស្រុកគេអផ្សុក ចង់តែត្រលប់

 

               មកស្រុកយើងវិញ ម្យ៉ាងស្រុកគេត្រជាក់ ពួកគាត់មិន

 

               ចេះនៅទេ។

 

ធីតា         ពួកគាត់មានទម្លាប់នៅស្រុកយើងយូរហើយ ដល់ទៅ

 

               ស្រុកគេពិតជាមានអារម្មណ៍កណ្ដោចកណ្ដែងមិនខាន។

 

តារា         នៅស្រុកគេមិនសូវមានខ្មែររស់នៅ មិនមានវត្តអារាម

 

               មិនមានផ្សារ មិនមានភោជនីយដ្ឋានខ្មែរ មិនចេះបើក

 

               ឡាន ចង់ទៅណាមកណាទាល់តែមានអ្នកជូន ស្ដាប់

 

               គាត់រៀបរាប់ទៅ ពិបាកមែន។

 

ធីតា         ហើយចុះតារាឯងកាលណាបានទៅនៅស្រុកគេដែរ?

 

តារា         ទៅអាមេរិក មិនមែនងាយស្រួលដូចទៅលេងអង្គរទេ

 

               បែបបទក្នុងការធានាស្មុគស្មាញណាស់ ប្រហែលយូរ

 

               ឆ្នាំទៀតមើលទៅ។

 

ធីតា         តារាឯងទៅក៏ល្អ បានជួយមើលថែអ៊ំផង។

 

តារា         តែខ្ញុំចង់នៅស្រុកយើងជាង។

 

ធីតា         មានតែទុកអោយព្រហ្មលិខិតជាអ្នកកំណត់ហើយចឹង។

 

តារា         ខ្ញុំដល់ម៉ោងទៅហាត់ប្រាណហើយ។ ថ្ងៃក្រោផយជួប

 

               គ្នាទៀត។

 

ធីតា         សំណាងល្អ។ 





ល្បែងប្រជាប្រិយ


តារា         អើពួកម៉ាក សួស្ដីឆ្នាំថ្មី  


ភីរម្យ        សួស្ដីឆ្នាំថ្មីសម្លាញ់។ ថ្ងៃនេះយើងទៅលេងល្បែង


               ប្រជាប្រិយនៅវត្តណា?


តារា         នៅសៀមរាបនេះមានវត្តច្រើនណាស់ យើងគួរទៅ


               លេងវត្តម្ដុំអង្គរម្ដង ល្អទេ?


ភីរម្យ        អើ គ្នាឮថានៅម្ដុំហ្នឹងមានមនុស្សចូលចិត្តទៅលេង


               ច្រើន ប្រហែលសប្បាយហើយមើលទៅ។


តារា         ពួកម៉ាក! ក្នុងចំណោមល្បែងទាំងអស់ តើឯងចូលចិត្ត


               លេងល្បែងអ្វីជាងគេ?


ភីរម្យ        លេងឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្លែង


               ស្វាដណ្ដើមឈ្លឹកឈើ គ្នាចូលចិត្តលេងទាំងអស់ហ្នឹង។


តារា         គ្នាក៏ដូចឯងដែរ ពិសេសលេងដណ្ដើមស្លឹកឈើ


               កណ្ដុរស៊ីខ្លាញ់ ឯឯលេងប៉ាតម្សៅ និងជះទឹក


               គ្នាមិនចូលចិត្តទេ។


ភីរម្យ        គ្នាក៏ចឹងដែរ មិនចូលចិត្តដើរលេង សើមខោសើមអាវទេ។


តារា         តោះយើង ល្មមដល់ម៉ោងទៅហើយ។




ទៅមើលភាពយន្ដ

 

តារា         អើពួកម៉ាក គ្នាដូចជាអផ្សុកដល់ហើយថ្ងៃនេះ។


               តោះទៅមើលកុន។


ភីរម្យ        ឯងចង់ទៅមើលកុននៅឯណា?


តារា         ទៅមើលនៅអ៊ីអនម៉លទៅ ព្រោះទីនោះមានមនុស្សច្រើន


               អ៊ូអរសប្បាយ។


ភីរម្យ        តែគ្នាគិតថា បើទៅដល់អ៊ីអនម៉លហើយ


               ទៅរកអីញ៉ាំល្អជាង។


តារា         ចាំមើលកុនចប់ ចាំទៅរកអីញ៉ាំល្អជាង


               ព្រោះគ្នាចង់មើលរឿងទេពហត្ថាដល់ហើយ។


ភីរម្យ        រឿងទេពហត្ថា! គ្នាមិនដែលឮគេនិយាយពីរឿងនេះសោះ។


តារា         រឿងហ្នឹងទើបតែចេញប៉ុន្មានថ្ងៃនេះទេ។


ភីរម្យ        អីចឹង ធ្វើតាមឯងគិតចុះ។


តារា         តោះយើងទៅចឹង។




Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...