ការសន្ទនា Conversation

ការថែទាំមនុស្សចាស់

ចៅ៖ យាយ ខ្ញុំសុំសួរបន្តិចបានទេ?

យាយ៖ បាន ចៅសួរមកចុះ។

ចៅ៖ តើយាយមានអារម្មណ៍យ៉ាងដូចម្តេច ពេលនៅផ្ទះជាមួយខ្ញុំ?

យាយ៖ យាយរីករាយណាស់ ដោយសារមានចៅ

ជាអ្នកជួយថែទាំយាយ។

ចៅ៖ តើមានអ្វីខ្លះដែលយាយត្រូវការអោយខ្ញុំជួយជាញឹកញាប់?

យាយ៖ យាយត្រូវការជំនួយដូចជាដើរឡើងជណ្តើរ

ហើយក៏ត្រូវការជួយរៀបចំម្ហូបអាហារផងដែរ។

ចៅ៖ ខ្ញុំនឹងព្យាយាមជួយយាយគ្រប់យ៉ាង ដើម្បីយាយមានសុខភាពល្អ 

និងមានសុវត្ថិភាព។

យាយ៖ អរគុណចៅហើយ ចៅមានចិត្តល្អណាស់!

ចៅ៖ តើយាយមានការឈឺចាប់អ្វីទេថ្ងៃនេះ។

យាយ៖ មានខ្លះៗ តែមិនធំដុំទេ។

ចៅ៖ ខ្ញុំនឹងរៀបថ្នាំឲ្យយាយពិសារអោយទាន់ពេល។

យាយ៖ អរគុណចៅហើយ។

ចៅ៖ យាយចង់អានសៀវភៅ ស្តាប់ចម្រៀង ឬមើលទូរទស្សន៍ទេ?

យាយ៖ យាយចង់ស្តាប់ចមរៀងពីដើមៗ។

ចៅ៖ បាន ចាំខ្ញុំរកជូនយាយ។

យាយ៖ យាយមានតែពាក្យអរគុណប៉ុណ្ណោះ។

ចៅ៖ យាយ ខ្ញុំគិតថា នឹថជួយរៀបចំពេលវេលាថែទាំយាយ

ឲ្យបានល្អប្រសើរជាងមុន។

យាយ៖ អើយ ចៅគិតបានល្អណាស់។ តើចៅគិតថា

អាចធ្វើដូចម្តេចខ្លះ?

ចៅ៖ យើងអាចផ្ដល់ពេលសម្រាកច្រើនជាងមុន 

និងមានពេលអោយយាយហាត់ប្រាណនៅព្រឹក។

យាយ៖ វាអាចធ្វើឲ្យខ្លួនធូរស្រាលខ្លះដែរ បើយាយមានពេលហាត់។

ចៅ៖ តើយាយចង់ឲ្យមានអ្នកមកនិយាយលេងជាមួយយាយដែរទេ?

យាយ៖ ប្រសិនបើមានមិត្តចាស់ៗមកលេង ពិតជាល្អណាស់។

ចៅ៖ ខ្ញុំនឹងមកមើលយាយរាល់ថ្ងៃ ហើយអានរឿងឲ្យយាយស្តាប់។

យាយ៖ តើនឹងមានអ្វីដែលរីករាយជាងនេះទៀតនោះ។

ចៅ៖ បានយាយចូលចិត្ត ធ្វើអោយខ្ញុំរីករាយដែរ។

យាយ៖ ចៅពិតជាមានការយល់ដឹងច្រើនមែនទែន។

ចៅ៖ ថ្ងៃសៅរ៍នេះ ខ្ញុំនឹងនាំយាយទៅដើរលេងនៅសួនផ្កា 

តើយាយចង់ទៅទេ?

យាយ៖ តើមានរទេះជួយអោយយាយដើរបានទេ? 

បើមាន យាយនឹងទៅ!

ចៅ៖ ចាស៎មាន! ខ្ញុំរៀបចំរួចរាល់ហើយ។

យាយ៖ អរគុណចៅ ចាស់ៗដូចយាយនេះ មានកូនចៅ

យកចិត្តទុកដាក់ ពិតជាមានក្ដីសុខណាស់។

ចៅ៖ ខ្ញុំស្រឡាញ់លោកយាយ ដូចជាយាយបង្កើតរបស់ខ្ញុំដែរ។


ការសន្ទនា Conversation

ការជួបគ្នាដំបូង


ចន៖ សួស្តី!

សូភា៖ ចាស៎ សួស្តី!

ចន៖ ប្អូនសុខសប្បាយទេ?

សូភា៖ ចាស៎! សុខសប្បាយ! ចុះបងវិញ?

ចន៖ ខ្ញុំសុខសប្បាយដែរ។ អរគុណ! ខ្ញុំឈ្មោះចន 

ចុះប្អូនវិញឈ្មោះអ្វីដែរ?

សូភា៖ ខ្ញុំឈ្មោះសោភា។ រីករាយដែលបានស្គាល់។

ចន៖ ខ្ញុំក៏រីករាយដែរ ដែលបានស្គាល់សូភា។

សូភា៖ ចនជាជនជាតិអ្វី ហើយមកពីប្រទេសណាដែរ?

ចន៖ ខ្ញុំជាជនជាតិអាមេរិកាំង ខ្ញុំមកពីប្រទេសអាមេរិក។

សូភា៖ បងមកលេងស្រុកខ្មែរមែនទេ?

ចន៖ បាទ!

សូភា៖ បងធ្លាប់មកលេងស្រុកខ្មែរប៉ុន្មានដងហើយ?

ចន៖ ខ្ញុំទើបតែមកលើកទីមួយហ្នឹង។ មានអ្វីណែនាំខ្ញុំទេ?

សូភា៖ ចាស៎ មាន! គឺបងគួរតែទៅលេងប្រាសាទអង្គរវត្ត។

ចន៖ អរគុណ! ខ្ញុំនឹងទៅលេងអង្គរនៅអាទិត្យក្រោយ។

សូភា៖ សូមជូនពរអោយបងមានសំណាងល្អ ក្នុងដំណើរ

មកលេងប្រទេសកម្ពុជា។

ចន៖ បាទ អរគុណ! សង្ឃឹមបានជូបសូភាជាថ្មីម្ដងទៀត។



ការសន្ទនា Conversation

តារា និងសូភាទៅវត្ត

 

តារា៖ សួស្តីសូភា! ស្អែកប្អូនមានផែនការទៅវត្តទេ?

សូភា៖ ចាស៎! មាន ខ្ញុំបានរៀបចំម្ហូបចំណីរួចហើយ។

តារា៖ ល្អណាស់! ខ្ញុំក៏យកផ្លែឈើទៅដែរ។

សូភា៖ បងចង់ទៅវត្តធ្វើអ្វី?

តារា៖ ខ្ញុំទៅធ្វើបុណ្យ ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់។ ចុះសូភាវិញ?

សូភា៖ ខ្ញុំចង់រៀនសូត្រធម៌ជាមួយព្រះសង្ឃ។

តារា៖ យើងអាចដាក់ម្ហូបអាហារជាមួយគ្នាបានទេ?

សូភា៖ មិនអីទេ តែកន្រ្តករបស់ខ្ញុំតូចបន្ដិច។

តារា៖ យើងត្រូវទៅឲ្យទាន់ពេលលោកសូត្រមន្ត។

សូភា៖ ចាស៎! លោកចាប់សូត្រនៅម៉ោង៧ព្រឹក។

តារា៖ ស្អែកយើងនឹងឃើញមានសកម្មភាពដ៏អ៊ូអរនៅវត្ត។

សូភា៖ មនុស្សជាច្រើននឹងទៅចូលរួមពិធីបុណ្យកឋិននេះ។

តារា៖ ខ្ញុំចង់ឃើញមនុស្សម្នាដាក់បាតឧទ្ទិសកុសលដល់ដូនតា។

សូភា៖ ពេលដាក់បាត ធ្វើអោយខ្ញុំស្ងប់ចិត្តដែរ។

តារា៖ ពេលបានស្ដាប់ធម៌ ស្ដាប់លោកទេសនា 

ជួយអោយចិត្តស្ងប់ណាស់។

សូភា៖ ចាស! វាជាមាគ៌ាទៅរកសភាពល្អ ស្ងប់ចិត្តក្នុងជីវិត។

តារា៖ ម្សិលមិញយើងបាននាំគ្នាសម្អាតបរិវេណវត្តរួចហើយ។

សូភា៖ ខ្ញុំបានជីកស្មៅ និងប្រមូលសំរាមទៅចោលយ៉ាងច្រើន។

តារា៖ ព្រះសង្ឃបានសម្ដែងអំណរគុណយើងគ្រប់គ្នា

ដែលបានជួយលោក ។

សូភា៖ វាជាអំពើបុណ្យយ៉ាងជាក់ស្ដែង។

តារា៖ ប្អូនចេះធម៌អ្វីខ្លះ?

សូភា៖ ខ្ញុំចេះសូត្រតែបន្ដិចបន្តួចទេ។

តារា៖ ខ្ញុំមិនចេះសូត្រទេ តែនឹងរៀនពេលក្រោយ។

សូភា៖ រៀនធម៌លំបាកបន្តិច តែមានអត្ថន័យសម្រាប់ជីវិតយើង។

តារា៖ ខ្ញុំព្យាយាមចងចាំឃ្លាប្រយោគខ្លះៗ។

សូភា៖ គម្គីរព្រះត្រៃបិដកច្រើនក្បាលណាស់។

តារា៖ ប្អូនពិតជាបានបួងសួងសុំសេចក្ដីសុខមិនខាន។

សូភា៖ ចាស៎! ពិតមែនហើយ ខ្ញុំសុំសេចក្ដីសុខដល់ក្រុមគ្រួសារ

របស់ខ្ញុំ។

តារា៖ យើងតែងតែមានក្ដីប្រាថ្នាដូចៗគ្នា។

សូភា៖ សេចក្ដីប្រាថ្នាសុំសុខសប្បាយដល់មិត្តភក្តិផងដែរ។

តារា៖ កាលពីអាទិត្យមុន ណាវីធ្វើម្ហូបមានរសជាតិឆ្ងាញ់ណាស់។

សូភា៖ សម្លកកូរ ម្តាយខ្ញុំជាអ្នកធ្វើទេ។

តារា៖ ឆ្ងាញ់ណាស់ បង្អែមក៏ថ្ងាញ់ណាស់ដែរ។

សូភា៖ ឡូត ម៉ែដាក់ស្ករតិច មានអប់ក្រមួនឃ្មុំ ធ្វើអោយឈ្ងុយ។

តារា៖ ពួកយើងតែងតែធ្វើម្ហូបឆ្ងាញ់ៗយកទៅប្រគេនព្រះសង្ឃ។

សូភា៖ ចាស! យើងនាំគ្នាឧបត្ថមវត្ត ជួយលើកស្ទួយពុទ្ធសាសនា។

តារា៖ ខ្ញុំធ្លាប់ស្នាក់នៅវត្ត កាលរៀននៅមហាវិទ្យល័យ។

សូភា៖ អីចឹងធ្លាប់ធ្វើជាសិស្សលោក គួរតែចេះធម៌ច្រើន។

តារា៖ រៀនធម៌បានតិចតួចដូចបានប្រាប់រួចហើយ។

សូភា៖ អីចឹងយល់ដឹងពីរបៀបរបបក្នុងវត្តច្រើនមិនខាន។

តារា៖ ដឹងខ្លះ ដឹងថាព្រះសង្ឃរវល់សូត្រធម៌តាមការនិមន្ដពីពុទ្ធបរិស័ទ 

តែព្រះសង្ឃមិនបានទទួលប្រាក់ខែទេ លោកអាចរស់នៅបាន

ដោយសារពុទ្ធបិស័ទតែប៉ុណ្ណោះ។

សូភា៖ ខ្ញុំយកសៀវភៅសរសេរ និងថ្នាំសង្កូវទៅប្រគេនព្រះសង្ឃដែរ។

តារា៖ ខ្ញុំបានយកស្បែកជើង និងស្បង់ជីវរទៅប្រគេនលោក។

សូភា៖ មានអ្នកមានធម៌ លះបង់ដូចព្រះសង្ឃ ទើបពុទ្ធសាសនា

រីកចម្រើនទៅបាន។

តារា៖ អីចឹងយើងនឹងជួបគ្នានៅវត្តនាថ្ងៃស្អែក។

សូភា៖ ចាស៎! យើងជួបគ្នានៅថ្ងៃស្អែក។


ការសន្ទនា Conversation

ការជួបគ្នាលើកដំបូង (First Meeting)


សូភា៖ ជំរាបសួរ! តើបងឈ្មោះអ្វី?

អាលិច៖ ជំរាបសួរ! ខ្ញុំឈ្មោះ អាលិច។ ចុះប្អូនវិញឈ្មោះអ្វីដែរ?

សូភា៖ ខ្ញុំឈ្មោះ សូភា។ បងមកពីប្រទេសណា?

អាលិច៖ ខ្ញុំមកពីអាមេរិក។ ខ្ញុំចង់រៀនភាសាខ្មែរ។

សូភា៖ អូ! ល្អណាស់។ តើសុខសប្បាយទេ?

អាលិច៖ បាទ! សុខសប្បាយ។ អរគុណ! ចុះប្អូនវិញ?

សូភា៖ ខ្ញុំសុខសប្បាយជាទេ។

អាលិច៖ រៀនអក្សរខ្មែរលំបាកបន្តិចសម្រាប់ខ្ញុំ។

សូភា៖ មែនពិត។ តែបើបងហាត់សរសេរ 

និងអានរៀងរាល់ថ្ងៃ បងនឹងយល់បានលឿន។

អាលិច៖ ខ្ញុំចាប់ផ្ដើមរៀនព្យញ្ជនៈ ក ខ គ ឃ ង ច ឆ ជ ឈ ញ... 

និងស្រៈ អា អិ អី អឹ អឺ...

សូភា៖ អាចចាប់ផ្ដើមរៀនពាក្យខ្លះៗបាន ដូចជាពាក្យថា ខ្មែរ, រៀន, 

ភាសា, សាលា, ដើរ, ទៅ, ញ៉ាំ, ទិញ, ខ្ញុំ, បង, ចូលចិត្ត, អរគុណ...

អាលិច៖ បាទ! ខ្ញុំក៏ចង់រៀននិយាយប្រយោគសាមញ្ញៗផងដែរ។

សូភា៖ បងអាចហាត់និយាយថា “ខ្ញុំស្រលាញ់ភាសាខ្មែរ” 

“ខ្ញុំចង់ចេះនិយាយភាសាខ្មែរ” “ខ្ញុំចង់ញ៉ាំម្ហូបខ្មែរ”។

អាលិច៖ ខ្ញុំ...ស្រលាញ់… ភាសា… ខ្មែរ។

សូភា៖ អូ! ពិតជាល្អណាស់។ បងនិយាយបានច្បាស់ហើយ។

អាលិច៖ អរគុណ! ខ្ញុំពិតជាចង់និយាយបានដូចគេឯងដែរ។

សូភា៖ ខំរៀនបន្តទៀត! ខ្ញុំអាចជួយបងបាន។

អាលិច៖ អរគុណច្រើនណំាស់។ ខ្ញុំពិតជាសប្បាយចិត្ត

ក្នុងការរៀនជាមួយប្អូន។

សូភា៖ មិនអីទេ! ជម្រាបលា ជួបគ្នាពេលក្រោយ។

អាលិច៖ បាទ! ជម្រាបលា!




ការសន្ទនា Conversation

សន្ទនារវាងណាវី និងបូណា ពេលជួបគ្នាដំបូងនៅសាលារៀន


ណាវី៖ ជំរាបសួរ! ឯងឈ្មោះអ្វី?

បូណា៖ ជំរាបសួរ! ខ្ញុំឈ្មោះបូណា។

ណាវី៖ ខ្ញុំឈ្មោះណាវី។ សុខសប្បាយទេ?

បូណា៖ សុខធម្មតាហ្នឹង។ ថ្ងៃនេះ គឺជាថ្ងៃដំបូងរបស់ខ្ញុំ

ដែលមកទីនេះ!

ណាវី៖ ជាថ្ងៃដំបូងដូចគ្នាហ្នឹង។ តើបូណាឯងមកពីរដ្ឋណាដែរ?

បូណា៖ ខ្ញុំមកពីប្រទេសកម្ពុជា។

ណាវី៖ ខ្ញុំក៏មកពីស្រុកខ្មែរដែរ ខ្ញុំរស់នៅខេត្តសៀមរាប។

បូណា៖ ខ្ញុំជាអ្នកភ្នំពេញ។

ណាវី៖ បូណាឯងចូលចិត្តសាលារៀននៅអាមេរិកទេ?

បូណា៖ បាទ ខ្ញុំចូលចិត្តណាស់ មើលទៅស្អាត ហើយមាន

សម្ភារៈសិក្សាគ្រប់សព្វ បណ្ណាល័យក៏ធំ បច្ចេកវិទ្យាក៏ទំនើប។

ណាវី៖ ខ្ញុំក៏គិតដូចបូណាឯងដែរ។

បូណា៖ ណាវីនឹងរៀនយកមុខវិជ្ជាអ្វីដែរ?

ណាវី៖ ខ្ញុំយកខាងវិទ្យាសាស្រ្តអប់រំ។ ចុះបូណាវិញ?

បូណា៖ ខ្ញុំរៀនផ្នែកគណនេយ្យ។

ណាវី៖ ថ្ងៃស្អែកចូលរៀនហើយ។ បូណាមានថ្នក់នៅអគារនេះទេ?

បូណា៖ ខ្ញុំមិនមានថ្នាក់នៅអគារនេះទេ តែខ្ញុំនឹងមកទីនេះញឹកញាប់។

ណាវី៖ ខ្ញុំមានថ្នាក់នៅនឹងបណ្ណាល័យនេះ។ 

អីចឹងយើងនឹងបានជួបគ្នាញឹកញាប់មិនខាន។

បូណា៖ ពិតមែនហើយ។ នេះលេខទូរស័ព្ទរបស់ខ្ញុំ។

ណាវី៖ អរគុណ! ជួបគ្នាពេលក្រោយទៀត។

បូណា៖ សំណាងល្អ។


ការសន្ទនា Conversation

ការសន្ទនារវាងតា និងចៅ ពេលជួបគ្នា


ចៅ៖ ជម្រាបសួរតា! ខ្ញុំមកដល់ហើយ!

តា៖ អា ចៅ! មកអង្គុយនេះ មក!

ចៅ៖ ខ្ញុំនឹកតាខ្លាំងណាស់!

តា៖ តាក៏នឹកចៅដែរ!

ចៅ៖ តាបានធ្វើនំទុកអោយខ្ញុំញ៉ាំទេ?

តា៖ បាទ! តាធ្វើនំអាកោទុកអោយចៅហើយ។ នេះនំ ញ៉ាំទៅចៅ។

ចៅ៖ ឆ្ងាញ់ណាស់! ខ្ញុំខានញ៉ាំនំអាកោនេះយូរហើយ។

តា៖ ថ្ងៃសៅរ៍នេះ ចៅនៅលេងជាមួយតាទេ?

ចៅ៖ នៅ! ខ្ញុំចង់ស្ដាប់រឿងរ៉ាវរបស់តាណាស់។

តា៖ តាមានរឿងច្រើនណាស់។ ចៅចង់ស្ដាប់រឿងណាមុន?

ចៅ៖ រឿងតាធ្លាប់រស់នៅក្នុងជំរំជនភៀសខ្លួនកាលពី

ឆ្នាំ១៩៨២នោះអី។

តា៖ អា! ពេលនោះតានៅក្មេងដែរ! តារត់គេចពីយួន ភៀសខ្លួន

ចូលជំរំខាវអីដាង បន្ទាប់មកចូលធ្វើទាហាន និងចុងក្រោយ

បានមករស់នៅអាមេរិកហ្នឹងណា។

ចៅ៖ តាធ្វើទាហានខាងណាដែរ? ហើយធ្លាប់បានចូលសមរភូមិទេ?

តា៖ ច្បាស់ណាស់! តាធ្វើទាហានសេរីការ ប្រយុទ្ធជាមួយយួន

បីដងដែរ។

ចៅ៖ តា! តាពិតជាអស្ចារ្យណាស់ ដែលបានចូលរួមការពារទឹកដី។

តា៖ ចៅចង់ធ្វើទាហានទេ?

ចៅ៖ ពេលរៀនចប់ ចៅចង់ធ្វើទាហានដែរ! ខ្ញុំស្រលាញ់តាណាស់!

តា៖ ចៅឆ្លាត តាក៏ស្រលាញ់ចៅដែរ។


Homework K3

A. Match the Khmer word with the English word.

១. ជំរាបសួរ                                   Salt         

២.​លុយ                                         Motorcycle    

៣. អរគុណ                                    Family              

៤. ប៉ុន្មាន                                       Ocean

៥. សប្បាយ                                   Aunt        

៦. បងប្អូនជីដូនមួយ                        Food

៧. សូមទោស                                Happy    

៨. គ្រួសារ                                      Sorry

៩. យល់ព្រម                                  Siblings  

១០.​ បងប្អូន                                   Grandkid

១១. លាហើយ                               Thank     

១២. ចៅ                                        Agree

១៣. ភោជនីយដ្ឋាន                        Money              

១៤. រថយន្ដ                                   Expensive

១៥. អាហារ                                   Cousin              

១៦. មីង                                         Hello

១៧. សមុទ្រ                                   Vehicle             

១៨. ថ្លៃ                                          How much

១៩. អំបិល                                     Restaurant                 

២០. ម៉ូតូ                                        Bye

 

B. Choose the correct word to complete the sentences below​.

Words: កាំបិត-ជួល-រាប់អាន-ដណ្ដើម-រាប់អាន-ដឹក-គណនា-ស្រឡាញ់-សម្បត្តិ- បញ្ឆោត

១ បូណា…ណាវីតាំងពីកុមារម្ល៉េះ។

២ ណាវីត្រូវបានគេ…អោយទៅទទួលទំនិញនៅមុខផ្សារប៉ៃលិន។

៣ ចំណេះវិជ្ជាជា…ដ៏មានតម្លៃបំផុត។

៤ បូណា…ឡានតូចរបស់វាណាស់។

៥ ដៃរបស់បូណាមុត…កាលពីម្សិលមិញ។

៦ ណាវី…ផ្ទះយាយសៅនៅជាងពីរខែហើយ។

៧ បូណាជួយ…សៀវភៅរបស់ណាវី។

៨ រៀនគណិតវិទ្យាពិបាក…លេខណាស់។

៩ ក្រុមរបស់ណាវី…បានលេខមួយផ្នែកបាល់ទះនារី។

1០ តាសៅ…យាយសុខនិយាយរឿងកំប្លែង។

 

C. Translate and read all sentences in the section B.

 


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...