ថ្ងៃ ខែ Days and Months

 

Read and translate the sentences below.

១. បងស្រីខ្ញុំមានគម្រោងរៀបការនៅខែមករាឆ្នាំក្រោយ។

២. ខ្ញុំនឹងទៅវត្តនៅទីក្រុងលីននាថ្ងៃសោរ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

៣. នាថ្ងៃអាទិត្យខាងមុខនេះ ម៉ែនឹងនាំខ្ញុំទៅញ៉ាំគុយទាវនៅភោជនីយដ្ឋានកុលាបក្រហម នៅទីក្រុងឡូវែល។

៤. ប្អូនប្រុសរបស់ខ្ញុំកើតនៅខែមិនា ឆ្នាំ២០១០។

៥. បងថ្លៃរបស់ផល្លានឹងមកពីប្រទេសកម្ពុជានៅថ្ងៃស្អែក។

៦. ពូរបស់ខ្ញុំបានទៅលេងស្រុកខ្មែរកាលពីខែមេសាឆ្នាំមុន។

៧. ម៉ែទៅធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ជួនកាលម៉ែធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ក៏មាន។

៨. ពិធីចូលឆ្នាំខ្មែរ តែងតែប្រារព្វធ្វើឡើងនៅខែមេសាជារៀងរាល់ឆ្នាំ។

៩. បងស្រីខ្ញុំនឹងបញ្ចប់ការសិក្សានៅខែឧសភាឆ្នាំក្រោយ។

១០. ប្អូនប្រុសខ្ញុំកើតនៅថ្ងៃអង្គារ៍ ខែសីហាឆ្នាំមុន ម៉ែដាក់ឈ្មោះវាថា អាសីហា។

១១. មិនមានការលក់បញ្ចុះថ្លៃទេនៅចុងសប្តាហ៍នេះ។

១២. លោកគ្រូតែងតែដាក់លំហាត់អោយធ្វើនៅថ្ងៃព្រហស្បត្តិ៍។

១៣. មានការប្រជុំនៅសាលាក្រុងនៅរៀងរាល់ចុងខែ តើឯងចង់ចូលរួមទេ?

១៤. រាល់ថ្ងៃខ្ញុំក្រោកពីដំណេកនៅម៉ោង៦ព្រឹក។

១៥. កាលពីថ្ងៃសុក្រអាទិត្យមុន ខ្ញុំទៅមើលកុនជាមួយបងប្រុសខ្ញុំ។



Homework K1


Match the Khmer and English words together with a line.


Example: ពីរ .................... Two


មាន                              Uncle

មួយ                              To Understand

មា                                Late

មួក                               To cry

យាយ                            Hat

យល់                             We

យំ                                To have

កោះ                              Grandma


កក                               One

ពោះ                              Night  
           
ខោ                               Belly

យូរ                               To wait

យប់                              Island

យើង                             pants

ចាំ​​​​​​​​​​​​​​​​​​​​                                 Frozen





Homework K1

Homework

1/ Write all Khmer 23 vowels









2/ Write all Khmer 33 consonants










3/ Write Khmer number from 1 to 10



4/ Translate these words into Khmer words

Lion             …  
                 
Chair            …

Grandchild  …  
                
Three           …

Grandfather  …  
                
Duck             …

Stand            …
                  
Language     …

Sick              … 
                 
Island            …


5/ Write these words into English words

ឋានីយ         …  
           

ពពែ            …

មេអំបៅ        … 
            
រងា             …

កីឡា           … 
            
ខោ              …

សំណួរ         …  
           
អាហារ         …

ចំណាំ          … 
            
ថូ                …




6/ Make these words into sentences

Example                      
* ខ្ញុំ/ តារា/​ ឈ្មោះ                   ខ្ញុំឈ្មោះតារា 


A. ខ្ញុំ/ ទីក្រុង/ ឡូវែល/ នៅ/ រស់

B. ១៥/ ខ្ញុំ/ ឆ្នាំ/ អាយុ                             

C. ថ្នាក់/ រៀន/ ទី៩/ ខ្ញុំ

D. ខ្មែរ/ ភាសា/ ខ្ញុំ/ រៀន/ ខំ

E. អាន/ ចូលចិត្ត/ ខ្ញុំ/ សៀវភៅ





សម្ភារ:ផ្ទះបាយ Kitchen Utensils

 

Read and translate the sentences below.

១. នៅក្នុងផ្ទះខ្ញុំមានចានបាយប្រាំ ចានសម្លធំៗបី និងចានចង្កឹះបួន។

២. ម៉ែទើបតែទិញឆ្នាំងបាយថ្មីមួយកាលពីម្សិលមិញ។     

៣. ខ្ញុំយកខ្ទះចៀនពងទា ហើយពេលឆាក៏ប្រើខ្ទះដែរ។    

៤. ខ្ញុំឃើញយាយរៀបចង្ហាន់ដាក់ថាសប្រគេនព្រះសង្ឃ។

៥. កន្រ្តងមួយនេះគេប្រើសម្រាប់ស្រុសគុយទាវ។

៦.  នៅផ្ទះបងស្រីខ្ញុំមានត្បាល់ឈើមួយ និងត្បាល់ថ្មមួយ។

៧. អង្រែបុកគ្រឿងនេះចាស់ហើយ ស្អែកម៉ែនឹងទៅទិញអង្រែថ្មីមួយ។

៨. ទូទឹកកកចេញថ្មីធំជាងមុន ស្អាតជាងមុន ហើយស៊ីភ្លើងតិចជាងមុន។

៩. ពេលលាងចានឆ្នាំងហើយ សូមទុកក្នុងរាវចានសិនចុះ។

១០. ខ្ញុំចូលចិត្តប្រើជ្រុញដែលធ្វើពីឈើជាងជ្រុញដែលធ្វើពីផ្លាស្ទិក។

១១. ខ្ញុំឈប់ប្រើកំសៀវនេះហើយ ខ្ញុំប្រើកំសៀវអេឡិកត្រនិកដាំទឹកជំនួសវិញ។     

១២. សម័យនេះ មានមនុស្សតិចណាស់ ដែលនៅប្រើប៉ាន់តែ ដើម្បីឆុងតែ។  

១៣. អោយខ្ញុំសុំចង្កឹះមួយគូបានទេ?

១៤. ប្រដាប់គាស់កំប៉ុងនេះចាស់ហើយ។

១៥. ខ្ញុំទុកក្រដាសជូតដៃនៅលើតុបាយ។

១៦. ចង្ក្រានអាំងសាច់ ខុសពីចង្រ្កានដាំបាយ។

១៧. ខ្ញុំចង់ទិញស្លាបព្រាដែលគេធ្វើពីឫស្សី។

១៨. សូមដាក់សមនៅជិតស្លាបព្រា។

១៩. កុំលេងកាំបិត ប្រយ័ត្នមុតដៃ។

២០. កុំយកកែវជ័រទៅដាក់ទឹកក្ដៅ។

២១. តើកូនពែងតូចៗនេះគេប្រើសម្រាប់ធ្វើអ្វីដែរ?

២២. ដបទឹកត្រី នៅជិតដបទឹកស៊ីអីវ តើឯងឃើញទេ?




សង្រ្គោះបន្ទាន់ Emergencies

 

Read and translate the sentences below.

១. ម៉ែប្រហែលឈឺខ្លាំងហើយ បានជាពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់។

២. ស្នាមរបួសនៅត្រង់ថ្ពាស់ខាងឆ្វេង វាកើតឡើងតាំងពីខ្ញុំអយុ១ឆ្នាំម្ល៉េះ។

៣. សុភាមានជម្ងឺខ្សោយបេះដូង គាត់តែងតែសន្លប់នៅពេលឃើញអ្វីប្លែក។

៤. សង្រ្គាមរវាងប៉ាឡេស្ទឺន និងអ៊ីស្រាអែល មើលទៅគួរអោយស្លុតស្មារតីខ្លាំងណាស់។

៥. ពេលណាខ្ញុំឃើញគេវាយគ្នាម្ដងៗ ខ្ញុំស្ទើរតែគាំងបេះដូង។

៦. កុំអាលមានប្រតិកម្ម សូមស្ដាប់ខ្ញុំអោយចប់សិន។

៧. ម៉ែខ្ញុំហាមប្រាប់ជាញយៗថា កុំលេងភ្លើង ប្រយ័ត្នភ្លើងឆក់។

៨. រដូវត្រជាក់ឆ្នាំមុន ខ្ញុំមិនបានលាបឡេ ខ្ញុំត្រូវត្រជាក់រលាកស្បែករហូតត្រូវទៅអោយពេទ្យពិនិត្យ និងព្យាបាល។

៩. កុំលេងភ្លើង ប្រយ័ត្នរលាកណា។

១០. ខ្ញុំត្រូវរៀនហែលទឹក ព្រោះខ្ញុំមិនចង់លង់ទឹក។

១១. បុរសម្នាក់ដែលគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់នោះ គាត់លេបថ្នាំពុល។

១២. ប្រសិបបើយើងលេបថ្នាំលើស នោះនឹងនាំអោយមានបញ្ហាដល់សុខភាព។

១៣. សូមញ៉ាំតាមសម្រួល ប្រយ័ត្នឈ្លក់។

១៤. សុភាធ្លាប់មានជម្ងឺចេញឈាមតាមត្រចុះ គាត់ត្រូវព្យាបាលយូរដែរទម្រាំនឹងជាសះស្បើយ។

១៥. យាយខ្ញុំទៅសម្រាកនៅមន្ទីរពេទ្យពីរថ្ងៃហើយ ព្រោះគាត់ស្ទះដង្ហើម​ ដែលធ្វើអោយគាត់ពិបាកដកដង្ហើម។

១៦. បូណាបាក់ឆ្អឹងដៃខាងឆ្វេង ដោយសារគ្រោះថ្នាក់ចរាចរកាលពីឆ្នាំមុន។



អារម្មណ៍ Feeling

 

Read and translate the sentences below.

១. ថ្ងៃនេះខ្ញុំមានអារម្មណ៍ក្រៀមក្រំព្រោះតែមិត្តរបស់ខ្ញុំជួបនូវគ្រោះថ្នាក់ចរាចរ។

២. ខ្ញុំមានការ​ឈឺចាប់ណាស់នៅពេលឃើញសង្រ្គាមផ្ទុះឡើងរវាងរុស្សី និងអ៊ុយក្រែន។

៣. ប្អូនប្រុសខ្ញុំខ្ជិលណាស់ វាក្រោកពីដំណេកនៅម៉ោង៧ព្រឹក ហើយវាទៅសាលារៀនយឺតរាល់ថ្ងៃ។

៤. ពូសៅដូចជាមួរហ្មងក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែប្រពន្ធគាត់ផឹកស្រា ហើយមិនធ្វើម្ហូបទុកអោយគាត់ញ៉ាំ។

៥. ខ្ញុំឃើញម៉ាក់មានអារម្មណ៍ស្រស់ស្រាយណាស់ នៅពេលដែលគាត់មានឧកាសចេញទៅលំហែនៅមាត់សមុទ្រម្ដងៗ។

៦. តើត្រូវធ្វើបបណាដើម្បីបំបាត់ការអផ្សុក ដែលប្អូនមាន?

៧. ពូសៅឈឺក្បាលរាល់ដង នៅពេលគាត់មើលទូរស័ព្ទយូរពេក។

៨. ខ្ញុំ​បារម្ភ​ពី​ម៉ែណាស់ គាត់កំពុងសង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ។

៩. តាខឹងចៅ ដោយសារតែចៅរបស់គាត់លេងហ្គេមច្រើនពេក។

១០. ចិត្តខ្ញុំ​ច្របូកច្របល់​នឹង​កិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវតែធ្វើអោយហើយមុនថ្ងៃប្រឡងមកដល់។

១១. ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់ ដែលតម្លៃដីធ្លី ផ្ទះសម្បែង សព្វថ្ងៃឡើងថ្លៃកប់ពពកដូច្នេះ?

១២. វាសនាពិតជាមានការខ្មាសអៀនមិនខាន នៅពេលដែលត្រូវឡើងច្រៀងនៅថ្ងៃស្អែក។

១៣. ខ្ញុំរីករាយណាស់ ដែលបានមករៀននៅវិទ្យាល័យទីក្រុងឡូវែល។

១៤. ម៉ែថា គាត់ឃ្លានសម្លម្ជូរគ្រឿងសាច់គោ និងឆាខ្ញីសាច់មាន់។ ខ្ញុំនឹងធ្វើជូនម៉ែពិសារនៅថ្ងៃស្អែក។

១៥. ខ្ញុំស្រេកទឹកណាស់ អោយខ្ញុំសុំទឹកមួយដបបានទេ?

១៦. សូមបើកភ្លើងអោយខ្ញុំបានទេ ព្រោះនៅខាងក្រៅងងឹតគួរអោយខ្លាចណាស់។

១៧. ណាវីស្រលាញ់ឡានថ្មីរបស់នាងណាស់។

១៨. ចនចូលចិត្តញ៉ាំម្ហូបខ្មែរជាងម្ហូបអាមេរិកាំង។

១៩. គ្រូវិទ្យាសាស្ត្ររបស់ខ្ញុំមិនចូលចិត្តសំលេងខ្លាំងៗទេ។

២០. ម៉ាក់ខ្ញុំតែងតែស្អប់នរណាដែលនិយាយកុហកគាត់។

២១. បងស្រីខ្ញុំអន់ចិត្តនឹងប្ដីរបស់គាត់ ដែលមិនសូវមកពិសារបាយផ្ទះ។

២២. កាលពីព្រឹកមិញខ្ញុំ​បាន​ឃើញ​មនុស្ស​ឆ្កួត​ម្នាក់​ស្រែកឡូឡា​នៅ​តាម​ផ្លូវ។

២៣. រដ្ឋាភិបាលអាមេរិកពិតជាមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់គេ។

២៤. ពូរបស់ខ្ញុំមានគំនិតទុទិដ្ឋិនិយមចំពោះអ្នកដឹកនាំនៅប្រទេសកម្ពុជា ដោយសារប្រទេសនេះមិនគោរពសិទ្ធមនុស្ស។

២៥. យាយ​ខ្ញុំកំពុង​ជួបនឹងទុក្ខព្រួយ សោយសារបាត់ដំណឹងពូរបស់ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែល។



Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...